ជ្រូក​ងាប់​កើន​ដល់​៣៣​ក្បាល​ដោយ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នៅ​អូរ​រាំង​ឪ​ត្រូវ​ប្រយ័ត្ន​ជា​ខ្លាំង


ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម ក្រោយ​ពី​មានការ​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក នៅ​ភូមិ​កំពូល​សេរី និង​ភូមិ​សោយ ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៧ កក្កដា​នេះ ជ្រូក​ងាប់​បាន​កើន​ដល់​ចំនួន​៣៣​ក្បាល និង​កំពុង​តែ​ឈឺ​ចំនួន​៥៨​ក្បាល ។ ជាមួយ​នោះ​គេ​បានឃើញ​ស្ថាប័ន​ជំនាញ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​បាន​ផ្សព្វផ្សាយ​តាម​បណ្តា​ឃុំ​ផ្សេង​ទៀត​ក្នុងស្រុក​អូរ​រាំង​ឪ ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ជៀសវាង​កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​រីក​រាលដាល​កាន់តែ​ធំ​ឡើង​ៗ ។

លោក​ងួ​ន ប៊ុ​ណ្ណា​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូរ​រាំង​ឪ​ប្រាប់​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ធ្វើតេស្ត​ពី​សំណាក់​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​ជ្រូក​ចំនួន​២​ភូមិ​ខាងលើ​បាន​ផ្ទុះ​ជំងឺ​ប៉េង​ជ្រូក​អាហ្វ្រិក បន្ទាប់​មក​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​យកចិត្តទុកដាក់​ដោយ​បាន​បើក​យុទ្ធនាការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​តាម​ដង​ផ្លូ​ង និង​តាម​ខ្នង​ផ្ទះ​របស់​ពលរដ្ឋ​ដោយ​មាន​សកម្មភាព​ផុលផុស ។

អភិបាលស្រុក​អូរ​រាំង​ឪ​ប្រាប់​បន្ត​ថា ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៦ កក្កដា​នេះ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​អមដំណើរ​ដោយ​សហការី​ជា​ច្រើន​នាក់​បាន​អ​ញ្ចើ​ញ​ចុះ​ផ្ទាល់​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ដោយ​បាន​ណែនាំ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក ត្រូវ​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ប្រ​សិន​មាន​ជ្រូក​ណា​ដែល​ឈឺ ត្រូវ​បំបែកចេញ​ដាក់​ឲ្យ​ឆ្ងាយ​តាមដាន​មើល​ពី​ស្ថានភាព​ជំងឺ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ឆ្លង​ទៅ​ជ្រូក​ផ្សេង​ទៀត ដោយ​ហាម​មិន​ឲ្យ​ចរាចរ​សត្វ​ក្នុង​រង្វង់​ផ្ទុះ​ជំងឺ​៣​គីឡូម៉ែត្រ​បួន​ជ្រុង​ហាម​លក់ ។

ក្រោម​កិច្ចសហការ​ជាមួយ និង​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ចុះ​ផ្សព្វផ្សាយ​ទៅ​ដល់​ឃុំ​មួយ​ចំនួន​ទៀត​ក្នុងស្រុក​អូរ​រាំង​ឪ​ឲ្យ​មានការ​យល់​ដឹង​ពី​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ឲ្យ​កាន់តែ​មាន​ភាព​ផុលផុស ហើយ​ជំងឺ​នេះ​បើសិន​ឆ្លង​ទៅ​ជ្រូក​ផ្សេង​នោះ​នឹង​ត្រូវ​ងាប់​១០០​ភាគរយ​មិន​មាន​ថ្នាំ​ព្យាបាល​ទេ វា​មិន​ចម្លង​មក​មនុស្ស​ឡើយ ។ ផ្ទះ​ដែល​បាន​រក​ឃើញ​មេរោគ​មុនគេ គឺ​ផ្ទះ​របស់​ឈ្មោះ​ហោ ឈឿ​ង ប្រពន្ធ​ឈ្មោះ​ឆុ​ម យឹ​ម រស់នៅ​ភូមិ​កំពូល​សេរី និង​ឈ្មោះ សំ ចេ​ន ប្រពន្ធ​ឈ្មោះ ប៊ុត ថុ​ន នៅ​ភូមិ​សោយ ។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ចាប់តាំងពី​ថ្ងៃ​ទី​២៣ មិថុនា ដល់​ថ្ងៃ​ទី​០៦ កក្កដា​នេះ ជ្រូក​កើត​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នៅ​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ​បាន​ងាប់​បន្តបន្ទាប់​កើន​ដល់​៣៣​ក្បាល និង​ឈឺ​ចំនួន​៥៨​ក្បាល ក្នុង​នោះ​រូប​លោក​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​ឃុំ​ចំនួន​៧ នៃ​ស្រុក​អូរ​រាំង​ឪ តាម​រយៈ​លោក​មេឃុំ ហើយ​សម្រាប់​ស្រុក​ក្រុង​ចំនួន​០៧​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​មាន​ផែនការ​ចុះ​បេសកកម្ម​បន្ត​ទៀត ដោយ​មាន​ចែក​ថ្នាំ​សម្រាប់​បាញ់​សម្លាប់​មេរោគ​ឲ្យ​ពលរដ្ឋ
មានការ​យល់​ដឹង​កាន់​ខ្ពស់ និង​ចេះ​ពិធី​ការពារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ