ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តើមពី​​ល្បែង​…​​ទើប​ជីវិត​គ្រួសារត្រូវ​រលាយ​ ទាំងទ្រព្យ​និងទាំង​ខ្លួនឯង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ប្តី​នេះមាន​ទំនាស់​ជាមួយ​ប្រពន្ធ គឺ​ដោយសារ​ចាញ់ ល្បែង ហើយត្រូវ​ប្រពន្ធ​សុំ​លែងនិង​ក្តៅក្រហាយ​ប្រពន្ធ​រត់​ចោល​ផង ក៏​ដុត​ផ្ទះ​ខ្លួនឯង​រួច​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ទឹកតែ​ម្តង​ទៅ ។ សូមបញ្ជាក់ថា…

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ប្តី​នេះមាន​ទំនាស់​ជាមួយ​ប្រពន្ធ គឺ​ដោយសារ​ចាញ់ ល្បែង ហើយត្រូវ​ប្រពន្ធ​សុំ​លែងនិង​ក្តៅក្រហាយ​ប្រពន្ធ​រត់​ចោល​ផង ក៏​ដុត​ផ្ទះ​ខ្លួនឯង​រួច​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ទឹកតែ​ម្តង​ទៅ ។

សូមបញ្ជាក់ថា មានការ​ភ្ញាក់ផ្អើល​ខ្លាំង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​ឆ្ពឹះ ឃុំ​ថ្ម​ពូន ស្រុក​ក​ញ្ច្រៀ​ច​ខណៈ​បុរសជាប្តី ដោយសារ​ខឹង​ប្រពន្ធ​រត់​ចោល​​បាន​ដុត​ផ្ទះ​ខ្លួនឯង​ឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ រួច​ទៅ​ចងក​សម្លាប់​ខ្លួន​ ក្នុង​បន្ទប់ទឹក​ស្លាប់​យ៉ាង​អាណោច​អាធ័ម ​។ បុរស​រូប​នេះ ​ឈ្មោះ​បឹង អាយុ​៤៨​ឆ្នាំ បាន​ប្រមូល​ខោអាវ​ដុត​ក្នុងផ្ទះ ទើ​បណ្ដាល​ឱ្យ​ឆេះ​សន្ធោសន្ធៅ​តែ​ម្ដង ។

​​អគ្គិភ័យនេះ ​បាន​ឆេះ​ផ្ទះ​១​ខ្នង​ ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ដំបូល​​ប្រក់​ក្បឿង ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង ក្នុង​នោះ​ ខូចខាត​អស់ទាំង​ស្រុង​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ចំនួន​៣​ម៉ឺន​ដុល្លារ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ធ្វើ​សកម្មភាព​ពន្លត់​ទប់ស្កាត់ មិន​ឱ្យ​មានការ​ឆេះ​រាលដាល ដល់​ផ្ទះ​អ្នក​ភូមិ​ផ្សេង​ទៀត​ឡើយ ដោយ​ប្រើប្រាស់​ទឹក​អស់​៤​ជើង​រថយន្ត ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ