ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីរ៉​ង់​ចាប់​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញូ៉ម​កម្រិត​ខ្ពស់

4 ឆ្នាំ មុន

ប្រទេស​អុីរ៉​ង់ ៖ អុីរ៉​ង់​ត្រូវ​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៧​កក្កដា ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ក្នុង​កម្រិត​មួយ ហួស​ពី​ការ​កំណត់ ដោយ​កិច្ចព្រមព្រៀង​ស្ដី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​នោះ​ជា​អំពើ​មួយ​ដែល​មានការ​តវ៉ា​ប្រឆាំង ពី​សំណាក់​សហរដ្ឋអាមេរិក អឺរ៉ុប ចិន​និង​រុ​ស្ស៊ី…

ប្រទេស​អុីរ៉​ង់ ៖ អុីរ៉​ង់​ត្រូវ​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៧​កក្កដា ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ក្នុង​កម្រិត​មួយ ហួស​ពី​ការ​កំណត់ ដោយ​កិច្ចព្រមព្រៀង​ស្ដី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​នោះ​ជា​អំពើ​មួយ​ដែល​មានការ​តវ៉ា​ប្រឆាំង ពី​សំណាក់​សហរដ្ឋអាមេរិក អឺរ៉ុប ចិន​និង​រុ​ស្ស៊ី តែ​ក្រុង​តេ​ហេ​រ៉​ង់​ថា​វិធានការ​នោះ​សំដៅ​ជួយ​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នេះ​ទៅ​វិញ​ទេ​។

ការ​សម្រេច​ចម្រាញ់​អ៊ុយ​រ៉ា​នី​យ៉ូ​ម​២៣៥ ដល់​កម្រិត​ខ្ពស់​៣,៦៧%​លើស​ការ​កម្រិត​ដោយ​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​នៅ​ក្រុង​វី​យែ​ន​កាលពី​ខែកក្កដា​ឆ្នាំ​២០១៥ ត្រូវ​បាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​កាលពី​ថ្ងៃ​ទី​៣​កក្កដា ដោយ​ប្រធានាធិបតី​លោក​ហា​សាន់​រ៉ូ​ហា​នី​។

តាម​កិច្ចព្រមព្រៀង អុី​រ៉​ង់​សន្យា​ដាច់ខាត​មិន​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ ហើយ​កម្រិត​យ៉ាង​ខ្លាំង​សកម្មភាព​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការ​លុប​ចោល​ទណ្ឌកម្ម​អន្តរជាតិ​ដែល​រាំង​ខ្ទប់​សេដ្ឋកិច្ច​របស់​ខ្លួន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ