ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចរចា​មានការ​រីក​ចម្រើន​ជាមួយ​ពួក​តា​លី​បង់

4 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អ្នក​ចរចា​អា​មេ​រិ​ក​លោក​ZALMAY KHALILZAD​អះអាង​កាលពី​ថ្ងៃ​ទី​៦​កក្កដា​ថា ការ​ចរចា​សន្តិភាព​វគ្គ​ចុង​ក្រោយ​រវាង​សហរដ្ឋអាមេរិក​និង​ពួក​តា​លី​បង់​នៅ​ប្រទេស​កា​តា មាន​លទ្ធផល​ស្ថាបនា​បំផុត សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក​ZALMAY KHALILZAD​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ការ​ចារ​ចា​៦​ថ្ងៃ​វគ្គ​ចុង​ក្រោយ…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អ្នក​ចរចា​អា​មេ​រិ​ក​លោក​ZALMAY KHALILZAD​អះអាង​កាលពី​ថ្ងៃ​ទី​៦​កក្កដា​ថា ការ​ចរចា​សន្តិភាព​វគ្គ​ចុង​ក្រោយ​រវាង​សហរដ្ឋអាមេរិក​និង​ពួក​តា​លី​បង់​នៅ​ប្រទេស​កា​តា មាន​លទ្ធផល​ស្ថាបនា​បំផុត សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។

លោក​ZALMAY KHALILZAD​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ការ​ចារ​ចា​៦​ថ្ងៃ​វគ្គ​ចុង​ក្រោយ ក្នុង​ចំណោម​ការ​ចរចា​៧​លើក​ដែល​យើង​បាន​ធ្វើ​មក​ទល់​ពេល​នេះ ជាមួយ​ពួក​តា​លី​បង់ មាន​លក្ខ​ណះ​វិជ្ជមាន​បំផុត​។ យើង​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​បញ្ហា​ដែល​លើកយក​មក​ពិភាក្សា​គ្នា​។

ការ​ចរចា​ផ្ដោត​លើ​៤​ចំណុច​គឺៈ ការ​ដកថយ​របស់​កងទ័ព​អា​មេ​រិ​ក ការ​ធានា​ថា​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​មិន​ប្រើ​សម្រាប់​ជាទី​តាំង​របស់​បណ្ដា​ក្រុម​បះបោរ ដើម្បី​វាយប្រហារ​ប្រទេស​ឯទៀត​ៗ ការ​ចរចា​អន្ត​រអា​ហ្វ​ហ្គា​នី​ស្ថាន​និង​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​មួយ​។ ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​អាច​និយាយ​ថា ការ​ចរចា​គ្នា​កាន់តែ​ទូលំទូលាយ​និង​មានការ​រីក​ចម្រើន​លើ​បញ្ហា​៤​។

ចំណែក​អ្នកនាំពាក្យ​នយោបាយ​របស់​ពួក​តា​លី​បង់​នៅ​ក្រុង​ដូ​ហា ក៏​និយាយ​ពី​ការ​រីក​ចម្រើន​ដែរ​ដោយ​ថា យើង​ពុំ​ទាន់​មាន​ឧបសគ្គ​នៅឡើយ​។ តាម​TWITTER​អ្នកនាំពាក្យ​របស់​ពួក​តា​លី​បង់ បាន​ប្រកាស​ពី​ការ​ផ្អាក​ការ​ចរចា​២​ថ្ងៃ​ជាមួយ​សហរដ្ឋអាមេរិក ដោយសារ​មានការ​ពិភាក្សា​គ្នា​អន្ត​រអា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ត្រូវធ្វើ​ជា​ថ្មី​នា​ថ្ងៃ​ទី​៧​កក្កដា​ក្នុង​ទីក្រុង​ដូ​ហា​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ