ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់យ៉ាង​តិច​​១២​នាក់ របួស​ជិត​២០០​នាក់ ក្រោយ​ការ​វាយ​ប្រហារ

4 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ការ​វាយប្រហារ​អត្ត​ឃា​ដ​មួយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់ បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១២​នាក់​ហើយ​មនុស្ស​១៧៩​នាក់​ទៀត រង​របួស​កាលពី​ថ្ងៃ​ទី​៧​កក្កដា​នៅ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ការ​ចរចា​សន្តិភាព​សម្រាប់​ប្រទេស​នេះ​កំពុង​ប្រព្រឹត្ត​ទៅ នៅ​ប្រទេស​កា​តា​រវាង​បណ្ដា​តំណាង​អា​មេ​រិ​ក​និង​ពួក​បះបោរ​។ អ្នកនាំពាក្យ​ម្នាក់​របស់​អភិបាលខេត្ត​ហ្គា​ស្នី ថ្លែងប្រាប់​AFP​ថា…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ការ​វាយប្រហារ​អត្ត​ឃា​ដ​មួយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់ បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១២​នាក់​ហើយ​មនុស្ស​១៧៩​នាក់​ទៀត រង​របួស​កាលពី​ថ្ងៃ​ទី​៧​កក្កដា​នៅ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ការ​ចរចា​សន្តិភាព​សម្រាប់​ប្រទេស​នេះ​កំពុង​ប្រព្រឹត្ត​ទៅ នៅ​ប្រទេស​កា​តា​រវាង​បណ្ដា​តំណាង​អា​មេ​រិ​ក​និង​ពួក​បះបោរ​។

អ្នកនាំពាក្យ​ម្នាក់​របស់​អភិបាលខេត្ត​ហ្គា​ស្នី ថ្លែងប្រាប់​AFP​ថា ជន​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​របស់​គេ ក្នុង​ទីក្រុង​ហ្គា​ស្នី​ភាគ​ខាងកើត​ប​ប្រទេស សំដៅលើ​ពួក​ភ្នាក់ងារ​សើ​ុ​ប​ការណ៍​។ មនុស្ស​១២​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​១៧៩​នាក់​រង​របួស ភាគច្រើន​ជា​ជន​សី​ុ​វិល​ក្នុង​នោះ​មាន​កុមារ​ច្រើន​នាក់​ផង​។

ពួក​តា​លី​បង់​តាម​រយៈ​សារ​មួយ​ចេញផ្សាយ​តាម​WHATSAPP បាន​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយ​ប្រហារ​នោះ ដោយ​ជន​អត្តឃាត​របស់​ពួក​គេ​ម្នាក់​។ ការ​វាយប្រហារ​នោះ​កើត​មាន​ខណៈ​ពួក​បះបោរ​និង​តំណាង​អា​មេ​រិ​ក​ជួប​ប្រជុំ​គ្នា​នៅ​កា​តា ប៉ុនប៉ង​បញ្ចប់​ជម្លោះ​ដែល​អា​មេ​រិ​ក​ជាប់ផុង​ខ្លួន ចាប់តាំងពី​ជាង​១៨​ឆ្នាំ​មក​ហើយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

មានការ​ចរចា​គ្នា​៧​វគ្គ​ហើយ​នៅ​កា​តា រវាង​ភាគី​អា​មេ​រិ​ក​និង​តំណាង​ពួក​តា​លី​បង់​នៅ​កា​តា សំដៅ​ចុះហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​តាម​កិច្ចព្រមព្រៀង​នោះ កង​យោធា​អា​មេ​រិ​ក​នឹង​ចាក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​ថ្នូរ​នឹង​ការ​ធានា​នានា​។ ភាគី​ទាំង​២​បាន​និយាយ​ពី​ការ​រីក​ចម្រើន​ច្រើន​ក្នុង​ការ​ចរចា​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ