ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ច្បាស់​ថា​តារា​ថៃ​រូប​នេះ​ផុស​រូប​ឆ្មា ឬ​បង្គន់​ដូច​បល្ល័ង្ក

4 ឆ្នាំ មុន

ថៃ​៖ តារាចម្រៀង និង​ជា​តារា​សម្ដែង វ័យ​៤៥​ឆ្នាំ ម្នាក់​ឈ្មោះ Kejmanee Wattanasin បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ចាប់អារម្មណ៍​ដោយ​មិនដឹង​ថា រូប​ផ្ដោត​លើ​សត្វ​ឆ្មា ឬ​បង្គន់​ស្បែក​របស់​នាង…

ថៃ​៖ តារាចម្រៀង និង​ជា​តារា​សម្ដែង វ័យ​៤៥​ឆ្នាំ ម្នាក់​ឈ្មោះ Kejmanee Wattanasin បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ចាប់អារម្មណ៍​ដោយ​មិនដឹង​ថា រូប​ផ្ដោត​លើ​សត្វ​ឆ្មា ឬ​បង្គន់​ស្បែក​របស់​នាង ។

រូប​នោះ​បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ប្លែក​ចិត្តខ្លាំង​ចំពោះ​នាង​ដែល​ផ្ទះ​របស់​នាង​ក្នុង​ត្រកូល​គ្រួសារ Wattanasin ជា​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ប្រមាណ​៥០​លាន​បាត​ថៃ​ឯណោះ ដែល​បាន​មក​ពី​កម្លាំង​ញើស​ឈាម​រវាង​នាង និង​ស្វាមី ។

ថ្មី​ៗ​នេះ Kejmanee Wattanasin បាន​ផុស​រូប​សត្វ​ឆ្មា ដែល​នៅ​ក្នុង​បន្ទប់ទឹក​កំពុង​ឈរ​នៅ​លើ​បង្គន់​ស្បែក​ដ៏​ទន់ ពណ៌​ត្នោត រួម​នឹង​មាន​កន្លែង​ដាក់​គង​ដៃ​ពីលើ​ទៀត​ផង មើលទៅ​ប្រណីត ស្កឹមស្កៃ និង​ថ្លៃ​ខ្លាំង​ណាស់ ដោយ​បង្គន់​ប្រភេទ​នេះ​មាន​តម្លៃ​ខ្ទង់​៦​ម៉ឺន​បាត​ថៃ​ទៀត​ផង ។ រឿង​នេះ​បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ភ្ញាក់ផ្អើល​ខ្លាំង​ជាមួយនឹង​បង្គន់​ដូច​បល្ល័ង្ក​នោះ​រហូត​ធ្វើ​ឱ្យ​គេ​ភ្លេច​មើល​ឆ្មា​ដែល​នៅ​ពីលើ​បង្គន់​នោះ​ទៅ ៕

ប្រភព ៖ posttoday , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ