ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៩ កើន​ជិត​៦​ពាន់​នាក់ បើ​ធៀប​ឆ្នាំ​២០១៨

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយ​ភូម ឬ​បាក់​ឌុ​ប មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៩ -២០ ខែសីហា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដែល​មាន​ចំនួន​បេក្ខជន​កើន…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយ​ភូម ឬ​បាក់​ឌុ​ប មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៩ -២០ ខែសីហា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដែល​មាន​ចំនួន​បេក្ខជន​កើន ឡើង​ជិត​៦​ពាន់​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។

លោក​បណ្ឌិត រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​សារ​អេ​ឡិច​ត្រូ​និ​ច​ថា បើ​តាម​របាយការណ៍​វឌ្ឍនភាព​គិត​ត្រឹម​ស​ប្តា​ហ៍​ខែកក្កដា ឆ្នាំ​២០១៩​បេក្ខជន​ដែល​មាន​ចូលរួម​ប្រឡង​មាន​ចំនួន​សរុប​១១៩២១៧​នាក់ (​កើន​៥.៨៥២​នាក់ បើ​ធៀប​នឹង​វត្តមាន​ឆ្នាំ​២០១៨ ) បេក្ខជន​ស្រី​៦១០៣១​នាក់ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ មាន​បេក្ខជន​ចំនួន​៤៥៤១៤ (៣៨%) ស្រី​២៥៥២៦​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៧៣៨០៣​នាក់​(៦២%) ស្រី​៣៥៥៣៨​នាក់ ។

អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​មណ្ឌល​ប្រឡង​មាន​ចំនួន​២០២ (​កើន​៦​មណ្ឌល ធៀប​នឹង​ឆ្នាំ​២០១៨) ក្នុង​នោះ​នៅ​ថ្នាក់​វិទ្យាសាស្ត្រ​៧៥ (​ថយ​២៤​មណ្ឌល​ធៀប​នឹង​ជាក់ស្តែង​ឆ្នាំ​២០១៨) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​១២៧ (​កើន​៣០ មណ្ឌល​ធៀប​នឹង​ជាក់ស្តែង​ឆ្នាំ​២០១៩) ។ លោក រស់ សុ​វាចា ក៏​បាន​ឲ្យ​ដឹង​ថា បន្ទប់​ប្រឡង​មាន​ចំនួន​៤៨០៩ (​កើន​១៥៤ បន្ទប់​ធៀប​នឹង​ឆ្នាំ​២០១៨) ។

យ៉ាងណា​ក្តី​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា ចំនួន​តួលេខ​ខាងលើ​នេះ​មិន​ទាន់​ជា​តួលេខ​ចុង​ក្រោ​នោះ​ទេ ដោយសារ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​កំពុង​ចុះ​ពិនិត្យ​នៅ​តាម មណ្ឌល​ប្រឡង ។ សូម​ជម្រាប​ថា សម័យប្រជុំ​បាក់​ឌុ​ប​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៩- ២០ សីហា​ខាង​មុខ​នេះ ។ ហើយ​សម័យប្រជុំ​ឡង​នេះ​ត្រូវ​បាន​ក្រសួង​បែងចែក​ជា​មុខ​វិជ្ជា​ប្រឡង​ជា​ពីរ​ផ្នែក គឺ​ផ្នែក​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ។

សម្រាប់​សម័យ​ប្រឡង​ឆ្នាំ​២០១៩​នេះ​ក្រសួង​អប់រំ​ក៏​នៅ​តែ​កាត់​បន្ថយ​ចំនួន​មុខ​វិជ្ជា​ពី​១០​មុខ​វិជ្ជា​មក​ត្រឹម​៧​មុខ​វិជ្ជា ។ ការ​បន្ថយ​មុខ​វិជ្ជា​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ការ​កាត់​បន្ថយ​មុខ​វិជ្ជា ប្រឡង​សញ្ញា​បាត់​បាក់​ឌុ​ប គឺ​ដើម្បី​កាត់​បន្ថយ​បន្ទុក និង​ការ​ខ្វល់ខ្វាយ​របស់​បេក្ខជន​ក្នុង​ការ​ប្រឡង​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ