ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​មិន​មាត់​ៗ បែរជា​​ធ្វើ​រឿង​ទាំងនេះ មាន​ន័យ​ថា​គាត់​បញ្ជាក់ច្បាស់​ហើយ​

4 ឆ្នាំ មុន

បុរស​ជា​ច្រើន​អាច​នឹង​ពិបាក​ក្នុង​ការ​បញ្ជាក់​សេចក្តី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​គូស្នេហ៍​ណាស់​។ ប៉ុន្តែ​ដោយសារ​តែ​ពួក​គេ​មិន​និយាយ​ថា “I Love You” មិនមែន​មាន​ន័យ​ថា គេ​មិន​ចេះ​និយាយ​ទេ តែ​គេ​គ្រាន់តែ​ចង់​បង្ហាញ​នូវ​ទ​ង្វើ​រ​បញ្ជាក់​ថា ស្រឡាញ់​ដែល​មាន​អត្ថន័យ​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ​។ ខាងក្រោម​នេះ​គឺជា​សកម្មភាព​មួយ​ចំនួន…

បុរស​ជា​ច្រើន​អាច​នឹង​ពិបាក​ក្នុង​ការ​បញ្ជាក់​សេចក្តី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​គូស្នេហ៍​ណាស់​។ ប៉ុន្តែ​ដោយសារ​តែ​ពួក​គេ​មិន​និយាយ​ថា “I Love You” មិនមែន​មាន​ន័យ​ថា គេ​មិន​ចេះ​និយាយ​ទេ តែ​គេ​គ្រាន់តែ​ចង់​បង្ហាញ​នូវ​ទ​ង្វើ​រ​បញ្ជាក់​ថា ស្រឡាញ់​ដែល​មាន​អត្ថន័យ​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ​។

ខាងក្រោម​នេះ​គឺជា​សកម្មភាព​មួយ​ចំនួន ដែល​គាត់​អាច​នឹង​បង្ហាញ​ឲ្យ​អ្នកដឹង​ថា គាត់​ពិតជា​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​៖

១-គាត់​នឹង​មក​ជួយ​អ្នក​ទោះបីជា​គាត់​រវល់​យ៉ាងណា​ក៏​ដោយ
២- គាត់​នឹង​អង្អែល​សក់​ក្បាល​អ្នក​នៅ​ពេល​អ្នកមាន​អារម្មណ៍​ខឹង​ឆេវឆាវ​រឿង​អ្វីមួយ
៣- គាត់​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​សប្បាយចិត្ត​បំផុត​នៅ​ពេល​មាន​គាត់​នៅ​ក្បែរ​ខ្លួន
៤- អ្នក​គឺជា​អតិ​ភាព​ដំបូង​របស់​គាត់​ជា​និច្ច
៤- គាត់​ចង​ចាំ​រឿង​ជា​ច្រើន​ដែល​សំខាន់​ចំពោះ​អ្នក
៥- គាត់​តែងតែ​សួរ​នូវ​ជម្រើស​របស់​អ្នក
៦- ដណ្តប់ភួយ​ឲ្យ​អ្នក

៧- គាត់​នឹង​ទូរស័ព្ទ​មក​អ្នក​មុនគេ​បង្អោះ
៨- គាត់​គោរព​អ្នកជា​និច្ច
៩- គាត់​សប្បាយចិត្ត​នៅ​ពេល​អ្នក​សប្បាយចិត្ត
១០- គាត់​ចេះ​និយាយ​ថា សុំ​ទោស សម្រាប់​ការ​សារភាព​អំពី​កំហុស​របស់​ខ្លួន
១១- គាត់​ធ្វើ​ល្អ​ដាក់​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​អ្នក
១២- គាត់​ចេះ​វិធី​ធ្វើ​ឲ្យ​អ្នក​សើច
១៣- គម្រោង​ដែល​គាត់​គិត​គឺ​មិន​ខ្លាច​ឲ្យ​អ្នកដឹង​ទេ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ