ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! មិត្តភក្តិ​នឹង​គ្នា​សោះ​ហ៊ាន​លើកដៃ​វាយ​ឡើង​ឈាម​ហូរ​ពេញ​តុ​ក្នុង​ហាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មួយ​ក្រុម​មាន​គ្នា​ជិត​៨​ទៅ​៩​នាក់ បាន​អង្គុយ​ផឹកស៊ី​នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​5555 ស្រាប់តែ​ពេល​ស្រវឹងស្រា​ក៏​បែកគំនិត​ឈ្លោះប្រកែក​គ្នា​ឯង ហើយ​ហ៊ាន​លើកដៃ​យក​ដប​ស្រា​បៀរ​វាយ​មិត្តភក្តិ​ខ្លួនឯង បណ្តាល​អោយ​រង​របួសធ្ងន់​ជិត​ដាច់​ស​សៃ​ដៃ ហូរ​ឈាម​ពេញ​ក្នុង​ហាង ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បុរស​មួយ​ក្រុម​មាន​គ្នា​ជិត​៨​ទៅ​៩​នាក់ បាន​អង្គុយ​ផឹកស៊ី​នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​5555 ស្រាប់តែ​ពេល​ស្រវឹងស្រា​ក៏​បែកគំនិត​ឈ្លោះប្រកែក​គ្នា​ឯង ហើយ​ហ៊ាន​លើកដៃ​យក​ដប​ស្រា​បៀរ​វាយ​មិត្តភក្តិ​ខ្លួនឯង បណ្តាល​អោយ​រង​របួសធ្ងន់​ជិត​ដាច់​ស​សៃ​ដៃ ហូរ​ឈាម​ពេញ​ក្នុង​ហាង ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែកក្កដា​នេះ តាម​បណ្តោយ​ផ្លូវ​154 នៅ​ចំណុច​ភោ​ជនី​ដ្ឋា​ន 5555 ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​1 ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ហាង 5555 សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ជន​បង្ក​ត្រូវជា​មិត្តភក្តិ​គ្នា ហើយ​ពួក​គាត់​បាន​នាំ​គ្នា​មក​ផឹកស៊ី​នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន 5555 តាំងពី​ម៉ោង​៧​ជិត​៨​យប់​ឯណោះ រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​នេះ​ជន​រង​គ្រោះ​ស្រវឹងស្រា ហើយ​ខាង​ជន​បង្ក​ក៏​ស្រវឹងស្រា​បាន​ទាក់​ពាក្យ​សំដី​គ្នា​រហូត​ដល់​ខាង​ជន​បង្ក​ហ៊ាន​លើកដៃ​យក​ដប​ស្រា​បៀរ​យក​ទៅ​វ៉ៃ​ក្បាល​មិត្តភក្តិ​ខ្លួនឯង បណ្តាល​អោយរ​ងរ​បួសរ​រយះ​ដៃ​ស្ទើរតែ​ដាច់​ស​សៃ​ដៃ​ហូរ​ឈាម​ពេញ​តុ និង​ខូចខាត​សម្ភារ​ក្នុង​ហាង បណ្តាល​អោយ​រាយ​ប៉ាយ​ពេញ​ក្នុង​ហាង​ផ្អើល​ភ្ញៀវ​រត់​ខ្លះ​ទាំង​មិន​ទាន់​គិតលុយ​ស្ទើរតែ​ទាំងអស់ ។

ភ្លាម​ៗ​នោះ​ដែ​ក៏​មាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ហុង​ហាក់​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​បាត់​ហើយ តែ​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យ​នោះ​ទេ សុខចិត្ត​ព្យាបាល​រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ​ដោយ​ខ្លួន​វិញ ពីព្រោះ​នឹកឃើញ​ថា ជា​មិត្តភក្តិ​នឹង​គ្នា​រាប់អាន​គ្នា​យូរ​មក​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​ខាង​ម្ចាស់​ហាង​គាត់​ទាមទារ​សំណង​ចំនួន​៥០០​ដុល្លារ ប៉ុន្តែ​ខាង​ជន​បង្ក​មាន​តែ​១១០​ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ម្ចាស់​ព្រមយក​រួច​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ