ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សាខា​កាកបាទក្រហម​រាជធានី​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​ជូន​ដល់​មជ្ឈ​មណ្ឌល​ឱកាស​ខ្ញុំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហម រាជធានី​ភ្នំពេញ លោក ឃួ​ង…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហម រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ចាត់​ឲ្យ​មន្ត្រី​សាខា ដែល​មាន​លោក​ជិន ប៊ុ​ន​ធឿ​ន នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​ប្រគល់​ជូន​ដល់​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ស្ថិត​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ ។ គ្រឿង​ឧបភោគបរិភោគ​ប្រគល់​ដែល​បាន​ប្រគល់​ជូន​រួម​មាន ៖ អង្ករ​៦​តោន មី​៣៩​កេស ត្រីខកំប៉ុង​៤​កេស​ធំ ទឹកដោះគោ​៨០០​កំប៉ុង ។

លោក​ជិន ប៊ុ​ន​ធឿ​ន ក្នុង​ឱកាស​នោះ​បាន​ពាំនាំ​នូវ​បណ្តាំ​សួរសុខទុក្ខ ពី​លោក​ឃួ​ង ស្រេង ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ជាមួយនឹង​ការ​ណែនាំ​ដល់​យុវជន​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ទទួល​ការ​អប់រំ​ចំណេះ​ជំនាញ​ផ្សេង​ៗ​ដើម្បី​បាន​ចូលរួម​បំរើ​សង្គម និង​ក្លាយ​ខ្លួ​ជា​ពលរដ្ឋ​ល្អ​នា​ថ្ងៃ​អនាគត​។

ក្នុង​ឱកាស​នោះ​ដែរ យុវជន​ជា​ជន​រង​គ្រោះ​ទាំងអស់​ក៏​បាន​ប្តេជ្ញា និង​តាំងចិត្ត​ឈប់​សេព​គ្រឿងញៀន ពេល​ដែល​ចាកចេញ​ទៅ​លំនៅ​ដ្ឋា​ន​វិញ ។

លោកស្រី​មុំ ចាន់​ដា​នី ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ក្នុង​នាម​យុវជន​រង​គ្រោះទាំងអស់​សម្តែង​នូវ​ទឹកចិត្ត​ត្រេកអរ​ជា​ខ្លាំង និង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​សម្តេច​ទាំង​ទ្វេរ​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ផ្គត់ផ្គង់ ទំនុកបំរុង ជា​ពិសេស​ការ​ផ្តល់​ឱកាស​ដល់​កូន​ៗ​ចៅ​ៗ​ឲ្យ​បាន​ទទួល​ការ​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ៗ​ថ្មី​ៗ​បន្ថែម​ដើម្បី​បាន​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ល្អ ប្រកប​មុខរបរ​ទៅ​តាម​ជំនាញ​នីមួយ​ៗ ដែល​ជួយ​លើកកំពស់​ជីវភាព​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ