ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្យា​បង្កើត​ផែនទី​បង្ហាញផ្លូវ​សន្តិភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

4 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ពួក​តា​លី​បង់​និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ចុះហត្ថលេខា​កាលពី​យប់​ថ្ងៃ​ទី​៨​កក្កដា លើ​កិច្ចព្រមព្រៀង​ចរចា​នយោបាយ​នៅ​ក្រុង​ដូ​ហា ដោយ​សន្យា​បង្កើត​ផែនទី​បង្ហាញផ្លូវ​ដើម្បី​សន្តិភាព ឈរ​លើ​មូលដ្ឋាន​នៃ​ការ​បើក​ដំណើរការ​សន្តិភាព ការ​វិល​ត្រឡប់​របស់​បណ្ដា​ជនភៀសខ្លួន​ខាងក្នុង​ប្រទេស​និង​ការ​មិន​ជ្រៀតជ្រែក​របស់​ពួក​មហាអំណាច​តំបន់​ចូល​កិច្ចការ​ផ្ទៃក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ផែនទី​បង្ហាញផ្លូវ​នោះ​ក៏​គ្រោង​ផង​ដែរ​ធានា​ដល់​សិទ្ធិ​របស់​នារី​ក្នុង​វិស័យ​នយោបាយ សង្គមកិច្ច…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ពួក​តា​លី​បង់​និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ចុះហត្ថលេខា​កាលពី​យប់​ថ្ងៃ​ទី​៨​កក្កដា លើ​កិច្ចព្រមព្រៀង​ចរចា​នយោបាយ​នៅ​ក្រុង​ដូ​ហា ដោយ​សន្យា​បង្កើត​ផែនទី​បង្ហាញផ្លូវ​ដើម្បី​សន្តិភាព ឈរ​លើ​មូលដ្ឋាន​នៃ​ការ​បើក​ដំណើរការ​សន្តិភាព ការ​វិល​ត្រឡប់​របស់​បណ្ដា​ជនភៀសខ្លួន​ខាងក្នុង​ប្រទេស​និង​ការ​មិន​ជ្រៀតជ្រែក​របស់​ពួក​មហាអំណាច​តំបន់​ចូល​កិច្ចការ​ផ្ទៃក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ផែនទី​បង្ហាញផ្លូវ​នោះ​ក៏​គ្រោង​ផង​ដែរ​ធានា​ដល់​សិទ្ធិ​របស់​នារី​ក្នុង​វិស័យ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច អប់រំ​និង​វប្បធម៌ ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​តម្លៃ​អ៊ិ​ស្លា​ម​។ លោកស្រី​ម៉ា​រី​អាក្រា​មី នាយិកា​ប្រតិបត្តិ​នៃ​បណ្ដាញ​នារី​អា​ហ្វ​ហ្គា​នី​ស្ថាន​គូសបញ្ជាក់​ថា នោះ​ពុំ​មែន​ជា​កិច្ចព្រមព្រៀង​មួយ​ទេ តែ​ជា​មូលដ្ឋាន​មួយ​សម្រាប់​ជម្រុ្ញ​ការ​ពិភាក្សា​គ្នា​។​វា​ជា​ដំណឹង​ល្អ​មួយ​ដែល​ភាគី​ទាំង​២​បាន​យល់​ស្របគ្នា​បែប​នោះ​។

សហរដ្ឋអាមេរិក​បាន​ខិតខំ​ឲ្យ​មានការ​ចរចា​២​នៅ​ក្រុង​ដូ​ហា​ប្រទេស​កា​តា ដោយ​ការ​ចរចា​មួយ​រវាង​អា​មេ​រិ​ក​និង​ពួក​តា​លី​បង់ និង​ការ​ចរចា​មួយទៀត​រវាង​បណ្ដា​តំណាង​រដ្ឋាភិបាល​អា​ហ្គា​នី​ស្ថាន​និង​ពួក​តា​លី​បង់ ដើម្បី​ឲ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​នយោបាយ​មួយ ជាមួយ​ពួក​តា​លី​បង់​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១​កញ្ញា​ខាង​មុខ​នេះ និង​ដើម្បី​បើកផ្លូវ​ទៅ​រក​ការ​ដកថយ​នៃ​កងទ័ព​អា​មេ​រិ​ក ដែល​លើក​ចូល​ប្រទេស​នោះ​ចាប់តាំងពី​ឆ្នាំ​២០០១​មក​។ នេះ​បើ​តាម​គោលបំណង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​។

រដ្ឋមន្ត្រី​ការ​ទេស​អា​មេ​រិ​ក​លោក​MIKE POMPEO​កាលពី​ថ្ងៃ​ទី​៧​កក្កដា បាន​សម្ដែង​ក្ដី​រីករាយ ចំពោះ​ការ​ចរចា​រវាង​ពួក​តា​លី​បង់​និង​បណ្ដា​តំណាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​មានការ​ចូលរួម​របស់​សង្គម​ស៊ី​វិល​និង​តំណាង​នារី​។

ច​ពោះ​សហ​អ្នក​រៀបចំ​កា​តា​ការ​ចរចា​ទាំងនេះ​និយាយ​ថា គោលដៅ​នៃ​ការ​ចរចា​គឺ​គូសវាស​ផែនទី​បង្ហាញ​ផ្លូវ​មួយ សម្រាប់​អនាគត​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​។ វា​ជា​ការ​ចរចា​បែប​នោះ​លើក​ទី​៣​ហើយ បន្ទាប់​ពី​ការ​ជួប​គ្នា​២​លើក​នៅ​ក្រុង​មូ​ស្គូ កាលពី​ខែកុម្ភៈ បន្ទាប់​មក​ក្នុង​ខែឧសភា​។ អ្នក​ចរចា​អា​មេ​រិ​ក​លោក​ZALMAY KHALITZAD​និយាយ​កាលពី​ថ្ងៃ​ទី​៧​កក្កដា​ថា​គោលបំណង​នៃ​ការ​ចរចា គឹ​ឲ្យ​ពួក​គេ​ព្រមព្រៀង​គ្នា​លើ​បណ្ដា​លក្ខខណ្ឌ​នៃ​សន្តិភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ