ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​នេះ​ហើយ​…​ល្មម​ដឹងខ្លួន​អស់​លុយ​ជាង​១៧៦០០​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក​ប្រាក់ ។ សេចក្តីរាយការណ៍​បន្ត…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក​ប្រាក់ ។

សេចក្តីរាយការណ៍​បន្ត ជនសង្ស័យ​ឈ្មោះ ជួង សេត អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​លេខ​៦ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

គួ​បញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ក្នុង​ឯកសណ្ឋាន​អាវយឺត អ​.​ហ ពណ៌​ខ្មៅ ខោ​ពណ៌​ត្រេ​អ៊ី អាយ​ឌី​១​គ្រឿង និង​កាំភ្លើងខ្លី​ជ័រ​១​ដើម ពណ៌​ខ្មៅ ដាក់​ក្នុង​ស្រោម កំពុង​ធ្វើ​ដំណើរ​នៅ​ចំណុច​មុខ​ស្តា​ត​ចាស់ សង្កាត់​បឹង​កក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​៤​នាក់ ដោយ​បាន​ចោទប្រកាន់​ដូច​ៗ​គ្នា​ពាក់ព័ន្ធ​លើ​ករណី​ឆបោក​ប្រាក់ ក្រោម​រូបភាព​ជ្រើសរើស​មនុស្ស​ឲ្យ​ចូល​ក្រប​ខណ្ឌ​កងរាជអាវុធហត្ថ ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គភាព​កងរាជអាវុធហត្ថ លោក​ឧត្តមសេនីយ៍ឯក រ​ត្ន័ ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ឲ្យ​ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​ជា​បន្ទាន់ ដើម្បី​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​សង្ស័យ​រូប​នោះ ។

ដើមចម​ក្នុង​បណ្តឹង​បណ្តាល​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បញ្ជាក់​ថា ឈ្មោះ ជួង សេត បាន​តាំងខ្លួន​ធ្វើ​ជា​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​កូនចៅ​លោក​ឧត្តម​សេនី​ឯក រ័​ត្ន ស្រ៊ា​ង ដើរ​ឆបោក​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​៤​នាក់​ថា រត់ការ​ឲ្យ​ចូល​ក្រប​ខណ្ឌ​អាវុធហត្ថ​ដែល​ក្នុង​ម្នាក់​តម្រូវ​ឲ្យ​បង់​ចាប់ពី​៤០០០​ទៅ​៥០០០​ដុល្លារ​អា​មេ​រិ​ក ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា គេ​មិនមែន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ទេ ប៉ុន្តែ​ដោយសារ​គេ​ត្រូវការ​ប្រាក់​ចាយវាយ​ប្រចាំ​ថ្ងៃ​ទើបបាន​ស្លៀកពាក់​ក្លែងបន្លំ​ធ្វើ​ជា​មន្ត្រី​អាវុធហត្ថ​ដើម្បី​ឆបោក​អ្នក​ដទៃ​នោះ ។ ចម្លើយ​សារភាព​បន្ត​ថា ដំបូង​គេ​បាន​ទៅ​កុហក់​ឈ្មោះ ឈ​ន ឌី ថា រូបគេ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង កូនចៅ​លោក​ឧត្តមសេនីយ៍ រ​ត្ន័ ស្រ៊ា​ង ទើប​ឈ្មោះ ឈ​ន ឌី បាន​ប្រាប់​វិញ​ថា គេ​ចង់​ចូល​ធ្វើ​ជា​មន្ត្រី​អាវុធហត្ថ ដូច្នោះ​សុំ​ឲ្យ​ខ្លួន (​ជួង សេត​) ជួយ​រត់ការ ដើម្បី​បាន​ចូល​ក្រប​ខណ្ឌ​អាវុធហត្ថ​ផង ហើយ​ក្នុង​នោះ​ក៏​មាន​មិត្តភក្តិ​ចំនួន​៣​នាក់​ទៀត​១-​ឈ្មោះ ជា ទូ ២-​ឈ្មោះ សន សិទ្ធ និង​៣-​ឈ្មោះ សេង រំដោះ ក៏​ចង់​ចូល​ដែរ ។

ក្រោយ​ពេល​ពិភាក្សា​រួច​ហើយ ជនសង្ស័យ​ក៏​បាន​ណាត់​ជន​រង​គ្រោះ​ទាំង​៤​នាក់ ដែល​រូបគេ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​អាវុធហត្ថ និង​បាន​បញ្ចុះ​ប​ញ្ជូ​ល​ជន​រង​គ្រោះ​ឲ្យ​បង់ប្រាក់​ម្នាក់​៤០០០​ដុល្លារ ដើម្បី​យក​ទៅ​រត់ការ​ឲ្យ​បាន​ឈ្មោះ​ចូល​ក្របខ័ណ្ឌ ។ មិន​តែ​ប៉ុ​ណ្តោះ ក្រោយមក​ជនសង្ស័យ​នៅ​ទារប្រាក់​ពី​ជន​រង​គ្រោះជា​បន្តបន្ទាប់​ថែម​ទៀត សរុប​ដល់​ចំនួន​១៧៦០០ ដុល្លារ​អា​មេ​រិ​ក ។ នៅ​ពេល​ប្រាក់​១៧៦០០ ដុល្លារ​អា​មេ​រិ​កបាន​រហូត​ពី​ដៃ​អស់ហើយ ជន​រង​គ្រោះ​ម្នាក់​ៗ​មានការ​សង្ស័យ​លើ​ឈ្មោះ ជួង សេត ដោយ​មិន​បានឃើញ​មាន​សកម្មភាព​អ្វី​សោះ​ទើបបាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​លើ​ករណី​នេះ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជន​ឆបោក​រូប​នោះ​ប្រគល់​ជូន​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​ទៅ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ