ករណី​​ឆេះ​ដ៏​ធំ​ក្នុងបរិវេណ​ផ្សារ​ស្នួលលើក ទី២​​​…​គឺផ្តើម​ចេញពី​​ចោរ


​ខេត្តក្រចេះ ​៖ ក្រោយស្រាវជ្រាវ​ហើយ នគរបាល​ស្រុក​ស្នួល​បាន​រក​ឃើញ​ថា ករណី​អគ្គិភ័យ​ឆេះ​តូប​កាត់ សក់ និង​ឆេះ​រាល​ដល់​​ផ្ទះ​ឈើ​ធំ​ៗ២​ខ្នង​នៅ​បរិវេណ​ទីប្រជុំជន​ផ្សារ​ស្នួល បង្ក​ឱ្យ​ខូច​ខាត​​ទាំងស្រុង​ គឺ​ផ្តើម​ចេញ​ដោយ​អំពើ​ចោរកម្ម​លួច​ម៉ូតូ​ ដែល​ជន​ល្មើស​បាន​យក​កំប៉ុង​ហ្គា​ស​កែ​ច្នៃ​ចេញ​ភ្លើង​ទៅ​ដុត​រោល​លើ​មេសោរ​ទ្វារ ដើម្បី​កាត់​សោ​ លួច​​យក​ម៉ូតូ​ពី​ក្នុង​តូប​កាត់សក់ ទើបធ្វើឱ្យ​កើត​​មាន​ទៅជា​​អគ្គិភ័យ​ឆាប​ឆេះ​បែបនេះ ​។ ឆេះ​ក្នុង​បរិវេណ​ផ្សារ​ស្នួល​លើក​ទី​២ …​ខាតបង់​ទ​ព្យ​មិន​តិច​ទេ

​សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ​ក្នុង​អំពើ​លួច​​​ដោយ​ចេតនា ក៏​ត្រូវ​បាន​នគរបាល​ស្រុក​ស្នួល ចាប់​ឃាត់ខ្លួន​បាន​ផងដែរ ​កាលពីថ្ងៃ​ទី​៨ ​កក្កដា ។ អគ្គិភ័យ​បានឆាបឆេះ​ ជា​លក្ខ​ណះ​ទ្រង់ទ្រាយ​ធំ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២ កក្កដា ទៅ​លើ​លំនៅ​ឋាន​ផ្ទះ​ឈើ​ធំ​ៗ​ចំនួន​២​ខ្នង​ផ្ទះ និង តូប​កាត់សក់​១​តូប នៅ​ជាប់​និង​បរិវេណ​ផ្សារ​ស្នួល ក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល​។

​លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល បាន​បញ្ជាក់​​ថា ករណី​នេះ ​​បង្ក​ដោយ​ជន​សង្ស័យ​ឈ្មោះ​អុិន សុខ​ខេ​ង អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ប្រ​វ៉ា​ញ់ ឃុំ​២​ធ្នូ ស្រុក​ស្នួល ។ ជនសង្ស័យ​បាន​យក​កំប៉ុង​ហ្គា​ស​កែ​ច្នៃ​បាញ់​ចេញ​ភ្លើង ទៅ​រោល​បាញ់ មេសោរ​ទ្វារ​តូប​កាត់សក់​ហើយក៍​យក​ដែកគាស់​បំបែក​សោរ​ចេញ រួច​ក៍​ធ្វើ​កម្ម​ភាព​លួច​យក បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​គុប​៩០ ព​ណ៍​ខ្មៅ​សេរី​ចាស់ ។ ហើយ​ក្រោយមក​​ក៏​មាន​ភ្លើង​ឆេះ​ចេញពី​តូប​កាត់សក់​រាលដាល​រហូត​ឆេះ​ផ្ទះ​គេ នៅ​ជិត​នោះ​ចំនួន​២​ខ្នង​ខូចខាត​ទាំងស្រុង​។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​នោះ​មែន និង​បាន​យក​ទៅ​កាប់​សាច់​លក់​ឲ្យ​អេ​ត​ចាយ បាន​តម្លៃ​ជិត​១០​ម៉ឺន​រៀល​។ តែ​ករណី​អគ្គិភ័យ ​ជន​នេះ​បាន​​​បដិសេធ​ថា រូបគេ​មិន​បានដឹងនោះទេ ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ