ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​យេ​ន​ជប៉ុន​ធៀប​ជាមួយ​ប្រាក់​រៀល​ឡើង​ចុះ​រាល់ថ្ងៃ​!

4 ឆ្នាំ មុន

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​យេ​ន​ជប៉ុន ធៀប​ជាមួយ​ប្រាក់​រៀល តាំងពី​ចុង​ស​ប្តា​ហ៍​មុន​រហូត​មក​ដល់​ថ្ងៃនេះ គឺ​មានការ​ប្រែប្រួល​រាល់ថ្ងៃ​តែ​ម្តង ។ យោង​តាម​ប្រភព​ពី​ធនាគារជាតិ​បានឱ្យ​ដឹង​ថា អត្រា​ប្តូរ​រ​ប្រាក់​សម្រាប់​ថ្ងៃនេះ គឺ​១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៧៥៨​រៀល លក់​ចេញ​៣៧៩៦​រៀល…

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​យេ​ន​ជប៉ុន ធៀប​ជាមួយ​ប្រាក់​រៀល តាំងពី​ចុង​ស​ប្តា​ហ៍​មុន​រហូត​មក​ដល់​ថ្ងៃនេះ គឺ​មានការ​ប្រែប្រួល​រាល់ថ្ងៃ​តែ​ម្តង ។ យោង​តាម​ប្រភព​ពី​ធនាគារជាតិ​បានឱ្យ​ដឹង​ថា អត្រា​ប្តូរ​រ​ប្រាក់​សម្រាប់​ថ្ងៃនេះ គឺ​១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៧៥៨​រៀល លក់​ចេញ​៣៧៩៦​រៀល ហើយ​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ចុង​ស​ប្តា​ហ៍​មុន ១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៧៧៧ រៀល លក់​ចេញ​៣៨៥១​រៀល​, ដោយ​ថ្ងៃ​ទី​៤ ទិញ​ចូល​៣៧៧៨​រៀល លក់​ចេញ​៣៨១៤​រៀល និង​កាលពី​ថ្ងៃ​ទី​៣ ទិញ​ចូល​៣៧៨១​រៀល លក់​ចេញ​៣៨១៨​រៀល ។

សម្រាប់​ថ្ងៃនេះ​ដែរ​អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​ពី​ប្រភព​ធនាគារជាតិ​រួម​មាន ១​យ៉​ន់​ចិន ទិញ​ចូល​៥៩១​រៀល លក់​ចេញ​៥៩៧​រៀល​, ១​ដុល្លារ​ហុងកុង ទិញ​ចូល​៥២៣​រៀល លក់​ចេញ​៥២៨​រៀល​, ១០០០ រ៉ូ​ពី​ឥណ្ឌូ​នេ​ស៊ី ទិញ​ចូល​២៨៩​រៀល លក់​ចេញ​២៩២ រៀល​, ១០០​រ៉ូ​ពី​ឥណ្ឌា ទិញ​ចូល​៥៩៥៧​រៀល លក់​ចេញ ៦០១៦​រៀល​, ១០០​វុន​កូរ៉េ ទិញ​ចូល​៣៤៦​រៀល លក់​ចេញ​៣៥០ រៀល​, ១ រីង​ហ្គិ​ត​ម៉ា​ឡេ​ស៊ី ទិញ​ចូល​៩៨៤ រៀល លក់​ចេញ​៩៩៤ រៀល​, ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៩៦ រៀល ៣០២៦ រៀល​, ១​បាត​ថៃ ទិញ​ចូល​១៣៣​រៀល លក់​ចេញ​១៣៤​រៀល និង​១​ដុល្លារ​តៃវ៉ាន់ ទិញ​ចូល​១៣១​រៀល លក់​ចេញ​១៣២​រៀល ។

ដោយឡែក​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​រៀល​ពី​ប្រភព​លី ហ៊ួ​រ បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល​៤០៧៧ រៀល លក់​ចេញ​៤០៨៥ រៀល ហើយ​ចំពោះ​មាសគីឡូ​គឺ ១​ដំឡឹង ទិញ​ចូល​១៦៧៥ ដុល្លារ​អា​មេ​រិ​ក លក់​ចេញ​១៦៨០ ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ