ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​តាម​គន្លង​ធម៌​ទាំង​ដប់​នឹង​បាន​សុខ​ចម្រើន

4 ឆ្នាំ មុន

សាធុជន​សាកល្បង​ប្រតិបត្តិ​នូវ​គោល​ធម៌​ទាំង​១០ នេះ​ល​មើល​ដើម្បី​ទ្រទ្រង់​ជីវិត​ប្រចាំ​ថ្ងៃ​ឱ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេចក្តីសុខ សេចក្តីចម្រើន ។ កាយសុចរិត ប្រព្រឹត្ត​ដោយ​កាយ វចីសុចរិត ប្រព្រឹត្ត​ល្អ​ដោយ​វាចា មនោ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​ចិត្ត…

សាធុជន​សាកល្បង​ប្រតិបត្តិ​នូវ​គោល​ធម៌​ទាំង​១០ នេះ​ល​មើល​ដើម្បី​ទ្រទ្រង់​ជីវិត​ប្រចាំ​ថ្ងៃ​ឱ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេចក្តីសុខ សេចក្តីចម្រើន ។ កាយសុចរិត ប្រព្រឹត្ត​ដោយ​កាយ វចីសុចរិត ប្រព្រឹត្ត​ល្អ​ដោយ​វាចា មនោ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​ចិត្ត ។

សុចរិតទាំង៣នេះបំបែកចេញជា១០ចំណុចដូចតទៅៈ ១-​វៀរចាក​ការ​សម្លាប់សត្វ ២-​វៀរចាក​ការ​លួច​ទ្រព្យ​អ្នក​ដទៃ ៣-​វៀរចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ៤-​វៀរចាក​ការ​និយាយ​កុហក ៥-​វៀរចាក​ការ​និយាយ​ញុះញង់ ៦-​វៀរចាក ការ​និយាយ​ចាក់​ដោត ៧-​វៀរចាក​ការ​និយាយ​ពាក្យ​ឥតប្រយោជន៍ ៨-​មិន​សម្លឹង​រំពៃ​ចង់បាន​ទ្រព្យ​របស់​អ្នក​ដទៃ ៩-​មិន​ចងចិត្ត​ប្រទូស្ដ​រាយ​គេ ១០-​មើលឃើញ​តាម​គន្លង​ធម៌​ដ៏​ត្រឹមត្រូវ ។

ចំណុច​ទាំង​អស់នេះ​មិនមែន​ជា​ការ​ងាយ​សម្រាប់​ធ្វើ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​លោភៈ ទោសៈ មោហៈ​នោះ​ទេ តែ​ក៏​មិនមែន​ជា​ការ​លំបាក​សម្រាប់​អ្នក​ដែល​មាន​បញ្ញា​នោះ​ដែរ សំខាន់​ឱ្យ​តែ​បុគ្គល​ប្តេជ្ញា​បោះបង់​អំពើអាក្រក់ ហើយ​ងាក​មក​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ទៅ​វា​ស្រេច​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ