ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ហើយ​ជា​រថយន្ត SUV ដែល Bugatti អាច​នឹង​ផលិត

4 ឆ្នាំ មុន

នា​ពេល​បច្ចុប្បន្ន យើង​ចាប់ផ្តើម​ឃើញ​ក្រុមហ៊ុន​រថយន្ត​ស្ព័​រ​ល្បី​ៗ នាំ​គ្នា​ចេញ​ម៉ូ​ដ​រថយន្ត​ខ្ពស់​ៗ​ប្រភេទ SUV ដែល​រួម​មាន​ក្រុមហ៊ុន Lamborghini និង Bentley ជាដើម​។ ចំណែកឯ​ម៉ូ​ដែល​ប្រណិត​ៗ…

នា​ពេល​បច្ចុប្បន្ន យើង​ចាប់ផ្តើម​ឃើញ​ក្រុមហ៊ុន​រថយន្ត​ស្ព័​រ​ល្បី​ៗ នាំ​គ្នា​ចេញ​ម៉ូ​ដ​រថយន្ត​ខ្ពស់​ៗ​ប្រភេទ SUV ដែល​រួម​មាន​ក្រុមហ៊ុន Lamborghini និង Bentley ជាដើម​។ ចំណែកឯ​ម៉ូ​ដែល​ប្រណិត​ៗ ដូច​ជា Rolls-Royce ក៏​ចេញ​ម៉ូ​ដែល SUV ផង​ដែរ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា SUV ថ្លៃ​ជាងគេ​។ ចំណែកឯ Ferrari និង Aston Martin កំពុង​តែ​គិតគូរ​លើ​ការ​ផលិត​រថយន្ត​ប្រភេទ Crossover ដែល​ជា​រថយន្ត​ខ្ពស់​ដូច​គ្នា​។ នៅឡើយ​តែ​ក្រុមហ៊ុន​រថយន្ត​ស្ព័​រ​ថ្លៃ​ជាងគេ Bugatti ទេ ដែល​មិន​ទាន់​ផ្អា​ល​អីហ្នឹង​គេ​។

ពាក្យ​ចរ​ចាម​អារាម​ជា​ច្រើន​បាន​លើក​ឡើង​ថា Bugatti នឹង​ផលិត​រថយន្ត SUV ដែល​មាន​ល្បឿន​លឿន​បំផុត កម្លាំង​ខ្លាំង​កប់ រាង​ពិសេស និង តម្លៃ​កប់​ពពក​។ យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ តែ​យើង​សង្ឃឹមថា វា​នឹង​មាន​រាង​ដូចនេះ​។

រូបរាង​របស់​រថយន្ត​ដែល​យើង​ឃើញ គឺជា​ការងារ​របស់​អ្នក​ច្នៃ​ម៉ូត​ជនជាតិ​ស៊ុ​យ​អែ​ត លោក Sajdin Osmancevic ដែល​បច្ចុប្បន្ន​កំពុងធ្វើការ​នៅ​ក្រុមហ៊ុន Skoda ដែល​ជា​ក្រុមហ៊ុន​បងប្អូន​ជាមួយនឹង Bugatti (​ស្ថិត​នៅ​ក្រោម VW តែ​មួយ​)​។ វា​គឺ​ពិតជា​អាច​ទៅ​រួច ព្រោះតែ Bugatti Veyron កាលពីមុន ក៏​ត្រូវ​បាន​ឌី​ហ្សា​ញ​ដោយ​អ្នក​នៅ​ក្រុមហ៊ុន​នេះ​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ​ការងារ​របស់ លោក Osmancevic លើ​រថយន្ត​នេះ គឺ​មាន​ភាព​ទាក់ទាញ ដោយ​មាន​រូបរាង​ដ៏​មាំ និង នៅ​តែ​បន្ត​មាន​បន្ទាត់​ជា​រាង​ក្រចក​ជើងសេះ​នៅ​លើ​តួ ដែល​ជា​សញ្ញា​ប្រចាំ​ត្រកូល​របស់​រថយន្ត Bugatti តាំងពី​ដូនតា​។

មុន​ពេល​មានការ​លេច​រូបរាង​នេះ​ឡើង ក្រុមហ៊ុន Bugatti ធ្លាប់​ចេញ​រូបរាង​របស់​រថយន្ត​ប្រភេទ Saloon ដែល​មាន​ទ្វារ​បួន​។ ដូចនេះ យើង​អាច​ទាញ​សេចក្តីសន្និដ្ឋាន​បាន​ថា ក្រុមហ៊ុន Bugatti ក៏​ចាប់ផ្តើម​គិតគូរ​ដល់​ការ​ផលិត​រថយន្ត​ធំ​ៗ​ជាង​មុន​ផង​ដែរ​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ