ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ប៊ុល​កំពុង​ឈូស​ដី​សុខ​ៗ ស្រាប់តែ​ស្រុត​ដី​សល់​តែ​ដំបូល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យដ​ឹងថា គ្រឿងចក្រ​មួយ​កំពុង​តែ​ឈូស​ឆាយដី​សុខ​ៗ ក៏​បាន​ស្រុត​ដីខ្សាច់​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​អូរ​វែង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើប​ម្ចាស់​យក​គ្រឿងចក្រ​ផ្សេង​មក​ស្ទួ​ច​យក​ឡើង​លើគោក​វិញ​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ការដ្ឋាន​របស់​សាលា​រាជធានី​ភ្នំពេញ​ចាក់​លុប​ប្រឡាយ​អូរ​វែង…

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យដ​ឹងថា គ្រឿងចក្រ​មួយ​កំពុង​តែ​ឈូស​ឆាយដី​សុខ​ៗ ក៏​បាន​ស្រុត​ដីខ្សាច់​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​អូរ​វែង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើប​ម្ចាស់​យក​គ្រឿងចក្រ​ផ្សេង​មក​ស្ទួ​ច​យក​ឡើង​លើគោក​វិញ​។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ការដ្ឋាន​របស់​សាលា​រាជធានី​ភ្នំពេញ​ចាក់​លុប​ប្រឡាយ​អូរ​វែង ស្ថិត​នៅ​ក្រោយ​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​គីឡូ​មែ​ត្រ​លេខ​៦ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ធ្វើ​ផ្លូវ ព្រមទាំង​រៀបចំ​អោយ​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ស្ថាបនា​ផ្លូវ​រថភ្លើង ទៅ​រស់នៅ​មាត់​អូរ​នោះ​វិញ​។

តាម​អ្នកបើកបរ​គ្រឿងចក្រ បានអោយ​ដឹង​ថា នៅ​ព្រឹក​នោះ គ្រឿងចក្រ​(​អា​ប៊ុល​) កំពុង​តែ​ឈូស​ឆាយដី​នៅ​មាត់​អូរ ដែល​កំពុង​តែ​ចាក់​ដីខ្សាច់​លុប ស្រាប់តែ​ពេល​នោះ​ក៍​ស្រុត​ដី បណ្តាល​ឱ្យ​រអិល​គ្រឿងចក្រ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​អូរ​វែង​នោះ​តែ​ម្តង ធ្វើ​ឱ្យ​លិច​បាត់​នៅ​សល់​តែ​ដំបូល​។ ភ្លាម​ៗ​នោះ អ្នកបើកបរ​ក៍បាន​លោត​ចេញ​រួច​ផុត​ពី​គ្រោះថ្នាក់ ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ ត្រូវ​បាន​ប្រជាពលរដ្ឋ​និយាយ​ថា សង្ស័យ​អា​ប៊ុល​ក្តៅ​ពេក​ខឹង​ម្ចាស់​ប្រើ​មិន​ឈប់​ក៏​ចុះ​ងូត​ទឹកតែ​ម្តង ។

នៅ​ព្រឹក​ដដែល​នោះ​ផង​ដែរ ម្ចាស់​គ្រឿងចក្រ​ក៏​បាន​ហៅ​រថយន្ត​ដើម្បី​យក​មក​ស្ទួ​ច​លើក​ឡើង និង​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ចំណែក​សកម្មភាព​ចាក់​ដី​ក៏​បាន​ផ្អាក​ដំណើរការ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ