ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បែប​ធម្មជាតិ​​

4 ឆ្នាំ មុន

ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គឺជា​ការ​រលាក​សន្លាក់​មួយ​ប្រភេទ​ដែល​បង្ក​ជា​ការ​ឈឺចាប់ ស្រ​ដៀង​គ្នា​នឹង​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ដែរ ថ្វីបើ​វា​មាន​លក្ខណៈ​ខាងក្នុង​ខុស​គ្នា​ក៏​ដោយ​។ ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បង្ក​ឡើង​ដោយ​ការ​លើស​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​។​កាលណា​អាស៊ីត​នេះ​ប្រមូលផ្តុំ​គ្នា​ច្រើន​ទៅ​ៗ​ក្នុង​សន្លាក់ វា​នឹង​បង្ក​ជា​ការ​រលាក​ជាមួយនឹង​ការ​ឈឺចាប់ និង​មិន​មាន​ផាសុកភាព​។ ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​បែប​ធម្មជាតិ​មួយ​ចំនួន​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ឈឺចាប់​ខ្លាំង និង​ភ្លាម​ៗ​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បាន​៖ ១-ស្អំ​ទឹកកក​លើ​សន្លាក់​ដែល​មាន​បញ្ហា ៖…

ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គឺជា​ការ​រលាក​សន្លាក់​មួយ​ប្រភេទ​ដែល​បង្ក​ជា​ការ​ឈឺចាប់ ស្រ​ដៀង​គ្នា​នឹង​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ដែរ ថ្វីបើ​វា​មាន​លក្ខណៈ​ខាងក្នុង​ខុស​គ្នា​ក៏​ដោយ​។ ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បង្ក​ឡើង​ដោយ​ការ​លើស​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​។​កាលណា​អាស៊ីត​នេះ​ប្រមូលផ្តុំ​គ្នា​ច្រើន​ទៅ​ៗ​ក្នុង​សន្លាក់ វា​នឹង​បង្ក​ជា​ការ​រលាក​ជាមួយនឹង​ការ​ឈឺចាប់ និង​មិន​មាន​ផាសុកភាព​។ ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​បែប​ធម្មជាតិ​មួយ​ចំនួន​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ឈឺចាប់​ខ្លាំង និង​ភ្លាម​ៗ​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បាន​៖

១-ស្អំ​ទឹកកក​លើ​សន្លាក់​ដែល​មាន​បញ្ហា ៖ ការ​ស្អំ​ទឹក​កលើ​សន្លាក់​ដែល​ឈឺ​អាច​ជួយ​បន្ថយ​ការ​រលាក​សន្លាក់​បាន​។ អ្នក​អាច​ស្អំ​វា​ដោយ​ការ​រុំ​កន្សែង​ស្តើង​ពីលើ​យ៉ាង​ហោ​ណាស់ ១០ ទៅ ១៥​នាទី​។

២-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ៖ ការ​ដែល​ញ៉ាំ​ទឹក​កាន់តែ​ច្រើន​នឹង​ជួយ​តម្រងនោម​ធ្វើការ​បញ្ចេញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ដែល​កាន់តែ​ច្រើន ដើម្បី​បន្ថយ​ការ​ហើម​លើ​សន្លាក់​ដែល​ឈឺ​បាន​។ ទឹក​គឺជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់​ញ៉ាំ​។ ប៉ុន្តែ​អ្នក​ដែល​មាន​ជំងឺ​តម្រងនោម ឬ​ខ្សោយបេះដូង​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​នឹង​បង្កើន​ការ​ញ៉ាំ​ទឹក​។

៣-លើក​សន្លាក់​ដែល​មាន​បញ្ហា​ឲ្យ​ខ្ពស់ ៖ ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​អាច​បង្ក​ជា​ការ​ហើម និង​ឈឺចាប់​បាន ជា​ពិសេស​ប្រអប់ដៃ ប្រអប់ជើង កែងជើង និង​ជង្គង់​។ មធ្យោបាយ​មួយ​ក្នុង​ការ​បន្ថយ​ការ​ហើម​គឺ​ការ​លើក​សន្លាក់​ដែល​មាន​បញ្ហា​នោះ​ឲ្យ​ខ្ពស់​។ ដូច្នេះ​វា​នឹង​ទាញ​ជាតិ​ទឹក​និង​ឈាម​ចេញពី​សន្លាក់ ចូល​ទៅ​ក្នុង​បេះដូង​វិញ​។

៤-ង្កើន​ការ​ញ៉ាំ​ត្រី ៖ ត្រី​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​ការ​រលាក​ដែល​ជំរុញ​ដល់​សុខភាព​កាន់តែ​ល្អ​។ អ្នក​ស្រាវជ្រាវ​និយាយ​ថា ត្រី​ខ្លះ​មាន​ប្រយោជន៍​ជា​ពិសេស​ក្នុង​ការ​បញ្ចុះ​អាស៊ីត​អ៊ុយ​រិ​ក​ពី​ក្នុង​ឈាម​តែ​ម្តង​ដូច​ជា ត្រី​សា​ឌី​ន ឬ​សាល​ម៉ុង​ជាដើម​។

៥-ទឹក​ក្តៅ​ឧណ្ហ​ៗ​លាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មា ទឹកខ្មេះ​ផ្លែ​ប៉ោម និង​រមៀត ៖ ទឹកក្រូច​ឆ្មា ទឹកខ្មេះ​ផ្លែ​ប៉ោម និង​រមៀត​ត្រូវ​បាន​គេ​ណែនាំ​ជា​ពិសេស​សម្រាប់​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​តែ​ម្តង ព្រោះ​វា​ជា​គ្រឿងផ្សំ​ក្នុង​ការ​បង្កើត​ភេសជ្ជៈ​សម្រាប់​ព្យាបាល​។ ចូរ​លាយ​ទឹកក្រូច​ឆ្មា​កន្លះ​ផ្លែ​ចូល​ទៅ​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ​។ បន្ទាប់​មក​ចាក់​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា​កាហ្វេ និង​រមៀត​មួយ​ស្លាបព្រា​កាហ្វេ​ទៀត​។ អ្នក​អាច​ផ្លាស់​ប្តូរ​រសជាតិ​របស់​វា​បាន​។ ចូរ​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ និង​ជា​រៀងរាល់ថ្ងៃ​(​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ