ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុង​រង​ការ​រិះ​គន់ ​ដោយសារ​វាយ​ប្ញក​នៅ​ក្រៅ​ឆាក​សម្តែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្រើ​ប្រាក់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ​ធ្វើការ​វាយប្រហារ​មក​លើ​តារា​កំប្លែង​អ្នក​នាង​ខ្ញុង​ថា «ជាតា​រា​វាយ​ប្ញក ​ពេល​នៅ​ក្រៅ​ឆាក​សម្តែង» ​។ គណនេយ្យ​បុរស​រូប​នោះ​ ត្រូវ​បាន​គេ​មើលឃើញ​ពេល​ចូល​ស​សេរ​ខមមិន​នៅ​ពីក្រោម​រូប ​ដែល​អ្នក​នាង​ខ្ញុង…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្រើ​ប្រាក់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ​ធ្វើការ​វាយប្រហារ​មក​លើ​តារា​កំប្លែង​អ្នក​នាង​ខ្ញុង​ថា «ជាតា​រា​វាយ​ប្ញក ​ពេល​នៅ​ក្រៅ​ឆាក​សម្តែង» ​។

គណនេយ្យ​បុរស​រូប​នោះ​ ត្រូវ​បាន​គេ​មើលឃើញ​ពេល​ចូល​ស​សេរ​ខមមិន​នៅ​ពីក្រោម​រូប ​ដែល​អ្នក​នាង​ខ្ញុង បាន​បង្ហោះ​ការ​ទិញ​កាដូ​រថយន្ត​មួយ​គ្រឿង​ជូន​ឪពុក​របស់​នាង​ កាលពី​ពេល​ថ្មី​ៗ​នេះ​ ។

បុរស​រូប​នោះ​បាន​ស​សេរ​ថា តារា​ល្បី​ធ្លាប់​ជួប​ច្រើន​ដែរ ​ហើយ​ពេល​គេ​ជួល​មក​ម្តង តែ​តារា​រូប​នេះ ​លេង​
ចរិត​​​ជាងគេ មិន​ដែល​បាន​ជួប​ ។

ពាក្យពេចន៍​វាយប្រហារ​នេះ ​បាន​ធ្វើ​អោយ​តារា​កំប្លែង​អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង បាន​ចេញ​មក​ឆ្លើយ​តប​ និង​បាន​ចាត់​ទុក​ពាក្យ​ដែល​បាន​លើក​ឡើង​ពី​បុរស​ខាងលើ​នេះ​ថា​ មិន​មានការ​គិតគូ​រពិចារណា​អោយ​បាន​ច្បាស់លាស់​ ។

នាង​បាន​បាន​លើក​ឡើង​ថា លោក​ឯង​ស្គាល់​ខ្ញុំ​មិន​ច្បាស់ ​ទើប​ហ៊ាន​ប្រើ​ពាក្យ​ដូច​អត់​បាន​គិត​មុន​បែប​នេះ​។

នាង​បញ្ជាក់​ថា ចរិតរបស់​នាង​នៅ​ពេល​សម្តែង​យ៉ាងម៉េច​នៅ​ក្រៅ​ គឺ​មិន​ខុស​គ្នា​ទេ ហើយ​នាង​តែ​ម្នាក់​ក៏​មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​រាប់​មុ​ឺ​ន​នាក់​បាន​ដែរ​។

នាង​ទិញ​កាដូ​រថយន្ត​អោយ​ឪពុក​នាង​នា​ពេល​នេះ​ គឺ​ចេញពី​ចិត្ត និង​ការ​ដឹងគុណ នៅ​ពេល​ដែល​នាង​រក​សុ​ី​មានបាន​។

បើ​តាម​អ្នក​នាង ខ្ញុង សម្តី​បុរស​ខាងលើ ​ដែល​និយាយ​មកនេះ ​ហាក់ដូចជា​ការ​ច្រណែន​ដល់​រូប​នាង ក្នុង​ពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​ បាន​នាំ​គ្នា​សរ​សើរ​និង​គាំទ្រ​ចំពោះ​រូប​នាង ​៕ (សម្រួលដោយ៖​ ស្រីណា)

អត្ថបទសរសេរ ដោយ