ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​គិត​អោយ​ដូច​មហាសេដ្ឋី

4 ឆ្នាំ មុន

លោក Jeff Bezos ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​ពិភពលោក មិនមែន​ទទួល​បាន​ភាព​ជោគជ័យ​នេះ​ដោយ​សំណាង​ទេ​។ លោក​ទទួល​បាន​ភាព​ជោគជ័យ​របស់​លោក ព្រោះតែ​ទស្សនៈ និង​ការ​គិត​របស់​លោក​ដែល​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ទូទៅ ។ ខាងក្រោម​នេះ…

លោក Jeff Bezos ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​ពិភពលោក មិនមែន​ទទួល​បាន​ភាព​ជោគជ័យ​នេះ​ដោយ​សំណាង​ទេ​។ លោក​ទទួល​បាន​ភាព​ជោគជ័យ​របស់​លោក ព្រោះតែ​ទស្សនៈ និង​ការ​គិត​របស់​លោក​ដែល​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ទូទៅ ។ ខាងក្រោម​នេះ គឺជា​ទស្សនៈ​មួយ​ចំនួន​ដែល​លោក Jeff Bezos អនុវត្ត ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​រក​លុយ ៖

១. ការ​ធ្វើការ​សម្រេចចិត្ត

វា​ពិតជា​សំខាន់​ណាស់ សម្រាប់​មនុស្ស​ម្នាក់​ៗ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​មុន​ពេលធ្វើការ​សម្រេចចិត្ត តែ​ពេល​ខ្លះ​កាលៈទេសៈ​បង្ខំ​ឲ្យ​អ្នកធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​លឿន​ទាំង​ដែល​អ្នក​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់ ។ លោក Bezos បាន​បន្ត​ថា ការ​សម្រេចចិត្ត​ភាគច្រើន​គួរតែ​ធ្វើ​ឡើង​ពេល​ដែល​អ្នក​ទទួល​បាន​ព័ត៌មាន​បាន ៧០% ព្រោះ​ប្រសិនបើ​អ្នក​រង់ចាំ​រហូត​ដល់​បាន​៩០%​នោះ វា​ប្រហែលជា​ហួសពេល​ហើយ​ក្នុង​ករណី​ភាគច្រើន ។

២. កុំ​ខ្វាយខ្វល់​ច្រើន​ពី​ដៃគូ​ប្រកួតប្រជែង

អាជីវកម្ម​ជា​ច្រើន​ខ្វល់ខ្វាយ​ពី​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​ជ្រុល ដែល​បង្ក​ឲ្យ​អាជីវកម្ម​ភាគច្រើន​ធ្វើ​អ្វី​តាម​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន ។ ក្នុង​ការ​ពិត​ជាក់ស្តែង អាជីវកម្ម​គួរតែ​ផ្តោត​សំខាន់​លើ​អតិថិជន​ជា​មុន ព្រោះ​អតិថិជន​តែងតែ​ចង់បាន​សេវាកម្ម ឬ​ផលិតផល​ដែល​ល្អ​ជាងគេ និង​ជាង​មុន ដូច្នេះ​ពួក​គេ​នឹង​ទៅ​រក​អ្នក​ដែល​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​នេះ ។

៣. ជំរុញ​ដល់​ការ​ផ្លាស់​ប្តូរ

ពេល​ដែល​អ្នក​គិត​ថា ខ្លួន​ជោគជ័យ​ក្នុង​ពេល​បច្ចុប្បន្ន​មិន​ប្រាកដ​ថា អ្នក​នឹង​បន្ត​ជោគជ័យ​នៅ​ពេល​អនាគត​ទេ ព្រោះតែ​ពិភពលោក​យើង​មានការ​ផ្លាស់​ប្តូរ​ជាង​រៀងរាល់ថ្ងៃ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​តាមដាន​រាល់​ព្រឹត្តិការណ៍​ដែល​កំពុង​តែ​កើតឡើង ដើម្បី​ជំរុញ​ដល់​ការ​ផ្លាស់​ប្តូរ​មិនមែន​ចាំតែ​ឆ្លើយ​តប​នឹង​ការ​ផ្លាស់​ប្តូរ​ទេ ។ លោក Jacob Munns ដែល​ជានា​យក​ប្រតិបត្តិ​របស់ Boomsourcing បាន​បកស្រាយ​ថា «​អ្នក​មិន​អាច​ចេះ​តែ​សន្មត់​ថា វិស័យ​របស់​អ្នក​នឹង​រក្សា​ទ្រង់ទ្រាយ បច្ចុប្បន្ន​រហូត​ទេ ។ ប្រសិនបើ​អ្នក​មិន​បង្កើត​អ្វី​ថ្មី​ទេ នរណា​ម្នាក់​នឹង​បង្កើត ហើយ​អ្នក​នឹង​នៅ​ក្រោយ​គេ​វិញ​។​»

៤. គ្រប់យ៉ាង គឺ​សម្រាប់​រយៈពេល​វែង

លោក Bezos បាន​បកស្រាយ​មក​ថា រាល់​ការ​សម្រេចចិត្ត​ត្រូវ​តែ​សម្រាប់​ពេល​វែង​ទៅ​មុខ​មិន​ថា ជា​ការ​សម្រេចចិត្ត​លើ​គម្រោង​លូតលាស់ ឬ​ការ​ជ្រើស​បុគ្គលិក​ឡើយ ។ ការ​ផ្តោត​សំខាន់ ឬ​ធ្វើការ​សម្រេចចិត្ត​ដោយ​យោង​ទៅ​តាម​គោលដៅ​រយៈពេល​វែង​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​ជោគជ័យ​ដែល​បាន​យូរអង្វែង​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ