ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អំពាវនាវ​ពលរដ្ឋ​បណ្តុះ​គំនិត​ស្រឡាញ់​ដើមឈើ ដាំ​ដុះ និង​ការពារ​ព្រៃឈើ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អប​អសារ​ទ​បុណ្យ «​រុក្ខទិវា​» ៩​កក្កដា ឆ្នាំ​២០១៩ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បណ្តុះ​គំនិត​ស្រឡាញ់​ដើមឈើ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អប​អសារ​ទ​បុណ្យ «​រុក្ខទិវា​» ៩​កក្កដា ឆ្នាំ​២០១៩ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បណ្តុះ​គំនិត​ស្រឡាញ់​ដើមឈើ ដាំ​ដុះ និង​ការពារ​ព្រៃឈើ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា បុណ្យ «​រុក្ខទិវា​» បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោ​ដ ព្រះ​មហា​វីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើង​វិញ និង​ការ​ថែរក្សា​សម្បត្ដិ​ព្រៃឈើ ជា​ពិសេស ដើម្បី​ថែរក្សា ការពារ និង​បណ្តុះ​គំនិត​ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ ។

សម្តេច​បន្ត​ថា រុក្ខទិវា ឆ្នាំ​២០១៩ ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុងភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូ​រណ៍ ខេត្តក្រចេះ ក្រោម​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​បណ្តុះ​គំនិត​នៃ​ការ​ស្រឡាញ់​ដើមឈើ ចូលរួម​ដាំ​ដុះ​ថែរក្សា​ការពារ​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ជា​ប្រយោជន៍ ដល់​ការ​រស់នៅ​របស់​ខ្លូ​ន​យើង​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ ព្រមទាំង​ប្រព័ន្ធ​ជីវៈចម្រុះ​ផង​ដែរ ។

សម្តេច​ក៏​បាន​អរគុណ​ក្រសួង​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ និង​ដាំ​ដុះ​ដើមឈើ​កាន់តែ​ច្រើន​ឡើង​នៅ​ទូ​ទាំង​ប្រទេស​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ