ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ឡើយ ! លួច​ក្រណាត់​រោងចក្រ​ចំនួន​៥០០​គីឡូក្រាម​ទាំង​ថ្ងៃ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ប​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​លួច ក្រណាត់​រោងចក្រ យីហោ​យី​ដា កាលពី​វេលា​ម៉ោង​១៥​និង​២០​នាទី ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ នៅ​ចំណុច​ក្នុង​រោងចក្រ​យីហោ​យី​ដា…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ប​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​លួច ក្រណាត់​រោងចក្រ យីហោ​យី​ដា កាលពី​វេលា​ម៉ោង​១៥​និង​២០​នាទី ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ នៅ​ចំណុច​ក្នុង​រោងចក្រ​យីហោ​យី​ដា ស្ថិត​ក្នុងភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សៀង រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ មុខរបរ​ប្រធាន​ផ្នែក​ធនធានមនុស្ស​រោងចក្រ​យី​ដា ។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​១-​ឈ្មោះ ស្រស់ ផេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​លក់ដូរ (​ឃាត់ខ្លួន​) ។ ២- ឈ្មោះ នី សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​ប្រធាន​ឃ្លាំង​រោងចក្រ ។

សម្ភារ​បាត់បង់​មាន​ក្រណាត់​កី​សាច់​ខូ​វ​ប៊​យ ចំនួន​៥០០​គីឡូក្រាម វត្ថុ​តាង​ចាប់​យក​មាន រថយន្ត​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស មាន​ទ្រុង ពាក់​ស្លាក​លេខ​ភ្នំពេញ 3R-0129 មួយ​គ្រឿង​ជា​របស់​ឈ្មោះ យ៉ា​ន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​បើកបរ​រថយន្ត​ស៊ីឈ្នួល ។ រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​៣៣០ ពណ៌​ស គ្មាន​ស្លាក​លេខ ជា​របស់​ឈ្មោះ​ស្រស់ ផេង ។ ក្រណាត់​កី​សាច់​ខូ​វ​ប៊​យ ច្រក​បាវ​ទម្ងន់​៥០០​គីឡូក្រាម ។

មុន​ពេល​កើតហេតុ​នៅ​ថ្ងៃខែ​ឆ្នាំ និង​ពេលវេលា​ម៉ោង​ដូច​ខាងលើ​ឈ្មោះ ស្រស់ ផេង បាន​ជិះ​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស រួម​ជាមួយ​កម្មករ​ចំនួន​១០​នាក់ ជិះ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់ ផ្លា​ក​លេខ​ភ្នំពេញ 3R -0129 មក​ទិញ​ក្រណាត់​ចុង​កី​នៅ​រោងចក្រ​យី ដា ។ ពេល​មក​ដល់​ឈ្មោះ ស្រស់ ផេង បាន​ទំនាក់ទំនង​ទូរស័ព្ទ​ជាមួយ​ឈ្មោះ នី សោ​ភ័​ណ្ឌ តាម​រយៈ​លេខ​ទូរស័ព្ទ ដើម្បី​សួរនាំ​អំពី​ក្រណាត់​ដែល​ត្រូវ​ទិញ​ពេល​បាន​ជួប​ហើយ​ឈ្មោះ នី សោ​ភ័​ណ្ឌ​បាន​នាំ​ឈ្មោះ ស្រស់ ផេង និង​កម្មករ​ទៅ​ទីតាំង​ដាក់​ក្រណាត់​ចុង​កី ពេល​នោះ​កម្មករ​នាំ​គ្នា​ច្រក និង​អូស​យក​ទៅ​ដាក់​កន្លែង​ថ្លឹង មួយសន្ទុះ​ក្រោយមក​ឈ្មោះ​ស្រស់ ផេង បាន​ឲ្យ​កម្មករ​ទៅ​ដឹក​ក្រណាត់​កន្លែង​មួយទៀត (​ទីតាំង​ស្តុក​ក្រណាត់​) តាម​ការ​ប្រាប់​របស់​ឈ្មោះ នី សោ​ភ័​ណ្ឌ ។

ស្រប​ពេល​នោះ​មាន​ជនជាតិ​ចិន​ឃើញ​សកម្មភាព​ខាងលើ​ក៏​បាន​មក​រាយការណ៍​ប្រាប់​ជន​រង​គ្រោះ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ហៅ​សន្តិសុខ​មក​ត្រួតពិនិត្យ​ឃើញ​វត្ថុ​តាង​ដូច​បាន​រៀបរាប់​ខាងលើ​រួច​បាន​រាយការណ៍​ប្រាប់​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឈើ ទាល ។

ក្រោយ​ទទួល​ព័ត៌មាន​ពាក្យបណ្តឹង​ផ្ទាល់មាត់​របស់​ជន​រង​គ្រោះ​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​ជំនា​ញក​ស្រុក​ចុះ​ទៅ​ដល់ទី​តាំង​រោងចក្រ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែ​ម្តង ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ