ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ផ្ទុះ​ឡើង​នៅ​ស្រុក​អង្គរ​បូ​រី​ខេត្តតាកែវ​ពលរដ្ឋ​ព្រួយបារម្ភ​(​មាន​វី​ដេ​អូ​)


ខេត្តតាកែវ ៖ សេចក្តី​រាយ​កាណ៍​បឋម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ចេញ​លិខិត​ជម្រាប​ជូន​ចូល​មក​អាជ្ញាធរ​ខេត្តតាកែវ ដោយ​ស្នើរ​សុំ​អោយ​មាន​វិធានការ​ទប់ស្កាត់​ការ​ចរាចរណ៍​សត្វ​ជ្រូក នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ពន្លៃ ស្រុក​អង្គរ​បូ​រី ខេត្ត​តា​កេវ ដោយ​យោង​តាម​ការ​ពិនិត្យ​លើ​ឈាម​សត្វ​ជ្រូក​ដែល​ឈឺ​ងាប់ កាលពី​ថ្ងៃ​ទី​០៥ បាន​រក​ឃើញ​ថា មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក មាន​វត្ត​មាននៅ​ក្នុង​មូលដ្ឋាន​ក្នុងភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គរ​បូ​រី​ហើយ សូម​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ចុះ​អន្តរាគមន៍​ទប់ស្កាត់​ជា​បន្ទាន់ ។

ក្រោយ​ទទួល​បានការ​ជូនដំណឹង​ពី​ក្រសួងកសិកម្ម​ថា មានការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គរ​បូ​រី ដែល​ជា​ស្រុក​ជាប់​ព្រំដែន​ខេត្តតាកែវ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ជា​បន្ទាន់​មួយ និង​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ដែល​ឈរជើង​នៅ​តាម​ច្រក​ទ្វា​ទ្វេភាគី​ទាំងអស់ នៅ​ខេត្តតាកែវ និង​មន្ត្រី​ទាំងអស់​ឈរជើង​តាម​ច្រករបៀង​ការពារ​ព្រំដែន សូម​រួម​គ្នា​ទប់ស្កាត់​ឲ្យ​បានជា​ដាច់ខាត នូវ​ការ​នាំ​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​របស់​ឈ្មួញ ។

ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ចាំបាច់​មួយ​ចំនួន​ជាមួយ​អភិបាលក្រុង​ស្រុក​ទាំង​១០ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលាខេត្ត ។ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ដែល​ឈរជើង​នៅ​តាម​ច្រក​ទ្វា​ទ្វេភាគី​ទាំងអស់​នៅ​ខេត្តតាកែវ និង​មន្ត្រី​ទាំងអស់​ឈរជើង​តាម​ច្រករបៀង​ការពារ​ព្រំដែន សូម​រួម​គ្នា​ទប់ស្កាត់​ឲ្យ​បានជា​ដាច់ខាត​នូវ​ការ​នាំ​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​របស់​ឈ្មួញ ។ ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត​ក៏​បានអោយ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​១០ ខែ កក្កដា​ខាង​មុខ​នេះ អគ្គនាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​រួម​ជាមួយ និង​អាជ្ញាធរ​ខេត្ត និង​ចុះ​ទៅ​ទីតាំង​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ​តែ​ម្តង ដើម្បី​ផ្សព្វផ្សាយ និង​ត្រៀម​បាញ់ថ្នាំ​ការពារ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ។

ប្រជាពលរដ្ឋ​ឈ្មោះ ឌូ អាត ដែល​ជា​កសិករ​ធ្លាប់​ចិញ្ចឹម​ជ្រូក​បាន​និយាយ​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​បានដឹង​ថា វត្តមាន​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក មាននៅ​ក្នុងភូមិ​ឃុំ​របស់​ខ្លួន​ដែល​ជា​ហេតុ​ធ្វើ​អោយ​សត្វ​ចិញ្ចឹម​របស់​គាត់​បាន​ងាប់​ជា​បន្តបន្ទាប់ ដែល​ធ្វើ​អោយ​ប៉ះពាល់ និង​ខាតបង់​លើ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ជា​គំហុក ហើយ​ពួក​គាត់​បាន​សួរ​ខ្លួនឯង​ថា ករណី​ផ្ទុះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ជា​កំហុស​អ្នក​ណា​ទើប​ធ្វើ​អោយ​ពួក​គាត់​រង​ទទួល​នៅ​ការ​ខាតបង់​បែប​នេះ ។

ដូច្នេះ​ពួក​គាត់​ដែល​ជា​អ្នកតំណាង​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពន្លៃ​ទាំងអស់ សូម​អោយ​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជួយ​ដល់​ពួក​គាត់​ផង ។ ដោយ​កោះសន្តិភាព​យើង​បាន​ជួប​ផ្ទាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ខាតបង់​ពី​ការ​ចឹ​ញ្ចឹ​ម​ជ្រូក​ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ពួក​គាត់​មិន​ហាន​និយាយ​ចោទប្រកាន់​ទៅ​ដល់​ស្ថាប័ន​ណាមួយ​ទេ ចំពោះ​ការ​ឆ្លង​ផ្ទុះ​ជំងឺ​ៗ​ប៉េស្ត​អាហ្វ្រិក​នេះ គឺ​ដោយសារ​ជ្រូក​វៀតណាម​ត្រូវ​បាន​គេ​នាំ​គ្នា​អនុញាត​អោយ​ចូល​មក​តាម​ស្រុក​អង្គរ​នេះ ជា​រៀងរាល់ថ្ងៃ ដោយ​មិន​មាន​អាជ្ញាធរ ឬ​ជំនាញ​សមត្ថកិច្ច​ណា​អើពើ​ទប់ស្កាត់​ឡើយ ទើប​ធ្វើ​អោយ​ឆ្លង​ដល់​ជ្រូក​ចិញ្ចឹម​របស់​ពួក​គាត់​ងាប់​អស់បែប​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ