ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​តូប​រត់​ចេញ​ទាំង​ភ្លើង​ឆេះ​ខ្លួន ផ្អើល​អ្នក​ភូមិ ក្រោយ​អគ្គី​ភ័យ​កើតឡើង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តូប​លក់ដូរ​មួយ​កន្លែង​ដែល​គេ​សង់​សម្រាប់​លើក​ចុះឡើង​តាម​ទឹក​ឡើង​ទឹក​ស្រក​ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង ដោយសារ​ម្ចាស់ផ្ទះ​ជា​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​បើក​ចង្ក្រាន បណ្ដាល​ឲ្យ​ភ្លើង​ឆាប​ដល់​ប៊ីដុង​សាំង​បង្ក​ជា​អគ្គី​ភ័យ​ឆេះ​តូប​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩…

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តូប​លក់ដូរ​មួយ​កន្លែង​ដែល​គេ​សង់​សម្រាប់​លើក​ចុះឡើង​តាម​ទឹក​ឡើង​ទឹក​ស្រក​ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង ដោយសារ​ម្ចាស់ផ្ទះ​ជា​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​បើក​ចង្ក្រាន បណ្ដាល​ឲ្យ​ភ្លើង​ឆាប​ដល់​ប៊ីដុង​សាំង​បង្ក​ជា​អគ្គី​ភ័យ​ឆេះ​តូប​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។

លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ​បានអោយ​ដឹង​ថា ម្ចាស់​តូប​រង​គ្រោះ​ឈ្មោះ​លុយ ថា​នី ភេទ​ស្រី​អាយុ​២៧​ឆ្នាំ មានមុខរ​បរជា​អ្នក​លក់ដូរ​ចាប់ហួយ បាន​រង​របួសធ្ងន់​ផង​ដែរ ហើយ​ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌ ។

លោក​មេឃុំ​ឆ្នុកទ្រូ​បាន​បញ្ជាក់​ថា តូប​លក់ដូរ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ខាងលើ​មាន​ទំហំ​៣ ម៉ែត្រ គុណ​៣​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ដែល​សង់​ឡើង​សម្រាប់​សែង​ចល័ត ចុះឡើង​តាម​ទឹក​ស្រក​ទឹក​ឡើង តាម​ផ្លូវ​ចុះ​ទៅ​មាត់​កំពង់ទឹក​ឆ្នុកទ្រូ ។ នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ម្ចាស់​តូប ខាងលើ​បាន​បើក​ចង្ក្រានហ្គាស​ក្នុង​បំណង​ដាំទឹក ប៉ុន្តែ​ភ្លើង​បាន​ឆាបឆេះ​រាល​ដល់​ប៊ីដុង​សាំង​ធ្វើ​ឲ្យ​ឆេះ​តូប​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង មិន​អាច​ជួយ​សង្គ្រោះ​អ្វី​បាន​ឡើយ ។

លោក​មេឃុំ​ឆ្នុកទ្រូ​បាន​បញ្ជាក់​ថា ទំហំ​នៃ​ការ​ខូចខាត​គឺ​តូប​លក់ដូរ និង​អីវ៉ាន់​ចាប់ហួយ រួម​ទាំង​សម្ភារៈ​​ទាំងអស់​​ដែលភ្លើង​ឆេះ​ខ្ទេច ​ដែល​តាម​ការប៉ាន់​ប្រមាណ​មាន​តម្លៃ​ជាង​២​ពាន់​ដុល្លារ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ផ្ទុះ​ហ្គា​ស​ឆាបឆេះ​ដល់​ប៊ីដុង​សាំង បណ្តាល​ឱ្យ​ម្ចាស់​តូប​ខាងលើ​​រត់​ចេញ​ទាំង​ភ្លើង​ឆេះ​ខ្លួន​រងរបួសធ្ងន់​ផង​ដែរ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ នឹង​រៀបចំ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូរណ៍ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ