មនុស្ស​ក្នុង​រថយន្ត​ភ័យ​ស្លន់ស្លោ​….​ផ្ទុះ​ឆេះ​រថយន្ត​សល់​តែ​គ្រោងឆ្អឹង


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​តៃកុង​បើក​លឿន​បុក​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខ្ទាត​ប៉ះ​បង្គោល​ភ្លើង​ផ្ទុះ​ឆេះ​សល់​តែ​គ្រោងឆ្អឹង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនុប​កប់​ស្រូវ កែង​ច្រកចូល​វត្ត​តិ​ក្ខ​ប​ញ្ញោ ដែល​ស្ថិត​នៅ​ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​កាម​រី​ឆ្លាម​ខាងលើ​មាន​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C -3545 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ផ្លូវ​ខាងលើ​មាន​សណ្ឋាន​ភាព​កោង ហើយដោយ​តៃកុង​បួង​ចង្កូត​មិន​ទាន់ ហើយ​បាន​ជ្រុល​ទៅ​បុក​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ និង​ស្លាក​សញ្ញា​ចរាចរណ៍​ហើយ​បោក​ទៅ​លើ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យ​វៀច​បង្គោល​ភ្លើង​អស់​ចំនួន​មួយ​ដើម ហើយ​រថយន្ត​ខ្ទាត​ទៅ​លើ​ឃឿ​ន​នឹង​បណ្តាល​ឲ្យ​រង​របួសស្រាល តៃកុង និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសស្រាល ហើយ​បាន​ចុះ​ពីលើ​រថយន្ត​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​តៃកុង​នឹង​អ្នក​រួម​ដំណើរ​ចុះ​ពីលើ​រថយន្ត​ភ្លាម​ៗ​នោះ​ក៏​ស្រាប់តែ​រថយន្ត​មានការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ភ្លាម​ៗ​នោះ​ផង​ដែរ ។ ចំណែក​តៃកុង និង​អ្នក​រួម​ដំណើរ​ខាងលើ​ដោយ​មានការ​ភិតភ័យ​ពេក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​មិន​បាន​បញ្ជាក់​ប្រាប់​ថា រថយន្ដ​ខាងលើ​ប្រើប្រាស់​ហ្គា​ស ឬ​ប្រើ​សាំង​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ខណៈ​ពេល​រថយន្ត​ឆេះ​ជិត​អស់​ក៏​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ជួយ​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ព្រោះ​ខ្លាច​មាន​មនុស្ស​នៅ​ក្នុង​រថយន្ត​ឆេះ​ខាងលើ​បន្ទាប់​មក​ដោយ​មាន​កម្លាំង​នគរបាល​ចូល​ទៅ​ពិនិត្យ​មើល​រថយន្ត​ខាងលើ តែ​មិន​មាន​មនុស្ស​នោះ​ឡើយ ហើយ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​ភ្លាម​ៗ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ