ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ច្រើន​នាក់​ក្នុង​ថ្ងៃ​ខួប​៣​ឆ្នាំ​របស់​លោក​បណ្ឌិត កែម ឡី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ ២០១៩ នេះ​ដែរ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ ២០១៩ នេះ​ដែរ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​កម្លាំង​សមត្ថ​កិច្ច​យ៉ាងច្រើន​កុះករ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​នោះផងដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាក់​ពង្រាយ​របស់​កម្លាំង​សមត្ថកិច្ច​នៅ​ជុំវិញ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ​ខាងលើ​នេះ​ដែរ គឺ​ដើម្បី​ការពារ​សណ្តាប់ធ្នាប់ ខណៈ​ដែល​ត្រូវជា​ថ្ងៃ​ខួប​៣​ឆ្នាំ​របស់​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០ ខែ កក្កដា ឆ្នាំ ២០១៦ កន្លង​មកនេះ​។

ក្នុង​ពេល​នេះ​ផង​ដែរ ក៏​មាន​ក្រុម​អង្គការ សង្គម​ស៊ី​វិល អង្គការសិទ្ធិមនុស្ស និង​ព្រះសង្ឃ ព្រមទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​យក​កម្រងផ្កា​មក​ដាក់ និង​សូត្រ​មន្ត​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​បណ្ឌិត កែម ឡី ផង​ដែរ​។

ការ​លើកគ្នា​មក​ធ្វើ​ពិធីសូត្រមន្ត និង​ដាក់​កម្រងផ្កា​នេះ​ដែរ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ហាមឃាត់​រារាំង​មិន​អោយធ្វើ​ឡើយ ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើ​ឃាត់ខ្លួន​ក្រុម​យុវជន​ចំនួន​៣​នាក់​យក​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ពាក់​ព​ន្ធ័​នឹង​ការ​ដើរ​ចែក​ខិតប័ណ្ណ​ផង​ដែរ ។

គិត​មក​ត្រឹម​វេលា​ម៉ោង​១០​និង​៩​នាទី​ព្រឹក​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ផ្សេង​ទៀតផង​​ដែរ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចែកចាយ​អាវយឺត​រូប​លោក​បណ្ឌិត​កែម ឡី សរុប​ការ​ចាប់ខ្លួន​មាន​ចំនួន​៧​នាក់​ហើយ​នៅ​ទីតាំង​ផ្សេង​គ្នា ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ