ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​មួយ​នៅ​ចិន ហាមប្រាម​ចំពោះ​វប្បធម៌​លាត់​អាវ​ឡើង​លើ​របស់​បុរស​ចិន​នៅ​ទី​សាធារណៈ នា​រដូវក្ដៅ​នេះ

4 ឆ្នាំ មុន

ចិន ៖ រៀង​រាល់​រដូវក្ដៅ ដើម្បី​ជួយ​ឱ្យ​ត្រជាក់​ក្នុង​ពេល​មាន​សី​តុ​ណ្ហា​ភាព​ក្ដៅ​ហប់​ខ្យល់ បុរស​ៗ​នៅ​ទូ​ទាំង​ប្រទេស​តែង​ចូល​ចិត្ត​ទាញ​អាវ​ឡើង​លើ​ក្បាលពោះ ដែល​ត្រូវ​បាន​ហៅ​ថា Beijing bikinis​។ វា​ប្រៀប​ដូច​ជា ទំនៀមទម្លាប់​របស់​បុរស​ចិន​ទៅ​ហើយ…

ចិន ៖ រៀង​រាល់​រដូវក្ដៅ ដើម្បី​ជួយ​ឱ្យ​ត្រជាក់​ក្នុង​ពេល​មាន​សី​តុ​ណ្ហា​ភាព​ក្ដៅ​ហប់​ខ្យល់ បុរស​ៗ​នៅ​ទូ​ទាំង​ប្រទេស​តែង​ចូល​ចិត្ត​ទាញ​អាវ​ឡើង​លើ​ក្បាលពោះ ដែល​ត្រូវ​បាន​ហៅ​ថា Beijing bikinis​។

វា​ប្រៀប​ដូច​ជា ទំនៀមទម្លាប់​របស់​បុរស​ចិន​ទៅ​ហើយ នៅ​ពេល​ដែល​ពួក​គេ​ចូល​ចិត្ត​លាត់​អាវ​ឡើង​លើ​ក្បាលពោះ ហើយ​ដើរ ឬ​ធ្វើ​បែប​នេះ​នៅ​ទី​សាធារណៈ ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​បុរស​ចិន​ត្រូវ​បាន​ហាមឃាត់​ដោយ​អាជ្ញាធរ​នៃ​ទីក្រុង Jinan ពី​ការ​ធ្វើ​បែប​នេះ​ទៀត​ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​ចាត់​ទុក​ថា «​គ្មាន​វប្បធម៌​» ។

នៅ​ក្រុង Jinan ដែល​មាន​ប្រជាជន​ប្រមាណ​៨.៧ លាន​នាក់ ស្ថិត​ក្នុង​ខេត្ត Shandong អាជ្ញាធរ​បាន​ហាម​មិន​ឱ្យ​ប្រជាជន​ធ្វើខ្លួន​តាម​របៀប Beijing bikinis នោះ​ទេ ។ ការ​កត់សម្គាល់​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ពួក​គេ​ពុំគួរ​លាត់​អាវ​ឡើង​ទៅ​លើ​បែប​នេះ នៅ​ពេល​ដើរ ឬ​នៅ​ទី​សាធារណៈ​នោះ​ទេ ។

អាជ្ញាធរ​ក្រុង Jinan បាន​តម្រូវ​ឱ្យ​ហាមឃាត់​បែប​នេះ ស្រប​ពេល​ដែល​សីតុណ្ហភាព​បាន​កើន​កម្ដៅ ៣៦​អង្សា នៅ​ក្នុង​ទីក្រុង​នា​ស​ប្ដា​ហ៍​នេះ ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ