ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​សិប​ពាន់​នាក់បន្ត​បាតុកម្ម​ធំ​គាបសង្កត់​រដ្ឋាភិបាល​ស្និទ្ធ​ចិន

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ មនុស្ស​ច្រើន​សិប​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៧ ​កក្កដា ២០១៩ បាន​ធ្វើ​បាតុកម្ម​នៅ​ហុងកុង​ដើម្បី​រក្សា​ការ​គាបសង្កត់​លើ​រដ្ឋាភិបាល​មូលដ្ឋាន​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង ហើយ​ប៉ូលិស​បាន​បំបែក​អ្នក​តវ៉ា​មួយ​ក្រុម ក្រោយ​ការ​ប្រមូលផ្ដុំ​គ្នា នៅ​មុខ​ស្ថានីយ​រថភ្លើង​លឿន ដែល​រត់​រវាង​ក្រុង​ហុងកុង​និង​ចិនដីគោក​។…

ក្រុង​ហុងកុង ៖ មនុស្ស​ច្រើន​សិប​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៧ ​កក្កដា ២០១៩ បាន​ធ្វើ​បាតុកម្ម​នៅ​ហុងកុង​ដើម្បី​រក្សា​ការ​គាបសង្កត់​លើ​រដ្ឋាភិបាល​មូលដ្ឋាន​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង ហើយ​ប៉ូលិស​បាន​បំបែក​អ្នក​តវ៉ា​មួយ​ក្រុម ក្រោយ​ការ​ប្រមូលផ្ដុំ​គ្នា នៅ​មុខ​ស្ថានីយ​រថភ្លើង​លឿន ដែល​រត់​រវាង​ក្រុង​ហុងកុង​និង​ចិនដីគោក​។

បាតុកម្ម​ថ្មី​នោះ​ជា​បាតុកម្ម​ធំ​បន្ត​ពី​បាតុកម្ម​ធំ​កាលពី​ថ្ងៃ​ទី​១​កក្កដា លុក​ចូល​បង្ក​ការ​បំផ្លិចបំផ្លាញ​ក្នុង​សភា​ហុងកុង​មក​។ បាតុកម្ម​លើក​នេះ តាម​អ្នក​រៀបចំ​ម្នាក់​ថា ប្រមូលផ្ដុំ​មនុស្ស​ជាង​២៣០.០០០​នាក់ តែ​ប៉ូលិស​ថា ​មាន​ប្រមាណ​ជា​៥៦.០០០​នាក់​។ ទោះជា​បាតុកម្ម​នោះ​ប្រព្រឹត្ត​ទៅ ដោយ​គ្មាន​ឧប្បត្តិ​ហេតុតែ​ប៉ូលិស​នា​វេលា​ល្ងាច​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ពួក​អ្នក​តវ៉ា​ដែល​បិទមុខ ក្នុង​សង្កាត់​MONGKOK​នា​ភាគ​ខាងត្បូង​ក្រុង​។ ពួក​អ្នក​តវ៉ា​ប្រមាណ​ជា​៣០០​នាក់​ភាគច្រើន​ជា​ពួក​យុវជន​បិទមុខ ទីបំផុត​បាន​ត្រូវ​បំបែក​និង​ចាប់ខ្លួន​ច្រើន​នាក់​។

ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ​ដ៏​ជ្រៅ ដែល​ផ្ទុះ​ឡើង​តាម​រយៈ​គម្រោង​ច្បាប់​មួយ ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិនដីគោក​។ គម្រោង​ច្បាប់​នោះ​បង្ក​ឲ្យ​ផ្ទុះ​ជា​បាតុកម្ម​ធំ​ៗ ដែល​ពេល​ខ្លះ​មានការ​ប៉ះទង្គិច​គ្នា​ដ៏​សាហាវ​ជាមួយ​ប៉ូលិស​។

គម្រោង​ច្បាប់​ត្រូវ​បាន​ផ្អាក​តែ​ទោះជា​យ៉ាងណា នៅ​ពុំ​អាច​រំងាប់​កំហឹង ហើយ​ប្រែ​ក្លាយទៅជា​ចលនា​កាន់​តែ​ធំ ទាមទារ​ការ​កែទម្រង់​ប្រជាធិបតេយ្យ ហើយ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព ក្នុង​ដែនដី​ពាក់​កណ្ដាល​ស្វយ័ត​នោះ​។ កាលពី​ថ្ងៃ​ទី​៧​កក្កដា​ពួក​បាតុករ​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​ក្នុង​វិ​ថី​នានា នៃ​សង្កាត់​TSIM SHA THUI​ជា​សង្កាត់​ទេសចរណ៍​មួយ​នៃ​ក្រុង​នោះ ដើម្បី​បង្ហាញ​ពី​ចលនា​ពួក​គេ​ប្រាប់​ដល់​ពួក​អ្នកទេសចរ​។

នៅ​ចិន​បាតុកម្ម​ទាំងឡាយ​នៅ​ក្រុង​ហុងកុង ត្រូ​វ​បាន​ចាត់​ទុក​ថា ជា​ការ​ឃុបឃិត​គ្នា ជាមួយ​បរទេស​ដើម្បី​បង្ក​អ​ស្ថេ​រ​ភាព ហើយ​ពុំ​មែន​ជា​ចលនា​ប្រជាជន ប្រឆាំង​ការ​លូកដៃ​កាន់តែ​ខ្លាំង​របស់​ចិន​ចូល​ក្រុង​ហុងកុង​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ