សហគ្រិន​ជំរុញ​ពលរដ្ឋ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ខណៈ​អ្នក​វិនិយោគ​បរទេស​នៅ​តែ​ប្រើ​របស់​បរទេស


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​របប​ទីផ្សារសេរី កម្ពុជា​បាន​អនុញ្ញាត​អោយ​ផលិតផល​នានា​នៅ​លើ​ពិភពលោក​ហូរ​ចូល​និង​ចរាចរណ៍​លក់​យ៉ាង​គគ្រឹកគគ្រេង ដែល​ជា​ធ្វើ​អោយ​មាន​បញ្ហា​ដល់​ការ​ប្រកួតប្រជែង ជាមួយនឹង​អ្នក​ផលិត​ក្នុងស្រុក ស្រប​ពេល​ប្រជាជន​ក្នុងស្រុក​ក៏​មិនសូវ​គាំទ្រ​ដល់​ផលិតផល​ក្នុងស្រុក​ថែម​ទៀត ដែល​ធ្វើ​អោយ​មាន​បញ្ហា​កាន់តែ​ច្រើន​ទៅ​លើ​ការ​ប្រកួតប្រជែង​ទីផ្សារ ។

​សហគ្រិន​ក្នុងស្រុក បាន​ជំរុញ​និង​ស្នើ​អោយ​ពលរដ្ឋ​កម្ពុជា គួរតែ​ប្រើប្រាស់​ផលិតផល​ដែល​ផលិត​ដ​ដោយ​សហគ្រិន​ក្នុងស្រុក ដើម្បី​លើក​ស្ទួយ​ដល់​ផលិតផល​ជាតិ និង​ជួយ​ជំរុញ​ដល់​ការ​ផលិត​របស់​សហគ្រិន​ផង​ដែរ ។ ម្យ៉ាងទៀត​ការ​ជួយ​គាំទ្រ​ផលិតផល​របស់​ជាតិ ក៏​ជា​ការ​ជួយ​ជំរុញ​ដល់​ដំណើរការ​សេដ្ឋកិច្ច​របស់​ជាតិ​បាន​ដោយ​រលូន​ផង​ដែរ ។ ​

លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន Cam-Paint ដែល​ជា​អ្នក​ផលិត​សម្ភារៈ​សំណង់​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​មួយ​ផង​នោះ​បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ វិស័យ​សំណង់​បាន​កើនឡើង​ខ្លាំង​មែន ហើយ​បើ​មើល​មែនទែន​ទៅ ភាគច្រើន​នៃ​គម្រោង​សំណង់​នោះ គឺជា​ការ​វិនិយោគ​ដោយ​វិនិយោគិន​ចិន ហើយ​សម្រាប់​ជនជាតិ​នៅ​កម្ពុជា​វិញ ពួក​គេ​ដូច​ជា​មានគំនិត​ជាតិនិយម​ច្រើន ព្រោះ​ពួក​គេ តែងតែ​នាំ​ចូល​គ្រឿងសំណង់​សម្រាប់​ផ្គត់ផ្គង់​ដល់​គម្រោង​អភិវឌ្ឍន៍​ជនជាតិ​ចិន​របស់​ពួក​គេ ។ ​

លោក បាន​បន្ត​ថា « ជនជាតិ​ចិន​នៅ​ស្រុក​ចិន គេ​ប្រើ​របស់​ចិន ហើយ​សម្រាប់​ជនជាតិ​ចិន​នៅ​ស្រុក​ខ្មែរ ក៏​នៅ​តែ​ប្រើ​របស់​ចិន​ដដែល ដូច្នេះ​យើង​ដូច​ជា​មិន​បាន​ចំណេញ​អ្វី ពី​គម្រោង​របស់​ជនជាតិ​ចិន​ទាំងនោះ​ច្រើន​ឡើយ »​។ លោក​បាន​បន្ថែម​ថា បើ​ចិន ឬ​បរទេស​ផ្សេង​ទៀត​គេ​មិន​ប្រើ​របស់​ខ្មែរ​ហើយ ហេតុ​អ្វី​ខ្មែរ​យើង​មិន​គាំទ្រ​និង​ប្រើ​របស់​ខ្មែរ ។ សូម​អោយ​ខ្មែរ មានគំនិត​ជាតិនិយម គាំទ្រ​ដល់​ផលិតផល​ខ្មែរ ដើម្បី​លើក​ស្ទួយ​ដល់​ការ​ផលិត​របស់​ខ្មែរ ដែល​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ជាតិ ។ ​លោក​បាន​និយាយ​ថា « សម្រាប់​ផលិតផល​ខ្មែរ​នៅ​ពេល​នេះ គឺ​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​បរទេស​ជា​ច្រើន​ទៀត ។ បច្ចុប្បន្ន ខ្មែរ​អាច​មាន​សមត្ថភាព​ក្នុង​ការ​ផលិត​បាន​នូវ​ផលិត​ជា​ច្រើន​ដែល​បរទេស​អាច​ធ្វើ​បាន ។ ដូច្នេះ​ខ្មែរ​បច្ចុប្បន្ន ក៏​អាច​ផលិត​នូវ​ផលិត

ម្យ៉ាងទៀត​ការ​ជួយ​គាំទ្រ​ផលិតផល​របស់​ជាតិ ក៏​ជា​ការ​ជួយ​ជំរុញ​ដល់​ដំណើរការ​សេដ្ឋកិច្ច​របស់​ជាតិ​បាន​ដោយ​រលូន​ផង​ដែរ ។ ​លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន Cam-Paint ដែល​ជា​អ្នក​ផលិត​សម្ភារៈ​សំណង់​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​មួយ​ផង​នោះ​បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ វិស័យ​សំណង់​បាន​កើនឡើង​ខ្លាំង​មែន ហើយ​បើ​មើល​មែនទែន​ទៅ ភាគច្រើន​នៃ​គម្រោង​សំណង់​នោះ គឺជា​ការ​វិនិយោគ​ដោយ​វិនិយោគិន​ចិន ហើយ​សម្រាប់​ជនជាតិ​នៅ​កម្ពុជា​វិញ ពួក​គេ​ដូច​ជា​មានគំនិត​ជាតិនិយម​ច្រើន ព្រោះ​ពួក​គេ តែងតែ​នាំ​ចូល​គ្រឿងសំណង់​សម្រាប់​ផ្គត់ផ្គង់​ដល់​គម្រោង​អភិវឌ្ឍន៍​ជនជាតិ​ចិន​របស់​ពួក​គេ ។

​លោក បាន​បន្ត​ថា « ជនជាតិ​ចិន​នៅ​ស្រុក​ចិន គេ​ប្រើ​របស់​ចិន ហើយ​សម្រាប់​ជនជាតិ​ចិន​នៅ​ស្រុក​ខ្មែរ ក៏​នៅ​តែ​ប្រើ​របស់​ចិន​ដដែល ដូច្នេះ​យើង​ដូច​ជា​មិន​បាន​ចំណេញ​អ្វី ពី​គម្រោង​របស់​ជនជាតិ​ចិន​ទាំងនោះ​ច្រើន​ឡើយ »​។ លោក​បាន​បន្ថែម​ថា បើ​ចិន ឬ​បរទេស​ផ្សេង​ទៀត​គេ​មិន​ប្រើ​របស់​ខ្មែរ​ហើយ ហេតុ​អ្វី​ខ្មែរ​យើង​មិន​គាំទ្រ​និង​ប្រើ​របស់​ខ្មែរ ។ សូម​អោយ​ខ្មែរ មានគំនិត​ជាតិនិយម គាំទ្រ​ដល់​ផលិតផល​ខ្មែរ ដើម្បី​លើក​ស្ទួយ​ដល់​ការ​ផលិត​របស់​ខ្មែរ ដែល​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ជាតិ ។ ​លោក​បាន​និយាយ​ថា « សម្រាប់​ផលិតផល​ខ្មែរ​នៅ​ពេល​នេះ គឺ​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​បរទេស​ជា​ច្រើន​ទៀត ។ បច្ចុប្បន្ន ខ្មែរ​អាច​មាន​សមត្ថភាព​ក្នុង​ការ​ផលិត​បាន​នូវ​ផលិត​ជា​ច្រើន​ដែល​បរទេស​អាច​ធ្វើ​បាន ។ ដូច្នេះ​ខ្មែរ​បច្ចុប្បន្ន ក៏​អាច​ផលិត​នូវ​ផលិតផល​ដែល​បរទេស​អាច​ផលិត​បាន​ដែរ » ។

​ចំណែក លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន EMC បានអោយ​ដឹងផង​ដែរ​ថា ជា​ការ​ពិត​ណាស់ ទីផ្សារសេរី​យើង​មិន​អាច​ហាម​គេ​មិន​អោយ​នាំ​ចូល​នោះ​ទេ តែ​យើង​មាន​សិទ្ធិ​ទិញ ឬ​មិន​ទិញ​បាន ។ តែ​យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​ផលិតផល​បរទេស​ចរាចរ​ច្រើន​នៅ​ក្នុងស្រុក​ខ្មែរ​ក៏​ដោយ តែ​បើសិនជា​អ្នកលក់ ជា​ជនជាតិ​ខ្មែរ​ក៏​ល្អ​ម្យ៉ាងដែរ គឺ​បាន​ប្រាក់​ចំណេញ​ទៅ​ខ្មែរ​មួយ​ចំនួន តែ​បើសិនជា​ផលិត​ដែល​លក់​ទាំងនោះ ជា​របស់​បរទេស ហើយ​អ្នក​នាំ​ចូល​ក៏​បរទេស អ្នកលក់​ក៏​បរទេស នោះ​ការ​វិនិយោគ​របស់​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​ផ្ដល់​ផលប្រយោជន៍​អ្វី​ដល់​អ្នក​ក្នុងស្រុក​នៅ​ឡើយ ។

លោក ង៉ែត ជូ បាន​បញ្ជាក់​ថា «​វា​ពិតជា​ល្អ​ណាស់ បើសិនជា​អ្នក​នាំ​ចូល​ជា​ខ្មែរ អ្នកលក់​ជា​ខ្មែរ ក៏​ប៉ុន្តែ​វា​ពិតជា​ពិបាក​ណាស់ ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​បើក​ទូលាយ​ខាង​ជំនួញ ដូច្នេះ​យើង​មិន​អាច​កំណត់​បាន​ទេ​ថា អ្នក​ទាំងនោះ​គឺ​ត្រូវ​តែ​ជា​ខ្មែរ »​។

ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដែល​ជា​អ្នក​ផ្សព្វផ្សាយ​និង​ជំរុញ​ដល់​ការ​ប្រើប្រាស់​ផលិត
ផល​ក្នុងស្រុក តែងតែ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម ផ្សព្វផ្សាយ​ផលិតផល​ក្នុងស្រុក​និង​ជំរុញ​អោយ​ពលរដ្ឋ​ខ្មែរ ប្រើប្រាស់​ផលិតផល​ខ្មែរ​អោយ​កាន់តែ​ច្រើន ជាក់ស្ដែង​នៅ​ចុងខែកក្កដា​នេះ ក្រសួងពាណិជ្ជកម្ម​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មួយ ដែល​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ក្នុងស្រុក និង​ជំរុញ​អោយ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​អោយ​បាន​កាន់តែ​ច្រើន ៕កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី
សូម​អរគុណ