ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ភ្លាម ឆក់​ភ្លែត ផ្អើល​ខណ្ឌ​ច្បារ​អំពៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ជនសង្ស័យ​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនជាតិ​ចិន​ម្នាក់ ខណៈ​កំពុង​ចុះ​ពីលើ​រថយន្តក្រុង​ឈរ​កាន់​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​នគរបាល​ល្បាត​ជួប​ក៏​ដេញចាប់​បាន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ នៅ​ចំណុច​មុខ​បុរី​ជ្រោយ​បា​សាក់​ផ្លូវ​៣៦៩…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ជនសង្ស័យ​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនជាតិ​ចិន​ម្នាក់ ខណៈ​កំពុង​ចុះ​ពីលើ​រថយន្តក្រុង​ឈរ​កាន់​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​នគរបាល​ល្បាត​ជួប​ក៏​ដេញចាប់​បាន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ នៅ​ចំណុច​មុខ​បុរី​ជ្រោយ​បា​សាក់​ផ្លូវ​៣៦៩ ភូមិ​ជ្រោយ​បា​សាក់ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទី​១-​ឈ្មោះ វាទ វាសនា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ភូមិ​ជ្រោយ​បា​សាក់ សង្កាត់​ព្រែក​ប្រាក ខណ្ឌ​ច្បារ​អំពៅ ។ ទី​២- ឈ្មោះ​ខុ​ម រាជ អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ព្រែក​ប្រាក ខណ្ឌ​ច្បារ​អំពៅ ។ ដោយ​ដកហូត​ម៉ូតូ​ម៉ាក​ហុង​សង់​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1S -3265 ជា​របស់​ជនសង្ស័យ និង​ទូរស័ព្ទ​ម៉ាក​ហូ​វ៉ៃ HUA WEI ពណ៌​ខ្មៅ មួយ​គ្រឿង ជា​របស់​ជន​រង​គ្រោះ ។

ចំនែក​ជន​រង​គ្រោះ​មានឈ្មោះ LYU GVONING ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​បុ​គ្គ​លិ​គ​រោងចក្រ យី​វូ ស្ថិត​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ​ភូមិ អូរ​អណ្តូង​សង្កាត់​ព្រែក​ប្រា​ខណ្ឌ​ច្បារ​អំពៅ ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ចុះ​ពីលើ​រថយន្តក្រុង​បាន​លើក​ទូរស័ព្ទ​ហៅ​មិត្តភក្តិ ស្រាប់តែ​ពេល​នោះ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​សង់​ប៊ិ​ចពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1-S 3256 បាន​មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​បាន​សម្រេច​ហើយ​ព្យាយាម​គេចខ្លួន​ភ្លាម​នោះ កម្លាំង​នគរបាល​ល្បាត​ឃើញ​ក៏​ដេញ​ឃាត់​បាន​ភ្លាម​ៗ​តែម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ចំណែក​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ