លោកស៊ុន ចាន់ថុល និងលោកគួច ចំរើន ចាប់ដៃគ្នាប្តេជ្ញាកសាងហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុឲ្យប្រសើរ
- ព្រះសីហនុ
រាជធានីភ្នំពេញ ៖ លោកទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ និងដឹកជញ្ជូន និងលោក គួច…
រាជធានីភ្នំពេញ ៖ លោកទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ និងដឹកជញ្ជូន និងលោក គួច…
រាជធានីភ្នំពេញ ៖ លោកទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ និងដឹកជញ្ជូន និងលោក គួច ចំរើន គណៈអភិបាលខេត្តព្រះសីហុនីបានចាប់ដៃគ្នាប្តេជ្ញាស្តា និងកសាងហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុឲ្យមានភាពល្អប្រសើរឡើងវិញ ។
លោកទេសរដ្ឋមន្ដ្រីស៊ុន ចាន់ថុល ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែកក្កដានេះបានបញ្ជាក់ថា«យើងត្រូវពង្រឹង និងពង្រីកការកសាង និងស្តាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិប្រកបដោយគុណភាព» ។ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការស្ដាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅខេត្តព្រះសីហនុ គឺជាការចាំបាច់ព្រោះថា ផ្លូវ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដូចនេះយើងត្រូវពង្រឹងនិងពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យ គឺធ្វើផ្លូវឱ្យបានមាំ ។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនអង្គពិធីទាំងមូលនូវគម្រោងកំពុងអនុវត្ត និងគម្រោងដែលនឹងត្រូវអនុវត្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗមួយចំនួនដូចជា ៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៨ ស្ពាន និងកំពង់ផែ ដោយលើកកម្ពស់គុណភាព និងពង្រីកបន្ថែម ឱ្យសមស្របតាមការរីកចម្រើនលើវិស័យដឹកជញ្ជូនរបស់ប្រទេសជាតិ ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ ទន្ទឹមនឹងការងារសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូនមានតួនាទីផ្ដល់សេវាសាធារណជូនបងប្អូនប្រជាពលរដ្ឋឱ្យបានលឿន ប្រសិទ្ធភាព និងតម្លាភាពធ្វើយ៉ាងណាបង្ខិតសេវាសាធារណឱ្យជិតប្រជាពលរដ្ឋតាមរយៈការចុះបញ្ជីយានយន្តការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធអនឡាញ និងកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ជាដើម ។
ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងបានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់អនុវត្តអនុសាសន៍ទាំង១១ចំណុចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឱ្យបានខ្ជាប់ខ្ជួនរួបរួមសាមគ្គីសហការគ្នាថែមទៀត ក្នុងការបម្រើប្រជារាស្ត្រឱ្យបានកាន់តែប្រសើរមួយកម្រិតទៀត ។
ចំណែកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានសរសេរលើបណ្តាញសង្គមរបស់ លោកឲ្យដឹងថា នៅព្រឹកនេះ ថ្ងៃទី១០ ខែកក្កដា ខ្ញុំបាទរួមជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំត្រួតពិនត្យបញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធប្រព័ន្ធលូមេរំដោះទឹកភ្លៀង ប្រព័ន្ធលូមេរំដោះទឹកកខ្វក់ និង ការស្ថាបនាផ្លូវដែលមានការខូចខាតទូទាំងខេត្តព្រះសីហនុទាំងមូល ។ លោកបញ្ជាក់ថា «ជាលទ្ធផលនៃកិច្ចប្រជុំសម្រាប់បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង និងបញ្ហាខូចខាតផ្លូវក្នុងខេត្តព្រះសីហនុដែលកើតមានកន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននឹងខិតខំធ្វើការដោះស្រាយឱ្យបានក្នុងពេលឆាប់ៗខាងមុខនេះ ។ ដូចនេះ ដើម្បីឲ្យគម្រោងការណ៍ទាំងអស់ខាងលើនេះទទួលបានប្រសិទ្ធភាពខ្ពស់សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់ចូលរួមសហការប្រកបដោយឆន្ទះខ្ពស់» ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ