តាមប្រភពពីធនាគារជាតិកម្ពុជាបានឱ្យដឹងថា អត្រាប្តូរប្រាក់រ៉ូពីឥណ្ឌាធៀបជាមួយប្រាក់រៀល គឺមានការប្រែប្រួល បើប្រៀបធៀបថ្ងៃនេះទៅនឹងថ្ងៃម្សិលមិញ ។ ជាក់ស្តែងថ្ងៃនេះ ១០០រ៉ូ ពីឥណ្ឌាទិញចូល៥៩៣៩រៀល លក់ចេញ៥៩៩៥រៀល ដែលកាលពីម្សិលមិញ គឺ ទិញចូល៥៩៥៧រៀល លក់ចេញ៦០១៦រៀល ។
នៅក្នុងថ្ងៃនេះដែរហាងឆេងអត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណបណ្តាប្រទេសសំខាន់ៗមួយចំនួនជាមួយប្រាក់រៀល គឺមានការប្រែប្រួលតិចតួច បើប្រៀបធៀបកាលពីសប្តាហ៍មុនគឺ ១ដុល្លារអូស្ត្រាលីទិញចូល២៨៣៨រៀល លក់ចេញ២៨៦៦រៀល, ១ ដុល្លារកាណាដា ទិញចូល៣១១០រៀល លក់ចេញ៣១៤១រៀល, ១ស្វីសហ្វ្រង់ទិញចូល៤០៩៩រៀល លក់ចេញ៤១៤០រៀល,១អឺរ៉ូទិញចូល៤៥៧០រៀល លក់ចេញ៤៦១៦រៀល ,១ផោនអង់គ្លេស ទិញចូល៥១០០រៀល លក់ចេញ៥១៥១រៀល និង១ដុល្លារញូស៊ីឡែន ទិញចូល២៧០១ លក់ចេញ២៧២៨រៀល ។
ដោយឡែកប្រភពពី លី ហ៊ួរ ថ្ងៃនេះដែរបានឱ្យដឹងថា ហាងឆេងអត្រាប្តូរប្រាក់ដុល្លារអាមេរិក ១ដុល្លារទិញចូល៤០៧៧រៀល លក់ចេញ៤០៨៥រៀល ។ ចំពោះមាសគីឡូ គឺ ១ដំឡឹង ទិញចូល១៦៧៥ដុល្លារអាមេរិក លក់ចេញ១៦៨០ ដុល្លារអាមេរិក ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ