ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារា​សម្ដែង​ដ៏​ល្បី យ៉ាង​គួ មក​ដល់​កម្ពុជា​​ដើម្បី​ថត​ពាណិជ្ជកម្ម​ឲ្យ​គម្រោង​ខុន​ដូ រ៉ូ​យ៉ា​ល់ ផ្លា​ទី​នឹម របស់​ក្រុមហ៊ុន Royal Hong Lai Huat One

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំពូល​តារា​សម្តែង​អន្តរជាតិ មក​ពី​ប្រទេស​សិង្ហ​បូ​រី គឺ​លោក Christopher Lee ដែល​​មហាជន​បាន​ស្គាល់​ច្បាស់​តាម​រយៈ​តួអង្គ​នៃ​រឿង​ភាគ​បុរាណ​ចិន «​វីរៈបុរស​ឥន្ទ្រី​ទេព​» ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ កំពូល​តារា​សម្តែង​អន្តរជាតិ មក​ពី​ប្រទេស​សិង្ហ​បូ​រី គឺ​លោក Christopher Lee ដែល​​មហាជន​បាន​ស្គាល់​ច្បាស់​តាម​រយៈ​តួអង្គ​នៃ​រឿង​ភាគ​បុរាណ​ចិន «​វីរៈបុរស​ឥន្ទ្រី​ទេព​» ឈ្មោះ យ៉ាង​គួ បាន​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ។

វត្តមាន​របស់​តារា​ប្រុស​ដ៏​ស្រស់​សង្ហារ​រូប​នេះ នៅ​កម្ពុជា គឺ​ដើម្បី​ត្រៀម​ថត​ពាណិជ្ជកម្ម ជូន​គម្រោង​ខុន​ដូ រ៉ូ​យ៉ា​ល់ ផ្លា​ទី​នឹម របស់​ក្រុមហ៊ុន Royal Hong Lai Huat One Company Limited ជាមួយ​ពិធី​ការិនី​ខ្មែរ​ដ៏​ស្រស់​ស្អាត អ្នក​នាង ពេជ្រ សិរី​រ័​ត្ន ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់​ទួល​គោក​រាជធានី​ភ្នំពេញ​។

ប្រាកដ​ណាស់ គម្រោង រ៉ូ​យ៉ា​ល ផ្លា​ទី​នឹម បាន​ដាក់​បញ្ចូល​នូវ​ការ​រចនា​បទ​ខ្នាត​ធំ​ៗ​ជា​ច្រើន ដែល​មាន​ចាប់ពី​១ ទៅ​៣​បន្ទប់​គេង និង​បន្ទប់​ប្រណីត​៣ និង​៤​បន្ទប់​គេង ដែល​មាន​លក្ខណៈ​ពិសេស​របស់​ខ្លួន ដើម្បី​បំពេញតម្រូវការ​របស់​លោក​អ្នក​។ ក្នុង​នោះ ក៏​មានការ​ផ្តល់​នូវ​ចំណតរថយន្ត​២​ជាន់ និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​៣​ជាន់ថ្នាក់ ដែល​មាន​សន្តិសុខ​២៤​ម៉ោង ដើម្បី​ធានា​សុវត្ថិភាព ដល់​អ្នកទេសចរ និង​អ្នក​ស្នាក់​នៅ​ផង​ដែរ​។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​យុទ្ធសាស្ត្រ​ទីផ្សារ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា «​គម្រោង​នេះ​នឹង​ផ្តល់​ជូន​លោក​អ្នកជា​លើក​ដំបូង នៃ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ជាន់​ទាំងមូល ដែល​មាន​​ក្លឹ​ប​ហាត់ប្រាណ​ផ្ដាច់មុខ លក្ខណៈ​ពិសេស​ដូច​ជា​អាង​ហែល​ទឹក កន្លែង​បោះ​បាល់ ភោជនីយដ្ឋាន ផ្ទឹម និង​សូ​ណា សួនច្បារ កន្លែង​ក្មេង​លេង និង​កន្លែង​ហាត់ប្រាណ​ដទៃ​ទៀត​» ។

សូម​បញ្ជាក់​ថា ក្នុង​គម្រោង​នេះ​ក៏​មាន​ហាង​លក់ទំនិញ ដែល​ស្ថិត​លើ​ផ្លូវ​ក្នុង​បុរី នឹង​មាន​ភាព​ទាក់ទាញ​ដល់​អាជីវករ និង​ជា​កន្លែង​ដែល​ផ្តល់​សេវា បទ​ពិសោធន៍​ធ្វើ​ពាណិជ្ជកម្ម លើ​យីហោ​អន្តរជាតិ​ល្បី​ៗ ក៏​ដូច​ជា​បំពាក់​នូវ​ទំនិញ​ថ្មី​ចម្រុះ ជា​ច្រើន​ប្រភេទ​រួម​មាន ៖ ភោជនីយដ្ឋាន​ សំលៀក​បំពាក់​ជាដើម​-​ល​-​។

សម្រាប់​ព័ត៌មាន​លម្អិត​នៃ​គម្រោង​ខុន​ដូ រ៉ូ​យ៉ា​ល់ ផ្លា​ទី​នឹម លោក​អ្នក​អាច​ទំនាក់ទំនង​ទៅ​កាន់​ទូរស័ព្ទ​លេខ 099 953-999 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://youtu.be/vGd8u46TU6Q

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ