ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ព្រឹក ! ម្តាយស្ទើរបែកទ្រូងហើយ មិននឹកស្មានថា កូនធ្វើបែបនេះ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្រោយ​ប្រទះ​ឃើញ​សព​យុវជន​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ភ្ជាប់​នឹង​ដើមឈើ ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា​នេះ ក្នុងភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្រោយ​ប្រទះ​ឃើញ​សព​យុវជន​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ភ្ជាប់​នឹង​ដើមឈើ ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា​នេះ ក្នុងភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ លោក​កាន់ ពេញ បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា​នេះ នៅ​វេលា​ម៉ោង​០៦​និង​២០​នាទី​ព្រឹក ចំណុច​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ករណី​អត្តឃាត​ដោយ​ចង​.​ក មួយ​ករណី​នៅ​ក្រោយ​វិហារ​យេស៊ូ​គ្រី​ស្ត ។ លោក​អធិការ​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ រៀម លី​ថូ ភេទ​ប្រុស អាយុ​១៨ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

ដោយឡែក​មូលហេតុ គឺ​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​រឿង​ដើរ​លេង​ពេល​យប់ និង​មិន​ព្រមទៅ​ដណ្តឹង​នារី​ដែល​ខ្លួន​ស្រលាញ់​ឲ្យ​បាន​រៀប​ការ​ដូច​គេឯង ។

ទោះជា​យ៉ាងណា​ករណី​នេះ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ធ្វើការ​ពិនិត្យ​សាកសព​មិន​បាន​រក​ឃើញ​ស្លាកស្នាម​អ្វី​ក្រៅពី​ស្នាម​ជាំ​នៃ​ខ្សែ​ចង​.​ក​នោះ​ឡើយ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ