ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនយោបាយ និង​សង្គម​ស៊ី​វិល​បង្ហាញ​ពី​ទស្សន​ជុំវិញ​ខួប​៣​ឆ្នាំ​នៃ​ការ​ស្លា.ប់​លោក កែម ឡី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទាំង​អ្នកនយោបាយ និង​អង្ក​ការ​សង្គម​ស៊ី​វិល​នៅ​តែ​បន្ត​មក​ដាក់​កម្រងផ្ការ​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​លោក កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ នៅ​ក្នុង​ម៉ាត់​ស្តុ​ប​បូកគោ កាលពី​៣​ឆ្នាំ​មុន…

រាជធានី​ភ្នំពេញ ៖ ទាំង​អ្នកនយោបាយ និង​អង្ក​ការ​សង្គម​ស៊ី​វិល​នៅ​តែ​បន្ត​មក​ដាក់​កម្រងផ្ការ​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​លោក កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ នៅ​ក្នុង​ម៉ាត់​ស្តុ​ប​បូកគោ កាលពី​៣​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៧ ។

លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ កក្កដា​ថា ថ្ងៃនេះ​ជា​ថ្ងៃ​គម្រប់​ខួប​០៣​ឆ្នាំ នៃ​ការ​បាត់​បង់ជីវិត​លោក​បណ្ឌិត កែម ឡី ក្រោម​ស្នាដៃ​ឃាតករ​មួយ​រូប​ដែល​ទាំង​រូប​ខ្ញុំ​ផ្ទាល់ និង​មនុស្ស​ជា​ច្រើន​នៅ​តែ​យល់​ថា ជា​ឃាតករ​សិប្បនិម្មិត ។ លោក​បញ្ជាក់​ថា ៖«​ក្នុង​នាម​ខ្ញុំ និង​ប្រជាជន​ខ្មែរ​ដែល​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី សូម​អំពាវនាវ​ចំពោះ​រាជរដ្ឋាភិបាល​អោយ​ព​ន្លឿ​ន​ការ​ស៊ើបអង្កេត ដើម្បី​វែកមុខ​ឃាតករ​ពិត និង​អ្នក​ពាក់ព័ន្ធ ដើម្បី​អោយ​ដួង​ព្រលឹង​លោក​បណ្ឌិត​បាន​ទៅ​កាន់​សុខ​គតិ​ភព ព្រមទាំង​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ​»​។

ចំណែក​លោក ព្រាប កុ​ល ប្រធាន​អង្ក​ការ​តម្លាភាព​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា ដូច​ឆ្នាំ​មុន​ៗ គឺ​នៅ​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ខ្ញុំ​តែង​ទៅ​ញ៉ាំ​កាហ្វេ​នៅ​ម៉ាត (Mart) ស្តុ​ប​បូកគោ ដោយ​ទិញ​កាហ្វេ​ពីរ​កែវ មួយ​កែវ​សម្រាប់​ឧទ្ទិស​ជូន​ដល់​បង​បណ្ឌិត កែម ឡី និង​មួយ​កែវ​សម្រាប់​ខ្ញុំ​ញ៉ាំ​ខ្លួនឯង ។ លោក​បន្ត​ថា ពេល​ខ្ញុំ​ទៅ​ដល់ ខ្ញុំ​សង្កេត​ឃើញ​ប៉ូលិស និង​សន្តិសុខ​ជា​ច្រើន​នាក់​នៅ​ជុំវិញ​ម៉ាត ហើយ​ក៏​ឃើញ​សមត្ថកិច្ច​ស្លៀក​ឯកសណ្ឋាន​ស៊ី​វិល​នៅ​ខាងក្នុង​ម៉ាត​នេះ​ដែរ ។ ខ្ញុំ​អង្គុយ​ចុះ​ដាក់​កាហ្វេ​ទាំង​ពីរ​កែវ​នៅ​លើ​តុ ហើយ​ជជែក​លេង​ជាមួយ​បងប្អូន​មិត្តភក្តិ​មួយ​ចំនួន​ដែល​អញ្ជើញ​ទៅ​ទីនោះ​ដែរ ។ លោក​បន្ថែម​ថា ក្រោយមក មាន​បងប្អូន​មួយ​ចំនួន​បាន​យក​កម្រងផ្កា​មក​ដាក់ នៅ​ជុំវិញ​កែវ​ការ​ហ្វេ ដែល​ខ្ញុំ​ឧទ្ទិស​ជូន​បង​បណ្ឌិត កែម ឡី ។ ៥​នាទី​ក្រោយមក ស្រាប់តែ​មាន​សន្តិសុខ​ខណ្ឌចម្ការមន​ម្នាក់​មក​យក​កម្រងផ្កា​នោះ​ទៅ​បាត់ ។ ខ្ញុំ​ក៏​ក្រោកឈរ ហើយ​ស្រែក ហៅ​សន្តិសុខ​សុំ​កម្រងផ្កា​មក​វិញ ប៉ុន្តែ​គាត់​យក​កម្រងផ្កា​ដើរ​ចេញ​ទៅ​ដោយ​មិន​ងាក​ក្រោយ ឡើយ ។

លោក​បញ្ជាក់​ថា ៖« ខ្ញុំ​ពិតជា​ហួសចិត្ត​រក​អ្វី​មក​ថ្លែង​ពុំ​បាន ! ប្រទេស​ខ្ញុំ មាន​រដ្ឋធម្មនុញ​តម្រូវ​ឱ្យ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​បាន​ធានា​សិទ្ធិ​សេរីភាព ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​» ។ តាម​ពិត​១​ឆ្នាំ​ខ្ញុំ​ទៅ​ទីនោះ​ម្តង ហើយ​គ្រោង​ទៅ​ត្រឹមតែ 40 នាទី​ប៉ុណ្ណោះ ដើម្បី អង្គុយ​ញ៉ាំ​កាហ្វេ នឹករ​ឮ​ក និង​ឧ​ទ្ទិ​ដល់​រៀមច្បង​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ទីនោះ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ព្រាប កុ​ល ក៏​បាន​សង្ឃឹមថា ឆ្នាំ​ក្រោយ​អាជ្ញាធរ និង​សមត្ថកិច្ច​មានចិត្ត​ទូលាយ​ជាង​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ