ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ប្រកាស​ដាក់​ភូមិ​ឬ​ស្សី​ជួ​ខាងត្បូង​ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​រួម​ដំណើរ​ដោយ​អាជ្ញាធរ​ខេត្តស្វាយរៀង និង​មន្ទីរ​កសិកម្ម​ខេត្ត នៅ​ថ្ងៃ​ទី​៩ ខែកក្កដា​នេះ បាន​បើក​ការ​ប្រកាស​ដាក់​ភូមិ​ឫស្សី​ជួ​ខាងត្បូង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ…

ខេត្តស្វាយរៀង ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​រួម​ដំណើរ​ដោយ​អាជ្ញាធរ​ខេត្តស្វាយរៀង និង​មន្ទីរ​កសិកម្ម​ខេត្ត នៅ​ថ្ងៃ​ទី​៩ ខែកក្កដា​នេះ បាន​បើក​ការ​ប្រកាស​ដាក់​ភូមិ​ឫស្សី​ជួ​ខាងត្បូង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ជា​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បន្ទាប់​ពី​ក្រុមការងារ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​សហការ​ជាមួយនឹង​មន្ទីរពិសោធន៍​យក​ដំណក់ឈាម​ទៅ​វិភាគ​រក​មេរោគ កាលពី​ថ្ងៃ​ទី​២៩ មិថុនា​កន្លង​ទៅ​នេះ ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ​លោក គឹ​ម សុ​ន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​សំដែង​នូវ​ការ​ចូលរួម​សោកស្ដាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រង​នូវ​ការ​បាត់បង់​សត្វ​ជ្រូក​យ៉ាងច្រើន ដោយ​ការ​វាយប្រហារ​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទន្ទ្រាន ក្នុងភូមិ​នា​ពេល​ថ្មី​ៗ​នេះ ។ លោក​បន្ត​ថា និន្នាការ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​បង្ក​ឲ្យ​សត្វ​ជ្រូក​ងាប់​ងាយ ចម្លង​ខ្លាំង​ណាស់ ដូចនេះ​បងប្អូន​ដែល​រស់នៅ​ក្នុងភូមិ​គួរ​កុំ​ដើរ​ឆ្លងកាត់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយទៀត​ឲ្យ​បាន​មួយ​រយៈ​សិន ហើយ​ក៏​កុំ​យក​សាច់​ជ្រូក​ដែល​ឈឺ​ងាប់​ទៅ​ធ្វើ​ម្ហូប ដើម្បី​ហូប​ចុក​ជា​ដាច់ខាត​ពីព្រោះ​សាច់ មាន​មេរោគ​មិន​ងាយ​នឹង​សម្លាប់​ឲ្យ​ងាប់​ណាស់ ពិសេស​ជីក​កប់​សត្វ​ជ្រូក​ដែល​ងាប់​ឲ្យ​បាន​ជ្រៅ និង​ធ្វើការ​សំអាត​ភូមិដ្ឋាន​ផ្ទះសំបែង​ទ្រុង​ជ្រូក ទ្រុងមាន់​ទា​ឲ្យ​បាន​ស្អាត ដើម្បី​ត្រៀម​ចិញ្ចឹម​ជ្រូក​ឡើង​វិញ ខណៈ​ដែល​ជំងឺ​ជ្រូក​សាយ​អស់​ក្លិន​ស៊ាំ និង​អាកាសធាតុ​នៅ​ពេល​ខាង​មុខ ។

ទាក់ទង​ទៅ​នឹង​តម្លៃ​សាច់​ជ្រូក​លោកស្រី​ចាន់​គ្រី អ្នកលក់​សាច់​ជ្រូក​ផ្សារ​វាល​យន្ត ក្រុង​ស្វាយ​រៀង បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ទោះជា​រដ្ឋបាល​ខេត្ត​បាន​ធ្វើការ​ទប់ស្កាត់​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ជិតខាង ដើម្បី​បង្ការ​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​រហូត​មក​ដល់​ពល​នេះ តម្លៃ​សាច់​ជ្រូក​នៅ​ក្នុង​ផ្សារ​នេះ​មិន​បាន​ឡើងថ្លៃ​ប៉ុន្មាន​ទេ គឺ​សាច់​១​គីឡូក្រាម​នៅ​ចន្លោះ​តម្លៃ​១៦០០០​ទៅ​១៧០០០​រៀល​តែ​ប៉ុណ្ណោះ ។ លោក​នាង ច​ន្ថា ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ថ្លែងប្រាប់​បន្ថែម​ថា បើ​ទោះជា​ខេត្ត​បាន​រង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ឃុំ​ក្រោលគោ ក្នុងស្រុក​ស្វាយ​ជ្រំ​ហើយ​មាន​តំបន់​មួយ​ចំនួន​នៅ​ក្នុងស្រុក​រមាស​ហែក​បាន​រង​ផល​ប៉ះពាល់​នឹង​ជំងឺ​សត្វ​ជ្រូក​ចំនួន​៣​ឃុំ​ផង​ដែរ គឺ​ឃុំ​ម្រាម​២ ភូមិ​ឃុំ​ច​ន្ត្រី​១​ភូមិ និង​ឃុំ​ត្រពាំង​ស្តៅ​១​ភូមិ ។

អាជ្ញាធរ​ខេត្ត​បាន​ចេញ​សារា​ចរណ៍​ណែនាំ​ឲ្យ​ទប់ស្កាត់​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ជិតខាង​នៅ​ទូ​ទាំង​ខេត្តស្វាយរៀង ក៏​ប៉ុន្តែ​តម្លៃ​សាច់​ជ្រូក​រស់​មិន​ទាន់​មាន​សញ្ញា​មានការ​ឡើងថ្លៃ​នៅឡើយ​ទេ​គឺ​តម្លៃ​ជ្រូក​រស់​ដែល​ក្រុមហ៊ុន CP ដឹក​លក់​ចែកចាយ​ក្នុង​ខេត្ត​មួយ​គីឡូ​នៅ​តម្លៃ​តែ​១០៥០០​រៀល ឯ​តម្លៃ​ជ្រូក​ក្រុម​កសិករ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ពូជ​ក្នុងស្រុក​មាន​តម្លៃ​ជាង​៨០០០​ទៅ​៩០០០​រៀល​ដែរ ពោល គឺ​តម្លៃ​ជ្រូក​មិន​ទាន់​មាន​បញ្ហា​អ្វី​នោះ​ទេ ។

លោក​ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ថា អនុវត្ត​បង្ការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺប៉េស្ត​ជ្រូក​ដែល​រដ្ឋបាល​ខេត្ត និង​ក្រសួង​ចាត់វិធានការ​ទប់ស្កាត់​មន្ទីរ​រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​បាន និង​កំពុង​តែ​បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់ និង​បាញ់ថ្នាំ ធ្វើ​ជីវ​សុវត្ថិភាព​នៅ​តាម​បណ្ដា​ភូមិ​មួយ​ចំនួន​ជា បណ្តើរ​ៗ​ហើយ នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​នេះ​បន្ទាប់​ពី​សង្ស័យ​មាន​និន្នាការ​ជំងឺ​រាតត្បាត ។ និង​បាន​ចុះ​បូម​ឈាម​ជ្រូក នៅ​ឃុំ​ចិ​ន្ត្រី ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក​យក​ទៅ​ពិនិត្យ​បន្ត​ទៀត លទ្ធផល​យ៉ាងណា និង​ផ្តល់​ពេល​ក្រោយ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ