ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឆាំង​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ ប្រធានាធិបតី​ស្រី​លង្កា ប្រកាស​កាលពី​ថ្ងៃ​ទី​៦​កក្កដា​ថា លោក​នឹង​ប្រើ​វេតូ​ប្រឆាំង​កិច្ចព្រមព្រៀង​យោធា​មួយ ដែល​រដ្ឋាភិបាល​របស់​លោក ចង់​ឲ្យ​មាន​ជាមួយ​សហរដ្ឋអាមេរិក​។ កិច្ចព្រម​ព្រៀង​នោះ​នឹង​ផ្ដល់​ឲ្យ​កងទ័ព​អា​មេ​រិ​ក​ចេញចូល​ដោយ​សេរី​ក្នុង​បណ្ដា​កំពង់​ផែ​របស់​ប្រទេស​។ ប្រធានាធិបតី​លោក​MAITHRIPALA SIRISENA​អះអាង​ថា…

ប្រទេស​ស្រី​លង្កា ៖ ប្រធានាធិបតី​ស្រី​លង្កា ប្រកាស​កាលពី​ថ្ងៃ​ទី​៦​កក្កដា​ថា លោក​នឹង​ប្រើ​វេតូ​ប្រឆាំង​កិច្ចព្រមព្រៀង​យោធា​មួយ ដែល​រដ្ឋាភិបាល​របស់​លោក ចង់​ឲ្យ​មាន​ជាមួយ​សហរដ្ឋអាមេរិក​។ កិច្ចព្រម​ព្រៀង​នោះ​នឹង​ផ្ដល់​ឲ្យ​កងទ័ព​អា​មេ​រិ​ក​ចេញចូល​ដោយ​សេរី​ក្នុង​បណ្ដា​កំពង់​ផែ​របស់​ប្រទេស​។

ប្រធានាធិបតី​លោក​MAITHRIPALA SIRISENA​អះអាង​ថា លោក​ប្រឆាំង​គម្រោង​កិច្ចព្រមព្រៀង​SOFA ដែល​កំពុង​ចរចា​រវាង​ស្រី​លង្កា​និង​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង​យោធា​ទ្វេភាគី​។ ប្រធានាធិបតី​រូប​នោះ​ដែល​មានការ​ខ្វែងគំនិត​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្និទ្ធ​លោក​ខាងលិច លោក​RANIL WICKREMESINGHE​គូសបញ្ជាក់​ទៀត​ថា ខ្ញុំ​នឹង​មិន​អនុញ្ញាត​ដល់​កិច្ចព្រមព្រៀង​មួយ ដែល​បំផ្លាញ​ឯករាជ្យ​ភាព​និង​អធិបតេយ្យភាព​របស់​យើង​ឡើយ​។

កិច្ចព្រមព្រៀង​ដែល​កំពុង​ចរចា​នា​បច្ចុប្បន្ន គឺ​ផ្ទុយ​ទៅ​នឹង​បណ្ដា​ផលប្រយោជន៍​របស់​ប្រទេស​យើង​។ ខ្ញុំ​នឹង​មិន​ព្រម​ឲ្យ​កិច្ចព្រមព្រៀង​SOFA​បំផ្លាញ​ប្រជាជាតិ​ឡើយ​។ កងកម្លាំង​បរទេស​មួយ​ចំនួន​ចង់​ធ្វើ​ឲ្យ​ស្រី​លង្កា ក្លាយជា​មូលដ្ឋាន​យោធា​របស់​ពួក​គេ​។ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​ក្នុង​ប្រទេស​យើង ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​បស់​យើង​។

កិច្ចព្រមព្រៀង​SOFA​អាច​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​២ ប្រើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់​ផែ​របស់​ប្រទេស​និ​មួយ​ៗ​។ ដោយ​មិន​លើក​ចំ​ឈ្មោះ​ប្រទេស​ណាមួយ លោក​SIRISENA​សន្យា​ថា នឹង​ពុំ​មាន​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា ប្រឆាំង​ផលប្រយោជន៍​ជាតិ​ស្រី​លង្កា​ឡើយ បើ​ដរាបណា​ខ្ញុំ​នៅ​តែ​កាន់​អំណាច ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ