ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមចាត់ការ​បន្ទាន់…ក្រោយអភិបាលខេត្ត គួច ចំរើន ចុះពិនិត្យផ្ទាល់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ស​ប្តា​ហ៍​ទី​៤ ខែមិថុនា​ នេះ ភ្លៀង​បាន​បង្អោរ​ធា្ល​ក់​ជា​បន្ដបន្ទាប់ ដែល​ធ្វើ​ឲ្យ​លំនៅ​ឋានរបស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ខ្លះ ​​ក្នុង​ក្រុងព្រះសីហនុ​ មានការ​ជន់​លិច​ដោយ​ទឹកភ្លៀង និង​ទឹក​កខ្វក់…

ខេត្តព្រះសីហនុ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ស​ប្តា​ហ៍​ទី​៤ ខែមិថុនា​ នេះ ភ្លៀង​បាន​បង្អោរ​ធា្ល​ក់​ជា​បន្ដបន្ទាប់ ដែល​ធ្វើ​ឲ្យ​លំនៅ​ឋានរបស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ខ្លះ ​​ក្នុង​ក្រុងព្រះសីហនុ​ មានការ​ជន់​លិច​ដោយ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ កាលពី​​រសៀល​ថ្ងៃ​ចុង​ស​ប្តា​ហ៍ វត្ត​មាន​របស់លោកគួ​ច ចំ​រេ​ី​ន ​អភិបាលខេត្ដ​ព្រះ​សីហ​នុ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​តាម​តំបន់​ជន់​លិច​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ និង​បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​បន្ដ​អនុវត្ដ​វិធានការ​ច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​។ លោកមាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​ក្រុមការងារ​គ្រប់គ្រង​ប្រព័ន្ធ​ប្រឡាយ អូរ ចាត់ វិធានការ​តាម​ផ្លូវច្បាប់ ឬ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ទាប់​ពី​បាន​ណែនាំ​រួច​ហើយ​តែ​នៅ​តែ​បន្ដ​រំលោភ​ចំណី ឬ​លើ​ប្រឡាយ អូរ​ទៀត​ ។

មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង​ប្រព័ន្ធ​លូ ប្រឡាយ អូរ និង​អាង​ប្រព្រឹត្ដ​កម្ម ត្រូវ​មាន​វិធានការ​ដាច់ខាត​មួយ ចំពោះបុគ្គល​ទាំងឡាយ​ណា ដែល​បាន​រំលោភ​ប្រឡាយ អូរ បង្ករ​ឲ្យ​មានការ​ស្ទះ​ទឹក​ជន់​លិច​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​នា​បច្ចុប្បន្ន​នេះ​។

​លោកបន្ដ​ថា សព្វ​ថ្ងៃនេះ​ប្រឡាយ អូរ នៅ​ក្រុងព្រះសីហនុ ត្រូវ​បាន​រង​ការ​រំលោភ​ហើយ​រំលោភ​ទៀត ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នក​លោភលន់​មួយ​ចំនួន​ ។ ប្រឡាយ អូរ​ខ្លះ ត្រូវ​បាន​គេ​រំលោភ​យក​ដោយ​ច្នៃ​ដាក់​លូ​រួច​ចាក់​ដី​លុប និង​ធ្វើ​ផ្ទះ​ពីលើ​បង្ករ​ឲ្យ​ស្ទះ​ទឹក​មិន​អាច​ឲ្យ​ទឹក​ហូរ​ចេញ​បាន​លឿន ដែល​ជា​មូលហេតុ​ចម្បង​មួយ​នៅ​ក្នុង​ចំណោម មូលហេតុ​សំខាន់​ៗ​ជា​ច្រើន​ទៀត ធ្វើ​ឱ្យ​មានការ​ជន់​លិច​ភូមិឋាន​ប្រជាពលរដ្ឋ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុងព្រះសីហនុ គឺជា​តំបន់​ខ្ពង់រាប​ហើយ ទឹក​តែងតែ​ហូរ​ធ្លាក់​មក​ពី​ទី​ខ្ពស់ ទៅ​ទី​ទំនាប តាម​លូ ប្រឡាយ អូរ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ប្រឡាយ អូរ ត្រូវ​បាន​គេ​រំលោភ​យក វា​បាន​ធ្វើ​ឲ្យ​ផ្ទៃ​ប្រឡាយ អូរ​រួម​តូច ដែល​បាន​ធ្វើ​ឲ្យ​ទឹក​ចាល់​លិច​ហូត​ដល់​ភូមិ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ពួក​គាត់ ដែល​រស់នៅ​តាម​តំបន់​ទំនាប​នានា ដូច​ជា​នៅ​ភូមិ​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​នោះ ស្រែក​ដង្ហោយ​រក​អន្តរា​គមន៍​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​ទឹកភ្លៀង និង​ទឹក​កខ្វក់​ជន់​លិច​លំនៅ​ឋាន​ពួក​គាត់​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ