ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ស្ទើរ​មួយ​ជីវិត​ខ្ញុំ​មិន​ដែល​ប្តឹង​អ្នក​ណា​ទេ តែ​លើក​នេះ​ត្រូវ​តែ​ប្តឹង​សម រ​ង្ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា «​ស្ទើរ​មួយ​ជីវិត​សម្តេច​មិន​ដែល​ប្តឹង​អ្នក​ណា​នោះ​ទេ ហើយ​ការ​ប្តឹង​សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា «​ស្ទើរ​មួយ​ជីវិត​សម្តេច​មិន​ដែល​ប្តឹង​អ្នក​ណា​នោះ​ទេ ហើយ​ការ​ប្តឹង​សម រ​ង្ស៊ី ដើម្បី​រក​យុត្តិធម៌​ចំពោះ​សម្តេច និង​អ្នក​ដែល​រង​គ្រោះ​ដោយសារ លោក​សម រ​ង្ស៊ី មួលបង្កាច់ និង​លាប​ពណ៌ » ។ សម្តេច​ក្រឡាហោម ស ខេ​ង បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​៨ ខែកក្កដា យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ជម្រាប​ជូន​សាធារណជន និង​បងប្អូន​ជនរួមជាតិ​ទាំងអស់​ឲ្យ​បាន ជ្រាប​ថា ស្ទើរ​ពេញ​មួយ​ជីវិត​របស់ខ្ញុំ​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្តឹងផ្តល់ ឬ​មាន​ក្តីក្តាំ​ង​ជាមួយ​បុគ្គល​ណាមួយ​ឡើយ​» ។

សម្តេច​គូសបញ្ជាក់​ថា « នេះ គឺជា​ពាក្យបណ្ដឹង​លើក​ដំបូង​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​សម្រេច​ប្ដឹង​ជា​លក្ខណ​ឯកជន​ចំពោះ​បុគ្គល សម រ​ង្ស៊ី ។ ហើយ​ការ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​នេះ គឺជា​ការ​ដាស់តឿន​ដល់​អ្នកនយោបាយ​មួយ​ចំនួន​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​សេចក្តី​ថ្លៃថ្នូរ សីលធម៌ និង​គុណធម៌​ក្នុង​វិជ្ជាជីវៈ ជៀសវាង​ការ​ប្រឌិត​ព័ត៌មាន ដើម្បី​ញុះញង់​បំផុសបំផុល​ក្នុង​ចេតនា​ទុច្ចរិត​មួលបង្កាច់ និង​បំបែកបំបាក់ ដើម្បី​បំពេញ​គោលបំណង និង​ម​ហិ​ច្ឆិ​តា​អគតិ​របស់​ខ្លួន និង​ក្រុម​ខ្លួន​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស ខេ​ង ក៏​សង្កត់ធ្ងន់​ថា ៖«​ពាក្យបណ្តឹង​នេះ​ក៏​ទាមទារ​យុត្តិធម៌​ដល់​រូប​ខ្ញុំ និង​អ្នក​រង​គ្រោះ​ទាំងអស់​ដែល​ត្រូវ​បាន​បុគ្គល សម រ​ង្ស៊ី ធ្វើការ​លាប​ពណ៌ និង​ចោទប្រកាន់​បំភ្លៃ​ការ​ពិត​» ។

សម្តេច ស ខេ​ង ក៏​បាន​សូម​អំពាវនាវ​ដល់​អ្នកនយោបាយ​ទាំងអស់ គប្បី​ប្រកាន់ខ្ជាប់​នូវ​សម្បជញ្ញៈ និង​មនសិការ​ក្នុង​សកម្មភាព​របស់​ខ្លួន​ដោយ​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ជា​ជាង​ការ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​នាំ​ឲ្យ​មានការ​បែកបាក់​ក្នុង​សង្គម និង​ធ្វើ​ឲ្យ​ខាតបង់​ដល់​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ផង​ដែរ ។

សូម​ជម្រាប​ថា ក្រុម​មេធាវី​សម្តេច ស ខេ​ង បាន​ដាក់​ពាក្យបណ្តឹង​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ៍ ។ មេធាវី​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ដូច​ជា ៖ ១- សុំ​ឱ្យ​តុលាការ​ធ្វើការ​ចោទប្រកាន់ និង​ផ្តន្ទាទោស​លើ​ឈ្មោះ សម រ​ង្ស៊ី ឲ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវច្បាប់ ។ ២- ទាមទារ​ឲ្យ​ឈ្មោះ សម រ​ង្ស៊ី សង​សំណង​ជំងឺ​ចិត្តជា​ប្រាក់​ចំនួន​៤,០០០,០០០,០០០ (​បួន​ពាន់​លាន​រៀល​) ឬ​ស្មើ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ