ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ធំ កំពុង​បង្ហាញ​សក្ដានុពល​វិស័យ​​អចលនទ្រព្យ​ជា​បណ្ដើរ​ៗ​ហើយ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​មាន​ភាព​ពុះកញ្ជ្រោល​ទៅ​លើ​ការ​អភិវឌ្ឍន៍​ខ្លាំង​នៃ​វិស័យ​អចលនទ្រព្យ ពេល​នេះ​ខេត្តកំពង់ធំ ក៏​បាន​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​ជា​បណ្ដើរ​ៗ​ផង​ដែរ ខណៈ​ដែល​បណ្ដា​អ្នក​វិនិយោគ បាន​និង​កំពុង​តែ​សម្រុក​ធ្វើ​សកម្មភាព​ទិញ​-​លក់ និង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋា​ន​។ នៅ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា…

ខេត្តកំពង់ធំ ៖ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​មាន​ភាព​ពុះកញ្ជ្រោល​ទៅ​លើ​ការ​អភិវឌ្ឍន៍​ខ្លាំង​នៃ​វិស័យ​អចលនទ្រព្យ ពេល​នេះ​ខេត្តកំពង់ធំ ក៏​បាន​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​ជា​បណ្ដើរ​ៗ​ផង​ដែរ ខណៈ​ដែល​បណ្ដា​អ្នក​វិនិយោគ បាន​និង​កំពុង​តែ​សម្រុក​ធ្វើ​សកម្មភាព​ទិញ​-​លក់ និង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋា​ន​។

នៅ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមហ៊ុន សុក​គា ស៊ី​ធី ដែល​មាន​ស្ថាបនិក​ចំនួន​៤​នាក់ ជា​អតីត​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កូរ៉េ កាលពី​ពេល​កន្លង​ទៅ​នោះ​បាន​ចាប់ផ្ដើម​ប្រារព្ធ​ពិធី​ប្រកាស​សាងសង់ និង​លក់​ជា​ផ្លូវការ​នូវ​គម្រោង​ទី​៤​របស់​ខ្លួន​ហើយ ស្ថិត​នៅ​ឃុំ ជ្រាប់ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ក្រោម​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​អ​ជ្ញា​ធរ​ក្នុង​តំបន់ ក្រុមហ៊ុន​ដៃគូ និង​បណ្តា​ភ្ញៀវ​កិត្តិយស​ដែល​ជា​អតិថិជន​របស់​ខ្លួន​ជា​ច្រើន​នាក់​ទៀត​។

ថ្លែង​នៅ​ក្នុង​ពិធី​នៃ​ការ​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នូវ​គម្រោង​ទី​៤ លោក ស៊ឺ​ន សុក​គា នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន សុក​គា ស៊ី​ធី ដែល​ជា​អតីត​ពលករ​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កូរ៉េ បាន​ឡើង​ថ្លែង​ឱ្យ​ដឹង​ថា នៅ​ក្នុង​គម្រោង​ទី​៤​នេះ អតិថិជន​ទាំងអស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍ និង​ភាគ​ចំណេញ​ពី​ការ​ទិញ​ជា​ច្រើន​។

លោក​បាន​បន្ត​ទៀត​ថា «​នៅ​ក្នុង​គម្រោង​ទី​៤​នេះ ក្រុមហ៊ុន សុក​គា ស៊ី​ធី បាន​ធ្វើការ​អភិវឌ្ឍន៍​នៅ​លើ​ផ្ទៃដី​ទំហំ ១៦ ម៉ឺន​ម៉ែត្រការ៉េ ស្ថិត​នៅ​តំបន់​ដែល​មាន​ភូមិសាស្ត្រ​ល្អ ដោយ​មានការ​សាងសង់​ជា​លំនៅ​ដ្ឋា​ន​បែប​ប្រណីត ទាន់សម័យ​ក្នុង​រូប​ជា​ប្រភេទ​ផ្ទះល្វែង និង​ជា​ប្រភេទ​វីឡា​កូនកាត់​ចំនួន​៦០០​ខ្នង​។ ក្រៅពី​នេះ នៅ​មានការ​រៀបចំ​ធ្វើ​ជាទី​ចំណតរថយន្ត ផ្សារ​សម្រាប់​អាជីវករ​លក់ដូរ​ក្នុង​តំបន់ ហើយ​ក៏​មានការ​ពុះ​ដី​ឡូ​តិ៍​ចំនួន​៣០០​ឡូ​តិ៍​ផង​ដែរ​»​។

លោក ស៊ឺ​ន សុក​គា បានឱ្យ​ដឹង​ទៀត​ថា «​សម្រាប់​គម្រោង​ទី​៤ របស់​ក្រុមហ៊ុន សុក​គា ស៊ី​ធី នេះ មាន​សក្ដានុពល​ល្អ​ប្រសើរ​ច្រើន ស័ក្ដិសម​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ដែល​មាន​ជីវភាព​កម្រិត​មធ្យម និង​ក្រោម​មធ្យម ដែល​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ ហើយ​ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មាន​បំណង​វិនិយោគ​លក់​បន្ត​យកចំណេញ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​»​។

លោក​បាន​បញ្ជាក់​ទៀត​ថា «​ដោយឡែក ចំពោះ​ការ​ទិញ អតិថិជន​អាច​មាន​ជម្រើស​ច្រើន​យ៉ាង​អាស្រ័យ​ទៅ​តាម​ចំណូលចិត្ត ដូច​ជា​ការ​បង់ប្រាក់​ផ្ដាច់ និង​ការ​បង់​រំ​លោះ​ក្នុង​រយៈពេល​វែង ខណៈ​ដែល​តម្លៃ​ផ្ទះ​ដ៏​ស្រស់​ស្អាត និង​ទំនើប​មាន​ចាប់ ៣០,០០០​ដុល្លារ​តែ​ប៉ុណ្ណោះ​»​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ថា លោក ទូច សុខា អភិបាល​នៃ​គណៈ​អភិបាលស្រុក ក៏​បាន​មាន​ប្រសាសន៍​បង្ហាញ​ពី​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ចំពោះ​ការ​ចូលរួម​អភិវឌ្ឍ​របស់​ក្រុមហ៊ុន សុក​គា ស៊ី​ធី ផង​ដែរ ។ លោក​បាន​មាន​ប្រសាសន៍​ថា «​ទីតាំង​ដែល​ក្រុមហ៊ុន សុក​គា ស៊ី​ធី ជ្រើសរើស​យក​មក​អភិ​វឌ្ឍ​គម្រោង​ទី​៤​របស់​ខ្លួន​នា​ពេល​នេះ គឺ​មាន​សក្ដានុពល និង​ភាពល្អ​ប្រសើរ​ជា​ខ្លាំង ដោយសារ​តែ​គម្រោង​មួយ​នេះ ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៦A ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់ មាន​ផ្លូវ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្វាត់​ខ្វែង​នៅ​ព័ទ្ធ​ជុំវិញ​។

ក្រៅពី​នេះ​នៅ​មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ទៀត​ផង​ដែរ ដូច​ជា​តំបន់​ភ្នំ​ស​ន្ទុ​ក តំបន់​បឹង​ធំ ប្រាសាទសម្បូរព្រៃគុក ជា​ពិសេស​នៅ​ជិត​គម្រោង​ស្ពាន​ដ៏​វែង​ប្រចាំ​ប្រទេស​កាត់​បឹង​ទន្លេសាប ពី​កំពង់ធំ ឆ្ពោះទៅ​កាន់​ខេត្តកំពង់ឆ្នាំង​ជាដើម​»​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បង្ហាញ​ពី​ក្ដី​សាទរ និង​ជូនពរ​ឱ្យ​ក្រុម​ហ៊ុន​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​គ​ម្រោ​ទី​៤​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រកាស​បើក​លក់​គម្រោង​ទី​៤ ក្រុមហ៊ុន សុក​គា ស៊ី​ធី ក្រោម​វត្ត​មាន​សហ​ស្ថាបនិក​ទាំង​៤​នាក់ ក៏​បាន​ប្រគល់​រថយន្ត​ទំនើប​ថ្មី​សន្លាង​ទៅ​ដល់​បុគ្គលិក​ផ្នែក​លក់​ឆ្នើម​ចំនួន​១០​រូប​ផង​ដែរ ជា​ការ​លើកទឹកចិត្ត និង​ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រឹងប្រែង​ជួយ​ក្រុមហ៊ុន​ឱ្យ​មាន​ភាព​រីក​ចម្រើន និង​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ