ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី លី​ណា មិន​ទទួល​សម្តែង​ទៀត​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ឌី លី​ណា តារា​ដែល​ធ្លាប់​ចូលរួម​សម្តែង​ជា​ច្រើន​រឿង​នោះ បាន​ប្រកាស​ផ្អាក​អាជីព​សិល្បៈ​មួយ​រយៈ ។ ការ​សម្រេច​ផ្អាក​សិល្បៈ​នេះ​ដោយសារ​តែ​នាង​ចាំបាច់​ត្រូវ​មើលថែ​កូន​នៅ​ក្នុង​ផ្ទៃ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ដោយសារ​កូន​ទី​បី​មាន​ភាព​ពិបាក​ជាង​កូន មុន​ៗ ។…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ឌី លី​ណា តារា​ដែល​ធ្លាប់​ចូលរួម​សម្តែង​ជា​ច្រើន​រឿង​នោះ បាន​ប្រកាស​ផ្អាក​អាជីព​សិល្បៈ​មួយ​រយៈ ។ ការ​សម្រេច​ផ្អាក​សិល្បៈ​នេះ​ដោយសារ​តែ​នាង​ចាំបាច់​ត្រូវ​មើលថែ​កូន​នៅ​ក្នុង​ផ្ទៃ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ដោយសារ​កូន​ទី​បី​មាន​ភាព​ពិបាក​ជាង​កូន មុន​ៗ ។

អតីត​តារាចម្រៀង​ក្នុង​ក្រុម​ស្រមោច​ក្រហម​អ្នក​នាង​ឌី លី​ណា បាន​អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​មាន​អាយុ​៣​ខែ​ហើយ​រហូត​មក​ដល់​ពេល​នេះ ។ នាង​បញ្ជាក់​ថា ដំបូង​ឡើយ​កូន​របស់​នាង​ស្ទើរតែ​បាត់បង់​ទៅ​ហើយ ដោយសារ​បញ្ហា​សុខភាព​របស់​នាង​ប៉ុន្តែ​មក​ទល់​ពេល​នេះ អ្វី​ៗ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ប៉ុន្តែ​ត្រូវ​ទាមទារ​ឲ្យ​នាង​មើលថែ​ដោយ​យកចិត្តទុកដាក់​ជាទី​បំផុត ។ ដោយ​សារ​​បញ្ហា​នេះ​ហើយ​ទើប​ឌី លី​ន​ណា សម្រេច​ផ្អាក​សិល្បៈ​មួយ​រយៈ​សិន ដោយ​ត្រូវ​មើល​សុខភាព​ខ្លួន​នាង និង​កូន​ក្នុង​ផ្ទៃ ខណៈ​ពេល​ពោះ​របស់​នាង​កាន់តែ​ធំ​មិន​អាច​ស្លៀក​ឈុត​បុរាណ​បាន ។

បើ​តាម​អ្នក​នាង​ឌី លី​ណា រឿង​ដែល​នាង​កំពុង​ថត​គឺ​នៅ​តែ​ថត​ដដែល ដើម្បី​កុំ​ឲ្យ​ខូច​សាច់​រឿង ប៉ុន្តែ​សម្រាប់​រឿង​ថ្មី​ដែល​គេ​ទាក់ទង​មក​គឺ​នាង​មិន​ទទួល​ទៀត​ឡើយ ។ យ៉ាងណា​សិល្បៈ គឺជា​ការ​ស្រឡាញ់​ចូល​ចិត្ត​របស់​នាង បើ​ទោះបីជា​កម្រៃ​បាន​មក​ពី​ការ​ថត​នេះ​នៅ​មាន​កម្រិត​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ឲ្យ​បាន​គ្រប់គ្រាន់​ក៏​ដោយ ។

ឌី លី​ណា បញ្ជាក់​ថា បច្ចុប្បន្ន​ក្រៅពី​ការងារ​សិល្បៈ នាង​ក៏​មានមុខ​របរ​ពុះ​ដី​ឡូ​តិ៍លក់​ផង​ដែរ ដោយ​មិន​ពឹង​តែ​លើ​សិល្បៈ​តែ​មួយ​មុខ​ទេ ។ បើ​ទោះបីជា​ឌី លី​ណា បាន​សាង​គ្រួសារ​មានកូន​៣​នាក់​មក​ហើយ​ក្តី ប៉ុន្តែ​តារា​រូប​នេះ​ហាក់​មិនសូវ​បាន​បង្ហាញ​មុខមាត់​ស្វាមី​ជា​សាធារណៈ​ឡើយ ។ ឌី លី​ណា បញ្ជាក់​ថា ស្វាមី​របស់​នាង​កំពុង​តែ​មាន​វត្ត​មាននៅ​ស្រុក​ខ្មែរ ក្នុង​ពេល​ដែល​នាង​កំពុង​ពពោះ​កូន​ទី​បី​នេះ ។

ឌី លី​ណា ធ្លាប់​បាន​ផ្អាក​សិល្បៈ បន្ទាប់​ពី​នាង​បាន​សម្រេច​កសាង​គ្រួសារ ខណៈ​ពេល​ដែល​នាង​ធ្លាប់​បង្ហាញ​​បំណង​នឹង​ទៅ​រស់នៅ​អា​មេ​រិ​កមួយ​រយៈ​ដើម្បី​យក​សញ្ជាតិ​នៅ​ទីនោះ ទើប​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ។ ទោះបីជា​យ៉ាងណា ក្តី​ឌី លី​ណា មិន​បាន​បញ្ជាក់​ទេ​ថា នាង​អាច​នឹង​វិល​ចូល​សិល្បៈ​វិញ ឬ​យ៉ាងណា​ឡើយ បន្ទាប់​ពី​នាង​សម្រាលកូន​រួច​ហើយ​នោះ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ