ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញញួរយក្ស West Ham យក Maxi Gomez មិន​បាន​សម្រេចដោយសារ​តែ Valencia

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គម្រោងការ​ទិញ Maxi Gomez របស់​ក្លិប​ញញួរ West Ham…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គម្រោងការ​ទិញ Maxi Gomez របស់​ក្លិប​ញញួរ West Ham ពី​ក្លិប Celta Vigo ត្រូវ​បាន​បរាជ័យ ដោយសារ​តែ​កីឡាករ​រូប​នេះ​សម្រេចចិត្ត​ទៅ​លេង​ឱ្យ Valencia ។

ក្លិប​ញញួរ​យក្សមួយនេះកន្លង​មក​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ត្រៀម​លុយ​ជះ​ចំនួន​៤៥​លាន​ផោន ដើម្បី​ទទួល​បាន​កីឡាករ Gomez មក​លេង​នៅ​ក្លិប​របស់​ខ្លួន តែ​ចុង​ក្រោយ​ក៏​នៅ​តែ​មិន​បាន​ផល​។ ក្លិប​នេះ បាន​ធ្វើ​យ៉ាងណា​ក៏​ដោយ ឱ្យ​តែ​យកឈ្នះ Valencia ក្នុង​ការ​យក​កីឡាករ​អាយុ​២២​ឆ្នាំ​រូប​នេះ មក​ធ្វើ​ជា​សមាជិក​ក្រុម តែ​នៅ​ពេល​នេះ វា​អាស្រ័យ​ទៅ​លើ​ចំណង់​ចំណូលចិត្ត​របស់ Gomez ប៉ុណ្ណោះ​។

ដោយសារ​តែ​ចង់បាន​កីឡាករ​ជើង​ខ្លាំង​រូប​នេះ មក​កាន់​ក្លិប​នៅ​រដូវ​កាល​ក្រោយ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ក្លិប West Ham បាន​ដាច់​ចិត្ត​លក់​កីឡាករ Marko Arnautovic នៅ​ស​ប្តា​ហ៍​នេះ និង អនុញ្ញាត​ឱ្យ Andy Carroll និង Lucaz Perez ចាកចេញ​តាម​សម្រួល​។

ថ្វីបើ​ពេល​នេះ West Ham មិន​អាច​យក Gomez បាន​ក៏​ដោយ គេ​នៅ​អាច​មានឱកាស​ទិញ​យក​កីឡាករ Mario Balotelli ដែល​មិន​មាន​ជាប់​កុងត្រា ក្រោយ​ពី​ចាក​ចេញពី​ក្លិប Marseille នៅ​រដូវ​កាល​មុន​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ