ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លក្ខណៈ​ទាំង​អស់នេះនឹង​បង្ហាញថា ប្រុស​ៗ​​​​មាន​មេជី​វិត​ឈ្មោល​តិច

4 ឆ្នាំ មុន

ចូរ​ចាំ​ថា បុរស​ដែល​មាន​មេជី​វិត​ឈ្មោល​តិច មិន​អាច​ស្វែងរក​អំណះអំណាង​តាម​រយៈ​ការ​ធ្វើ​សកម្មភាព​ផ្លូវភេទ​មិនល្អ ឬ​មាន​ភាព​ថប់​អារម្មណ៍​ក្នុង​ពេល​រួម​ភេទ​ឡើយ​។ យ៉ាងណាមិញ មាន​អាកា​រៈ​មួយ​ចំនួន​តូច​ដែរ ដែល​អាច​បញ្ជាក់​ថា អ្នក​កំពុង​តែ​មាន​បញ្ហា​ខ្សោយ​មេជី​វិត​ឈ្មោល ឬ​មាន​មេជី​វិត​ឈ្មោល​តិច​។ ១-មិនសូវ​មាន​រោម​នៅ​មុខ…

ចូរ​ចាំ​ថា បុរស​ដែល​មាន​មេជី​វិត​ឈ្មោល​តិច មិន​អាច​ស្វែងរក​អំណះអំណាង​តាម​រយៈ​ការ​ធ្វើ​សកម្មភាព​ផ្លូវភេទ​មិនល្អ ឬ​មាន​ភាព​ថប់​អារម្មណ៍​ក្នុង​ពេល​រួម​ភេទ​ឡើយ​។ យ៉ាងណាមិញ មាន​អាកា​រៈ​មួយ​ចំនួន​តូច​ដែរ ដែល​អាច​បញ្ជាក់​ថា អ្នក​កំពុង​តែ​មាន​បញ្ហា​ខ្សោយ​មេជី​វិត​ឈ្មោល ឬ​មាន​មេជី​វិត​ឈ្មោល​តិច​។

១-មិនសូវ​មាន​រោម​នៅ​មុខ ៖ អ្នកដឹង​ហើយ​ថា មេជី​វិត​ឈ្មោល​តិច​អាច​បណ្តាល​មក​ពី​អ​តុល្យភាព​អ័រម៉ូន ដែល​វា​ក៏​អាច​នាំ​ឲ្យ​មិនសូវ​មាន​រោម​នៅ​មុខ​ដែរ​។ ដូច្នេះ​កាលណា​រោម​នៅ​មុខ​មិនសូវ​មាន អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា មេជី​វិត​ឈ្មោល​មាន​តិច​ដែរ​។

២-សម្លេង​ស្អក​ខ្លាំង ៖ ការ​សិក្សា​មួយ​បញ្ជាក់​ថា បុរស​ដែល​មាន​សម្លេង​ស្អក​ខ្លាំង ឬ​បែក​សម្លេង​ខ្លាំង គឺ​មាន​ចំនួន​មេជី​វិត​ឈ្មោល​ទាប​ណាស់​។ នេះ​ដោយសារ​តែ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​សម្លេង ហើយ​ក៏​ប៉ះពាល់​ដល់​ការ​ផលិត​មេជី​វិត​ឈ្មោល​បាន​ដែរ​។

៣-មិនសូវ​មាន​សាច់ដុំ ៖ បើសិនជា​អ្នកជា​មនុស្ស​មិនសូវ​មាន​សាច់ដុំ អ្នក​ក៏​ប្រហែលជា​មាន​មេជី​វិត​ឈ្មោល​មិន​គ្រប់​ឡើយ​។ រឿង​នេះ​ច្រើន​តែ​កើតឡើង​នៅ​ពេល​អ្នកមាន​បញ្ហា​ជំងឺ​ហ្សែ​ន​។ យ៉ាងណាមិញ​វា​កម្រ​នឹង​កើត​មាន​ខ្លាំង​ណាស់​។

៤-ទឹកកាម​តិច ៖ ទឹកកាម​គឺជា​សារធាតុ​រាវ​មួយ​ប្រភេទ​មាន​លក្ខណៈ​ដូច​ទឹកដោះគោ​ដែល​មាន​មេជី​វិត​ឈ្មោល​នៅ​ក្នុង​នោះ​ដែរ​។ បើសិនជា​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​មាន​ទាប អ្នក​នឹង​មាន​មេជី​វិត​ឈ្មោល​ទាប​ដែរ ហើយ​វា​នឹង​បង្ហាញ​តាម​រយៈ​ទឹកកាម​។

៥-អស់កម្លាំង ៖ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​អស់កម្លាំង​ខ្លាំង​បើសិនជា​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចុះ​ទាប​។ បើសិនជា​អ្នក​នៅ​តែ​មាន​អារម្មណ៍​អស់កម្លាំង​ទៀត​ក្រោយ​ពី​គេង​ច្រើន​ហើយ នោះ​គឺជា​សញ្ញា​បញ្ជាក់​ថា​ថា មាន​មេជី​វិត​ឈ្មោល​ទាប​។

៧-មិន​អាច​ធ្វើ​ឲ្យ​ប្រពន្ធ​មានកូន​បាន ៖ ជា​ចុង​ក្រោយ បើសិនជា​អ្នក​កំពុង​តែ​ព្យាយាម​យក​កូន​រយៈពេល​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ហើយ នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​ប្រពន្ធ​មាន​ផ្ទៃពោះ​បាន​ទៀត​នោះ វា​អាចោ​យ​សារ​តែ​មេជី​វិត​ឈ្មោល​របស់​អ្នក​មានការ​ផលិត​តិច​ជាង​ធម្មតា​ហើយ​។

យ៉ាងណាមិញ រឿង​នេះ​មិនមែន​បន្ទោស​តែ​ម្ខាង​ឡើយ តែ​អ្នក​ក៏​ជា​អ្នកចូលរួម​អំពី​រឿង​នេះ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ