ផ្អើល​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​…​នាំ​ចូល​លុយខ្មៅ​ជាង​២​លាន​ដុល្លារ​មក​កម្ពុជា


ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម កម្លាំង​នគរបាល​អន្តោប្រវេសន៍​ដែល​ប្រចាំ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​នៃ​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ខាងត្បូង​២​នាក់ ដោយ​រឹបអូស​យក​ដុល្លារ​បាន​ជាង​២​លាន​ដុល្លារ ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា​នេះ ។

សមត្ថកិច្ច​បាន​បង្ហាញ​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​ដែល​សមត្ថកិច្ច​យើង​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​លេខ UO-706 (HKG-REP) មក​ពី​ទីក្រុង​ហុងកុង​នៃ​ប្រទេស​ចិន​។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា ពេល​មក​ដល់​ព្រ​លាន​យន្តហោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​បាន​សហការ​ជាមួយ​កម្លាំង​កា​រិ​យា​ល​យ័​គយ និង​រដ្ឋាករ​ប្រចាំ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប សង្ស័យ​ក៏​ធ្វើការ​សុំ​ឆែកឆេរ​រក​ឃើញ​លុយ​មួយ​ចំនួន​ធំ​ក៏​សុំ​យោបល់​ពី​ថ្នាក់លើ ឃាត់​ជនជាតិ​កូរ៉េ​ខាងត្បូង ចំនួន​០២​នាក់​នោះ​តែ​ម្តង ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​ទាំង​២​នាក់​នោះ​មាន ទី​១- ឈ្មោះ YOON WONGI អាយុ​ជាង​៣០​ឆ្នាំ ។ ទី​២- ឈ្មោះ SONG HYUNHOO អាយុ​ជាង​៤០​ឆ្នាំ ។ បុរស​បរទេស​ទាំង​២​នាក់​នេះ​បាន​នាំ​ចូល​ប្រាក់​ដុល្លារ​ខុសច្បាប់​ចំនួន​២,២០០,០០០​ដុល្លារ​នាំ​យក​មក​ពី​ទីក្រុង​ហុងកុង ប្រទេស​ចិន ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ក្នុង​ខេត្តសៀមរាប​រួម​មាន​ក្រដាស់ប្រាក់​១០០​ដុល្លារ​ចំនួន​២១,៩០០​សន្លឹក ក្រដាស់ប្រាក់​៥០​ដុល្លារ ចំនួន​២០០​សន្លឹក ។

បើ​យោង​តាម​បញ្ជា​របស់​សមត្ថកិច្ច​ខេត្តសៀមរាប​បាន​បង្ហាញ​ទៀត​ថា ជនជាតិ​កូរ៉េ​ទាំង​០២​នាក់​ខាងលើ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​ប្រតិបត្តិការ​ទី​១ (​សៀមរាប​) នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ចំណែកឯ​ប្រាក់​ដុល្លារ​ចំនួន​២,២០០,០០០​ដុល្លារ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​ក្នុង​អាកាសយាន ដ្ឋា​ន​អន្តរជាតិ​សៀមរាប ដើម្បី​បន្ត​នីតិវិធី ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ថា រាល់​លុយ​ទាំងឡាយ​ណា​ដែល​អ្នកដំណើរ​អាច​យក​ទៅ​តាម​ខ្លួន បាន​ត្រឹមតែ​១​ម៉ឺន​ដុល្លារ​ទេ បើ​លើស​សមត្ថកិច្ច​អាច​ឃាត់​ទុក​បណ្តោះអាសន្ន​សិន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ