ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចៀស​មិន​ផុត​ពី​ការ​នាំ​ចូល​អំបិល​ប្រមាណ​៥​ម៉ឺន​តោន​បន្ថែម​ពី​បរទេស​នៅ​ក្នុងឆ្នាំនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រដូវ​ផលិត​អំបិល​ឈាន​មក​ដល់​ចុងបញ្ចប់​កាលពី​ចុងខែ​មិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ ត្រូវ​បាន​សមាគម​ផលិត​អំបិល​ធ្វើការ​វាយតម្លៃ​ថា​កម្ពុជា​ចាំបាច់ ឬ​ចៀស​មិន​ផុត​ពី​ការ​នាំ​ចូល​អំបិល​ពី​បរទេស​ក្នុង​ទំហំ​ប្រមាណ​៥​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៩​នេះ ដើម្បី​បង្គ្រប់​តម្រូវការ​ក្នុងស្រុក​។ ​ លោក ប៊ុ​ន បារាំង ប្រធាន​សមាគម​អ្នក​ផលិត​អំបិល​កំពត​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៨…

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រដូវ​ផលិត​អំបិល​ឈាន​មក​ដល់​ចុងបញ្ចប់​កាលពី​ចុងខែ​មិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ ត្រូវ​បាន​សមាគម​ផលិត​អំបិល​ធ្វើការ​វាយតម្លៃ​ថា​កម្ពុជា​ចាំបាច់ ឬ​ចៀស​មិន​ផុត​ពី​ការ​នាំ​ចូល​អំបិល​ពី​បរទេស​ក្នុង​ទំហំ​ប្រមាណ​៥​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៩​នេះ ដើម្បី​បង្គ្រប់​តម្រូវការ​ក្នុងស្រុក​។ ​

លោក ប៊ុ​ន បារាំង ប្រធាន​សមាគម​អ្នក​ផលិត​អំបិល​កំពត​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ម្សិលមិញ​នេះ​ថា រដូវ​ផលិត​អំបិល​សម្រាប់​នៅ​ខេត្តកំពត​បាន​បញ្ចប់​ទាំងស្រុង​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ដោយ​ទទួល​បាន​ទិន្នផល​អំបិល​តែ​ជាង​៣​ម៉ឺន​តោន ហើយ​បរិមាណ​នេះ​មិន​អាច​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​ក្នុងស្រុក​បាន​នោះ​ទេ ដូច្នេះ​វា​ទាមទារ​ឱ្យ​មានការ​នាំ​ចូល​អំបិល​បន្ថែម​ពីរ​បទេស​ពី​៤​ទៅ​៥​ម៉ឺន​តោន​។

បើ​តាម​លោក​ប្រធាន​សមាគម​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ផលិត​អំបិល​ឆ្នាំ​នេះ​មិន​អាច​ឆ្លើយ​តប​តម្រូវការ​ក្នុងស្រុក​បាន​ដោយសារ កត្តា​អាកាសធាតុ​មិន​អំណោយ​ដល់​ការ​ផលិត​អំបិល​របស់​កសិករ​នៅ​ខេត្តកំពត ដូច្នេះ​ទាមទារ​ការ​នាំ​ចូល​អំបិល​ពី​បរទេស​បន្ថែម​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ខាង​សមាគម​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មិន​ទាន់​បាន​បើក​កិច្ចប្រជុំ​ត្រូវ​ចាប់ផ្តើម​នាំ​ចូល​នៅ​ពេល​ណា និង​អំបិល​១​តោន​ថ្លែ​ប៉ុន្មាន​ច្បាស់​នៅឡើយ​នោះ​ទេ​។ លោក ប៊ុ​ន បារាំង​លើក​ឡើង​ថា កាលពី​ឆ្នាំ​មុន កម្ពុជា​គ្រោង​នាំ​ចូល​អំបិល​ពី​ប្រទេស​ចិន​ប្រមាណ​៣​ម៉ឺន​តោន ជាក់ស្តែង​កម្ពុជា​នាំ​ចូល​មក​តែ​១​ម៉ឺន​តោន ដោយ​ក្នុង​១​តោន​ថ្លៃ​៩០​ដុល្លារ​អា​មេ​រិ​ក​។

ប្រធាន​សមាគម​ផលិត​អំបិល​កំពត ការ​នាំ​ចូល​អំបិល​វា​ផ្តល់​ផល​ប៉ះពាល់​ដល់​សហគ្រាស​ផល​ត​ក្នុងស្រុក​។​តែ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នេះ​កម្ពុជា​ចាំបាច់​ត្រូវការ​នាំ​ចូល​កុំឱ្យ​ពលរដ្ឋ​ជា​ច្រើន​ផ្សេង​ទៀត​ជួប​ផលវិបាក​នៅ​តាម​រដូវ​កាល​។​ស្ថាបនិក​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ កញ្ញា ថូ​ង ធីតា ធ្លាប់​បានឱ្យ​ដឹង​ថា «​សម្រាប់ខ្ញុំ ក្នុង​នាម​ជា​សហគ្រិន​ដែល​តែងតែ​ព្យាយាម​លើក​ស្ទួយ និង​ផ្សព្វផ្សាយ​អំបិល​ធម្មជាតិ​កំពត សម្រាប់​ការ​នាំ​ចូល​ដ៏​ច្រើន​លើសលុប​ពេក វា​អាច​នឹង​ធ្វើ​អោយ​មានការ​បាក់ទឹកចិត្ត​ដល់​ប្រជា​កសិករ​ក្នុងស្រុក​របស់​យើង​»​។

ទាក់ទង​និង​សំនួ​រថា​ទន្ទឹម​នឹង​គម្រោង​នាំ​ចេញ​អំបិល​ពី​បរទេស​ធ្វើ​ឱ្យ​ផលិតករ​បាក់ទឹកចិត្ត សម្រាប់​កញ្ញា​យល់​បែប​ណា​ដើម្បី​ឱ្យ​ចំណេញ​ទាំងអស់​គ្នា? កញ្ញា ថូ​ង​ធីតា​ថា «​វា​មានការ​លើក​ទឹក​ច្រើន​តាម​រយៈ​ការ​លើកកំពស់​ប្រជា​កសិករ​យើង​ឱ្យ​គាត់​យល់ និង​មាន​ទឹកចិត្ត​បន្ត​ការ​ផលិត និង​អនុវត្ត​នូវ​ផលិតផល​ដែល​ជា​សក្តានុពល​របស់​ប្រទេស​ជាតិ​។

ការ​ផលិត វា​ពិបាក ប៉ុន្តែ​ការ​ឱ្យ​តម្លៃ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ក៏​ជាក​តា​លី​ករ មួយ​ជំរុញ​ពួក​គាត់​ឱ្យ​មាន​ទឹកចិត្ត​បន្ត​ការ​អនុវត្ត​ដែរ កាត់​បន្ថយ​ការ​នាំ​ចូល​ខុសច្បាប់ ដែល​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​ទីផ្សារ និង គុណភាព​ការ​នាំ​ចូល​ដ៏​ច្រើន​លើសលុប​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ទឹកចិត្ត​ដល់​កសិករ​ដែល​គាត់​ខិតខំ​បន្ត​អនុវត្ត ដើម្បី​បង្ហាញ​ថា​អំបិល​ក្នុងស្រុក​គឺ​មានគុណ​ភាព​ជាង​អំបិល​នាំ​ចូល សំណូមពរ និង លើកទឹកចិត្ត​ប្រជាជន​ទាំងអស់​ជួយ​គាំទ្រ​ផ​លិ​យ​ផល​ក្នុង​ស្រក​អោយ​បាន​ច្រើន​»៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ