ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ជំនាញ​បិទ​គូទ​ដល់​ថ្នាក់​ហ៊ាន​ធាក់​ម៉ូតូ​ប៉ូលិស​ផ្តួល​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជំនាញ​ខាង​បិទ​គូទ​ពីក្រោយ​អោយ​បក្សពួក​ខ្លួន​ធ្វើ​សកម្មភាព​ឆក់​ត្រូវ​សមត្ថកិច្ច ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​សហការ​ជាមួយ​សមត្ថកិច្ច​ទួល​ទំពូង​២​ធ្វើការ​ប្រដេញ​បង្ក្រាប​ជាក់ស្ដែង​បាន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​ជនជាតិ​ចិន​មិន​បាន​សម្រេច​ព្យាយាម​ជិះ​រត់គេច​ខ្លួន តែ​រត់​មិន​រួច​ត្រូវ​សមត្ថកិច្ច​ប្រដេញ​តាម​ចាប់​បាន​២​នាក់​វាយ​ខ្នោះ នាំ​ខ្លួន​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ ដែល​ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៧ កក្កដា នៅ​លើ​ផ្លូវ​430…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជំនាញ​ខាង​បិទ​គូទ​ពីក្រោយ​អោយ​បក្សពួក​ខ្លួន​ធ្វើ​សកម្មភាព​ឆក់​ត្រូវ​សមត្ថកិច្ច ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​សហការ​ជាមួយ​សមត្ថកិច្ច​ទួល​ទំពូង​២​ធ្វើការ​ប្រដេញ​បង្ក្រាប​ជាក់ស្ដែង​បាន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​ជនជាតិ​ចិន​មិន​បាន​សម្រេច​ព្យាយាម​ជិះ​រត់គេច​ខ្លួន តែ​រត់​មិន​រួច​ត្រូវ​សមត្ថកិច្ច​ប្រដេញ​តាម​ចាប់​បាន​២​នាក់​វាយ​ខ្នោះ នាំ​ខ្លួន​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ ដែល​ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៧ កក្កដា នៅ​លើ​ផ្លូវ​430 សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

យុវជន​ដែល​ជំនាញ​បិទ​គូទ​អោយ​បក្សពួក​ធ្វើ​សកម្មភាព​ឆក់​នោះ​ទី​មួយ​ឈ្មោះ សម្បត្តិ ភេទ​ប្រុស អាយុ​18​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​ជម្ពូ​វ័ន ស្នាក់​នៅ​ភូមិ​ព្រែក​ទា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នក​បើក​ម៉ូតូ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ុ​ន បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ក្រាំង​ដូនតី សង្កាត់​ចោម​ចៅ​2 ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​រង​គ្រោះជា​ជនជាតិ​ចិន ភេទ​ប្រុស សុំ​មិន​បញ្ចេញ​ឈ្មោះ ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​នោះ​ម៉ាក VIVO ពណ៌​ទឹកប្រាក់ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ប្រាប់​អោយ​ដឹង​ថា មុន​នឹង​ធ្វើ​សកម្មភាព​ខ្លួន និង​បក្សពួក​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មួយ​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ​លាយ​ទឹកក្រូច បើកបរ​ដោយ​យុវជន​ឈ្មោះ សម្បត្តិ និង​ឈ្មោះ ម៉ុ​ន បញ្ញា អង្គុយ​ពីក្រោយ​នឹង​ជា​អ្នក​បិទ​គូទ​អោយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក Beat ពណ៌​ខៀវ មិន​ចាំ​ផ្លា​ក​លេខ បើកបរ​ដោយ​មិត្តភក្ដិ​របស់​គេ​២​នាក់​មួយ​ឈ្មោះ នុ ជា​អ្នក​អ្នក​ធ្វើ​សកម្មភាព​ឆក់ និង​អ្នក​បើក​ម៉ូតូ​ឈ្មោះ យុទ្ធ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គឺ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ហើយ​ឃើញ​ជនជាតិ​ចិន​ម្នាក់​កាន់​ទូ​ស័ព្ទ​និយាយ​បម្រុង​ឡើង​ជិះ​កង់​បី​តែ​ត្រូវ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៤​នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​430 ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​ម៉ាក Beat បាន​ជិះ​ទៅ​អែប​ជន​រង​គ្រោះ​ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​តែ​មិន​បាន​សម្រេច​បណ្តាល​អោយ​ធ្លាក់​ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន ។

ដោយ​ឃើញជាក់ស្តែង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ប្រដេញ​តាម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​តែ​ត្រូវ​បក្សពួក​គេ​ដែល​ជិះ​ម៉ូតូ​ឌូ​ក បិទ​គូទ​ពីក្រោយ​នោះ​ព្យាយាម​រារាំង និង​លើកជើង​ធាក់​ម៉ូតូ​សមត្ថកិច្ច​ទៀត​ពេល​កំពុង​ប្រដេញ​តែ​កម្លាំង​សមត្ថកិច្ច​នៅ​តែ​ព្យាយាម​ប្រដេញ​រហូត​ទៅ​ដល់​ផ្លូវ​271 ចំណុច​ស្តុ​ប​ផ្លូវបំបែក​ជា​ប្រាំ សង្កាត់​ទំនប់​ទឹក ទើប​ក្របួច​បាន​ជនសង្ស័យ​ជំនាញ​បិទ​គូទ​បាន​២​នាក់ ចំណែក​ជន​ដៃដល់​ដែល​ធ្វើ​សកម្មភាព​ឆក់​រត់គេច​ខ្លួន​បាត់​ស្រមោល​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​ពិតជា​បាន​សារភាព​ថា ពួក​គេ​នឹង​បក្សពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ