ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរធំហើយលោក Donald Trump កំពុង​តែ​ចាញ់​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ខ្លួន

4 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី Donald Trump ចូល​ចិត្ត​សន្សំ​ពិន្ទុ​ណាស់ ដោយពេល​នេះ​អា​មេ​រិ​ក​នៅ​តែ​មាន​ពិន្ទុ​សូន្យ ខណៈ​ដែល​ប្រទេស​ផ្សេង​ៗ​ទៀត​ឡើង​ពិន្ទុ​អស់ហើយ ។ ពិន្ទុ​នេះ​គឺជា​ពិន្ទុ​សំដៅ​ទៅ​លើ​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម…

វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី Donald Trump ចូល​ចិត្ត​សន្សំ​ពិន្ទុ​ណាស់ ដោយពេល​នេះ​អា​មេ​រិ​ក​នៅ​តែ​មាន​ពិន្ទុ​សូន្យ ខណៈ​ដែល​ប្រទេស​ផ្សេង​ៗ​ទៀត​ឡើង​ពិន្ទុ​អស់ហើយ ។ ពិន្ទុ​នេះ​គឺជា​ពិន្ទុ​សំដៅ​ទៅ​លើ​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ។ ខណៈ​ពេល​ដែល​អតិថិជន​អា​មេ​រិ​កបាន​រង់ចាំ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ដើម្បី​មើល​ដំណោះស្រាយ​ខ្លះ​ចំពោះ​ជម្លោះ​ពាណិជ្ជកម្ម​ជា​ច្រើន​ដែល​បាន​ចាប់ផ្តើម​ដោយ Trump នោះ ប្រទេស​ផ្សេង​ទៀត​បាន​ព្រមព្រៀង​កាត់​បន្ថយ​ពន្ធគយ​របស់​ពួក​គេ​ហើយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត​។ ទន្ទឹម​នឹង​នេះ​ដែរ​អ្នក​ប្រើប្រាស់ និង​អ្នក​នាំ​ចេញ​របស់​អា​មេ​រិ​ក កំពុង​លង់ទឹក​នៅ​ក្នុង​សមុទ្រ​នៃ​ពន្ធគយ​ខ្ពស់ ។

និយាយ​ដោយ​សង្ខេប​ៗ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លះ​មកនេះ លោក​ប្រធានាធិបតី​បាន​ដាក់​ពន្ធ​ខ្ពស់កប់ពពក​ទៅ​លើ​របស់​នាំ​ចូល​ពី​ប្រទេស​ចិន ដូច​ជា ដែក អាលុយមីញ៉ូម និង ផលិតផល​ផ្សេង​ៗ​ទៀត ដែល​តម្លៃ​ជាង​រាប់​ពាន​លាន​ដុល្លារ​អា​មេ​រិ​ក ។ រាប់​ចាប់ពី​អ្នក​ផលិត​ទៅ​ដល់​កសិករ ឧស្សាហកម្ម​ទាំងអស់​សុទ្ធតែ​ត្រូវ​រង​គ្រោះ​ដោយ​ការ​គាប​ពន្ធ​នេះ​ទាំងអស់​។ ពួក​គេ​ត្រូវ​ចំណាយ​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​និង​ការ​ចូល​ទីផ្សារ​បរទេស​តិចតួច ហើយ​ការ​ផលិត​របស់​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​រយៈពេល ៣២​ខែ​មកនេះ ។

បើ​ទោះបីជា​មានការ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​យ៉ាងណា​ក៏​ដោយ ប្រទេស​ផ្សេង​ៗ​ទៀត​មិន​បាន​ទុក​ពេល​ឱ្យ​អត់​ប្រយោជន៍​នោះ​ទេ ដោយ​ពួក​គេ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា ។ ថ្មី​ៗ​នេះ​សហភាព​អឺរ៉ុប ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទី​ន អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ បាន​ប្រកាស​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​គ្របដណ្តប់​លើ​ប្រជាជន ៧៨០​លាន​នាក់ ។ នេះ​គឺជា​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ ដោយសារ​តែ​ប្លុក​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ខាងត្បូង​មាន​ពន្ធ​គយ​ខ្ពស់ ដែល​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប ។ ជប៉ុន​និង​សហភាព​អឺរ៉ុប ក៏​បាន​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ផង​ដែរ ។

សមាជិក​សហភាព​អឺរ៉ុប​ក៏​បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយនឹង​ម៉ិ​ក​ស៊ិ​កូ​ផង​ដែរ ហើយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម ដើម្បី​លុប​បំបាត់​ពន្ធ​លើ​ទំនិញ​និង​សេវាកម្ម​៩៩% រវាង​ទីផ្សារ​អឺរ៉ុប​និង​វៀតណាម​។ ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​នៃ​ភាព​ជា​ដៃគូ​ឆ្លងកាត់​ប៉ា​ស៊ី​ហ្វិ​ក​ចំនួន​១២ ដែល​រួម​បញ្ចូល​ទាំង​ប្រទេស​ជប៉ុន បាន​សម្លឹង​មើល​ការ​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​សក្តានុពល​ផ្សេង​ទៀត បន្ទាប់​ពី​លោក Trump បាន​ច្រានចោល​កិច្ចព្រមព្រៀង​នេះ នៅ​ថ្ងៃ​ដំបូង​របស់​លោក​នៅ​ក្នុង​ការិយាល័យ​។

តើ​ការ​ពិត​នេះ​មាន​ន័យ​ថា​យុទ្ធសាស្ត្រ Trump កំពុង​ដំណើរការ​យ៉ាង​រលូន​ដែរ​ឬទេ? មិនមែន​ទេ​។ ផែនការ​របស់​លោក Trump គឺថា​ក្រុមហ៊ុន​ទាំងឡាយ​នឹង​ចាក​ចេញពី​ប្រទេស​ចិន​ហើយ​ត្រលប់​ទៅ​សហរដ្ឋអាមេរិក​វិញ​។ ប៉ុន្តែ​នោះ​មិនមែន​ជា​អ្វី​ដែល​កំពុង​កើតឡើង​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ពួក​គេ​កំពុង​ផ្លាស់​ប្តូរ​ផលិតកម្ម​ទៅ​បណ្តា​ប្រទេស​អាស៊ី​ផ្សេង​ទៀត​រួម​ទាំង​ប្រទេស​វៀតណាម​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ប្រធានាធិបតី​កំពុង​គំរាមកំហែង​ដាក់​ពន្ធគយ​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំង​នឹង​វៀតណាម ៕

ប្រភព ៖ reason , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ