ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ៖ គួរ​រៀបចំ​គូស្រក​ទើប​រៀប​ការ​ដាំ​ដើមឈើ​ជា​អនុ​វស្សា​វ​រី​យ៍​នៅ​សួន​អាពាហ៍ពិពាហ៍​ដែល​រៀបចំ​រដ្ឋបាល​ព្រៃឈើ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ព្រះ​បន្ធូ​ល​ថា គួរ​រៀបចំ ដើម្បី​ឲ្យ​គូរ​ស្រករ​ដែល​ទើប​រៀប​អាពាហ៍ពិពាហ៍​ដាំ​ដើមឈើ​អនុ​វស្សា​វ​រី​យ៍​នៅ​សួន​អាពាហ៍ពិពាហ៍​ដែល​បង្កើត​ឡើង​រដ្ឋបាល​ព្រៃឈើ ។ ព្រះករុណា​ព្រះបាទ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ព្រះរាជ​បន្ទូល​ក្នុង​ពិធី​រុក្ខទិវា ៩​កក្កដា ឆ្នាំ​២០១៩ ដែល​ប្រារព្ធ​នៅ​ភូមិ​ស្រែ​ត្រែង…

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ព្រះ​បន្ធូ​ល​ថា គួរ​រៀបចំ ដើម្បី​ឲ្យ​គូរ​ស្រករ​ដែល​ទើប​រៀប​អាពាហ៍ពិពាហ៍​ដាំ​ដើមឈើ​អនុ​វស្សា​វ​រី​យ៍​នៅ​សួន​អាពាហ៍ពិពាហ៍​ដែល​បង្កើត​ឡើង​រដ្ឋបាល​ព្រៃឈើ ។ ព្រះករុណា​ព្រះបាទ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ព្រះរាជ​បន្ទូល​ក្នុង​ពិធី​រុក្ខទិវា ៩​កក្កដា ឆ្នាំ​២០១៩ ដែល​ប្រារព្ធ​នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាល ដំរី​ស្រុក​ដំ​បូរ ខេត្តក្រចេះ យ៉ាង​ដូច្នេះ​ថា «​គួរ​រៀបចំ ដើម្បី​ឲ្យ​គូរ​ក្រករ​ទើប​ដែល​រៀប​អាពាហ៍ពិពាហ៍​រួច​ដាំ​ដើមឈើ​ជា​អនុស្សាវរីយ៍​នៅ​សួន​អាពាហ៍ពិពាហ៍ ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​នៅ​តាម​ទីប្រជុំជន​ស្រុក ក្រុង ឃុំ សង្កាត់​ភូមិ​» ។

ព្រះមហាក្សត្រ​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទប់ស្កាត់ និង​ការ​កាប់​ឈើ ការ​កាប់​រាន​ដុត​ឈូស​ឆាយដី​ព្រៃ ការ​បរបាញ់ ការ​ដាក់​ទ​ន្ទា​ក់ ចាប់​សត្វព្រៃ​ដោយ​ខុសច្បាប់ ហើយ​ចូលរួម​ថែរក្សា ព្រៃឈើ ជា​ពិសេស​ការពារ​ភ្លើង​ឆេះ​ព្រៃ​នៅ​តាម​តំបន់​ដែល​ខ្លួន​រស់នៅ ដើម្បី​រក្សា​ការពារ​ឲ្យ បាន​នៃ​ធនធាន​ព្រៃឈើ​សម្រាប់​កូនចៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ៗ​ទៀត ពិសេស​ត្រូវ​យក ចិត្ត​ទុកដាក់​ក្នុង​ការ​ដាំ​ដុះ​នៅ​តាម​សហគមន៍​នីមួយ​ៗ​ទៅ​តាម​សក្តានុពល​ដី​ប្រកបដោយ​ភាព​វៃឆ្លាត ដោយ​មិន​ពឹង​អាស្រ័យ​ទៅ​លើ​តែ​អនុ​ផល​ព្រៃឈើ​នោះ​ឡើយ ។

ព្រះ​អង្គ​ក៏​បាន​បញ្ជាក់​ថា «​ដូច​បងប្អូន​បាន​ជ្រាប​ថា ពិធី​រុក្ខទិវា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​សម័យ​រាស្ត្រ​និយម​ក្នុង​ក្រោម​បូ​ណី​យ​កិច្ច​ដ៏​ថ្លៃថ្លា​បំផុត​របស់​ព្រះករុណា ព្រះ​បរម​ត​កោដ្ឋ​ជាទី​សក្ការ​ដ៏​ខ្ពស់​ខ្ពស់​បំផុត ។ ជា​រៀង​រាល់​ឆ្នាំ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រារព្ធ​ពិ​ធិ​រុក្ខទិវា​នៅ​តាម​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស ។ ព្រះ​អង្គ​មាន​ព្រះ​ប​ន្ធួ​ល​ថា ប្រជាពលរដ្ឋ​កម្ពុជា​បាន​យល់​ច្បាស់​ថា​ព្រៃឈើ គឺ​ទ្រព្យ​ដល់​មហាសាល​សម្រាប់​ជីវិត មនុស្ស និង​សត្វ​នៅ​លើ​ភព​ផែនដី ។ ព្រៃឈើ​បាន​ជួយ​ចូល​ចំណែក​រក្សា​លំនឹង​ធម្មជាតិ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ ការ​សិក្សា​ស្រាវជ្រាវ ប្រព័ន្ធ​ការពារ​ដី​នៅ​ទី​ជំរាល ប្រព័ន្ធ​ការពារ​ជីវៈចំរុះ​ជាដើម ។

ព្រះ​អង្គ​បាន​គូសបញ្ជាក់​ថា ៖« ការ​បាត់បង់​ព្រៃឈើ​គ្រប់​ប្រភេទ​អាច​បណ្តាល​ឲ្យ​មាន​ទឹកជំនន់ ខ្យល់​កន្ត្រាក់ រន្ទះ និង​គ្រោះ​រាំង​ស្ងួត​ដែល​បាន​ធ្វើ​ទី​តម្កល់​ទឹក ធានា សម្រាប់​តម្រូវការ​របស់​មនុស្ស សត្វ​ត្រូវ​រីងស្ងួត និង​ធ្វើ​ប្រជាពលរដ្ឋ​បាត់បង់​ប្រាក់​ចំណូល បាត់បង់​សត្វព្រៃ បាត់បង់​ធនធាន​មច្ឆា​ជាតិ​គ្រប់​ប្រភេទ ហើយ​អាច​បង្ក​ឲ្យ​មាន​ភាព​រហោ​ដ្ឋា​ន និង​ការ​ធ្លាក់​ចុះ​គុណភាព​ដី​ផង​ដែរ​» ។

នា​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​រុក្ខទិវា​នោះ​ដែរ​ព្រះមហាក្សត្រ​បាន​អំពាវនាវ​ចំពោះ​ព្រះសង្ឃ​អាជ្ញាធរ​ដែនដី បងប្អូន​ជនរួមជាតិ នៅ​ទូ​ទាំង​ប្រទេស​សូម​ព្រះ​មេត្តា និង​មេត្តា​ដើមឈើ​គ្រប់​ប្រភេទ ក្នុង​នោះ​ក៏​មាន​ដើម​ត្នោត​ផង​ដែរ នៅ​តាម​ទី​វត្ត​អារាម​ទី​សាធារណៈ និង​រមណី​ដ្ឋា​ន​តាម​ដងផ្លូវ​លំ ផ្លូវជាតិ ដង​ប្រឡាយ ភូមិស្ថាន​នានា និង​តាម​ភ្លឺស្រែ​ចំការ ដើម្បី​បាន​ម្លប់​សម្រាប់​មនុស្ស សត្វ និង​បានជា​ឈើ​សម្រាប់​ធ្វើ​សំណង់ អុស ធ្យូង និង​បង្កើត ជីវជាតិ ដី​កសិកម្ម ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឈើ​ធម្មជាតិ ជួយ​ទប់​កម្លាំង​ខ្យល់អាកាស និង​បម្រែបម្រួល​ធាតុអាកាស​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ​ព្រះ​អង្គ​ក៏​បាន​អរគុណ​ដល់​ប្រទេស​ជា​មិត្ត និង​អង្ក​ការ​ជាតិ អន្តរជាតិ នានា​ដែល​បាន និង​កំពុង​ក្នុង​ការ​យកចិត្តទុកដាក់​ចំពោះ​ការងារ​ដាំ​ដើមឈើ ការ​ថែរក្សា និង​ការពារ​ធនធាន​ព្រៃឈើ សត្វព្រៃ ក៏​ដូច​ជា ការ​ចូលរួម​ក្នុង​ការ​ស្តា និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​នៅ​ក្នុង​ពេល​អតីតកាល និង​ពេល​បច្ចុប្បន្ន​នេះ ហើយ​សុំ​មេត្តា​ជួយ​បន្ត​ទៅ​មុខ​ទៀត ដើម្បី សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចី​រ​ន្ត​ភាព​នៅ​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ