ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ័រ​រង្គើ​​​ដីយ៉ាង​ខ្លាំង​លើក​​ទី​២ ​នៅ​ក្នុង​ក្រុង​រយៈពេល​តែ​២​ថ្ងៃ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​រញ្ជួយ​ដី​ខ្លាំង​ទី​២​មួយទៀត មាន​កម្លាំង​ដល់​ទៅ​៧,១​រី​ស្ទ័​រ កើត​មាននៅ​ភាគ​ខាង​ត្បូង​កាលី​ហ្វ័​រ​នី​ញ៉ា កាលពី​យប់​ថ្ងៃ​ទី​៥ ​កក្កដា វេលា​ម៉ោង​២០​និង​១៩​នាទី​ម៉ោង​ក្នុងស្រុក​។ នេះ​បើ​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សា​ស្អ្រ​អា​មេ​រិ​ក​USGS​។ ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​ច​ម្ចា​យ​១៧​គីឡូម៉ែត្រ​ភាគ​ឦសាន​ទីក្រុង​RIDGECREST…

សហរដ្ឋអាមេរិក ៖ ការ​រញ្ជួយ​ដី​ខ្លាំង​ទី​២​មួយទៀត មាន​កម្លាំង​ដល់​ទៅ​៧,១​រី​ស្ទ័​រ កើត​មាននៅ​ភាគ​ខាង​ត្បូង​កាលី​ហ្វ័​រ​នី​ញ៉ា កាលពី​យប់​ថ្ងៃ​ទី​៥ ​កក្កដា វេលា​ម៉ោង​២០​និង​១៩​នាទី​ម៉ោង​ក្នុងស្រុក​។ នេះ​បើ​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សា​ស្អ្រ​អា​មេ​រិ​ក​USGS​។

ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​ច​ម្ចា​យ​១៧​គីឡូម៉ែត្រ​ភាគ​ឦសាន​ទីក្រុង​RIDGECREST ជាទី​ក្រុង​មួយ​មាន​ប្រជាជន​២៨.០០០​នាក់​។ ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ​។ បណ្ដា​រូបភាព​បង្ហាញ​​ផ្ទះ​មួយ​កំពុង​មាន​ភ្លើង​ឆាបឆេះ ហើយ​សំណាង​ណាស់​ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់ ព្រោះតែ​បណ្ដា​វិធានការ​ដែល​បាន​ចាត់​ក្រោយ​ការ​រញ្ជួយ​ដី​លើក​ទី​មួយ​នៅ​តំបន់​នោះ​ដែរ​។ ក្នុង​ទីក្រុង​SAN BERNARDINO​ផ្ទះ​នានា​មានការ​ញ័រ​រង្គើ ផ្លូវថ្នល់​ទាំងឡាយ​ត្រូវ​ប្រេះ ជញ្ជាំង​ខ្លះ​បាក់​រួច​មាន​តែ​មនុស្ស​ម្នាក់​រង​របួសស្រាល​។

ការ​ញ័រ​រង្គើ​មាន​រហូត​ដល់ទី​ក្រុង​ឡាស់​វេ​ហ្គា​ស់​រដ្ឋ​នេ​វ៉ា​ដា ដែល​នៅ​ទីនោះ​ពួក​អ្នក​ទស្សនាការ​ប្រកួត​បាល់​បោះ​មួយ បាន​នាំ​គ្នា​ចាក​ចេញពី​កន្លែង​ប្រកួត​។ អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​លោក​GAVIN NEWSON​បាន​ជម្រុញ​ផែនការ​បន្ទាន់​សម្រាប់​រដ្ឋ​របស់​លោក​។ មនុស្ស​ម្នា​នាំ​គ្នា​ចាក​ចេញពី​បណ្ដា​អគារ ហើយ​នៅ​កន្លែង​មួយ​ចម្ងាយ​ដល់​២១០​គីឡូម៉ែត្រ​ពី​ទីក្រុង​RIDGECREST អ្នកកាសែត​ម្នាក់​របស់​ទូរទស្សន៍​NBC ត្រូវ​ជម្លៀស​ចេញពី​រោង​ភាពយន្ត​មួយ​នៅ​សាន់​តា​ដឺ​ម៉ូ​នី​កា ជា​កន្លែង​ដែល​លោក​ស្ថិត​នៅ​ទីនោះ​។

អ្នកកាសែត​រូប​នេះ​សរសេរ​ថា​មនុស្ស​ម្នា​សម្ងំ​នៅ​ស្ងាត់ស្ងៀម ពេល​អគារ​ចាប់​ញ័រ​រង្គើ ដែល​កាន់តែ​ខ្លាំង​បន្តិច​ម្ដង​ៗ​។ ពេល​នោះ​ពួក​គេ​នាំ​គ្នារ​ត់ទៅ​រក​ច្រក​ទ្វារ​ចេញ​។ ការ​រញ្ជួយ​ដី​នោះ​ពិតជា​គួរ​ឲ្យ​ខ្លាច​។

ប្រជាជន​រស់នៅ​ក្នុង​តំបន់​ជិត​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​ខ្លាំង​ដល់​ទៅ​២​លើក ក្នុង​រយៈពេល​តែ​២​ថ្ងៃ នា​ថ្ងៃ​ទី​៦​កក្កដា​រៀបរាប់​ពី​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​ថ្មី​។ ការ​រញ្ជួយ​ដី​កម្លាំង​៧,១​រី​ស្ទ័​រ​កាលពី​យប់​ថ្ងៃ​ទី​៥​កក្កដា ពិតជា​ខ្លាំង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ​ក្នុង​តំបន់​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ