ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ពាក្យ​សម្តី​សោះ កូនប្រុស​ចាប់​ឪពុក​អារ​.​ក

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ឪពុក​និង​កូនប្រុស​អង្គុយ​ផឹកស្រា​តែ​ពីរ​នាក់ ហើយ​គេ​មិនដឹង​ថា​​ទំនាស់​ពាក្យ​សម្តី​គ្នា​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​កូនប្រុស​ចាប់​ឪពុក​អារ​.​ក​បណ្តាល​ឱ្យ​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ឈើទាល…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ឪពុក​និង​កូនប្រុស​អង្គុយ​ផឹកស្រា​តែ​ពីរ​នាក់ ហើយ​គេ​មិនដឹង​ថា​​ទំនាស់​ពាក្យ​សម្តី​គ្នា​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​កូនប្រុស​ចាប់​ឪពុក​អារ​.​ក​បណ្តាល​ឱ្យ​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឃិ​ន ប៉ិច ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត ចំណែក​ជនសង្ស័យ​ឈ្មោះ ឣឿ​ន ប៉ាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​កូន ។ អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូន និង​នាំ​ទៅ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ដែរ តែ​រក​ពុំ​ឃើញ​នោះ​ទេ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ